ព្រឹកថ្ងៃថ្មី
សំឡេងគោះទ្វារបន្ទប់និងចុចកណ្ដឹងបន្ទប់បន្លឺឡើងបួនទៅប្រាំដង ធ្វើអោយអ្នកកម្លោះដែរទើបតែពេញវ័យរហ័សក្រោកឡើងទាំងមរមីមមើរព្រោះមិនទាន់អស់ងងុយនៅឡើយ។
ជុងហ្គុកទម្លាក់ជើងចុះពីលើគ្រែស្រវ៉ាទាញកន្សែងមករុំចង្កេះទើបឈានជើងទៅរកទ្វាដោយមិនដឹងថាអ្នកណាមករកទាំងព្រឹកស្មើនេះ កំពុងតែគេងលក់ស្រួលផងចេះមកដាស់ទៅកើត បើឃើញមុខដាល់អោយបែកម្ដង។
" ឯងនៅទ្វាស្អីយើងចុចកណ្ដឹងស្ទើខូច គោះទ្វាស្ទើបែកក្រញ៉ដៃឯងទើបតែមកបើកទ្វា "
" មករកស្អី? "
" យីស! មើលសម្ដីវានិយាយជាមួយបងវា "
" បើទំនេរណាស់ទៅវិញទៅ ត្រូវការដេក "
" យើងមកយករ៉ូបដែរផ្ញើអោយឯងអរដឺអោយលើកមុននោះ "
" រ៉ូបស្អី? "
" កុំមកធ្វើភ្លេច យើងចាំរាប់ខែវើយ "
" ហឹស យកលុយទៅទិញថ្មីទៅ រហែកខ្ទេចហើយ " ជុងហ្គុកសើចបន្តិច មុននិងទាញទូរស័ព្ទដៃបាញ់លុយជាសំណងទៅកាន់អ្នកជាបងវិញ។
" ឯងនិយាយថាម៉េច? រហែកខ្ទេច? អាចង្រៃយ៍ រ៉ូបនោះតម្លៃជិត1000$ យើងរង់ចាំស្ទើតែ3ខែ ឯងមកនិយាយផុយស្រួយបែបនេះ? "
" លុយបាញ់អោយគ្រប់ចំនួនហើយ ទៅវិញទៅ! ខ្ចិលស្ដាប់សំឡេងបងយំណាស់ រំខាន " និយាយរួចក៏ទាញទ្វារបិទវិញ ដោយទុកអោយបងស្រីរបស់គេឈរស្រែកជេប្រទេចមិនសុខចិត្តនៅឯខាងក្រៅបន្ទប់តែម្នាក់ឯង។
" Darling! " ជុងហ្គុកលូនចូលក្រោមភួយទៅគេងពីលើថេហ្យុងដោយប្រើសំនួន Deep voice និយាយទៅកាន់សង្សារបណ្ដូលចិត្តដែរកំពុងគេង ធ្វើស្ដាប់ហើយព្រឺក្បាលខ្ងាក។
" ហឹម អូនអស់កម្លាំងណាស់ចង់គេង "
" បន្តទៀតទេ? "
" យប់មិញប៉ុន្មានកំផ្លៀងមិនចាំ "
" បងលលេង "
ស្ងាត់សំឡេងជជែកដោយសារតែលង់លក់ទាំងពីរអ្នកម្ដងទៀត ព្រោះថាយប់មិញនេះបញ្ចេញកម្លាំងមិនធម្មតានោះទេម្នាក់ៗ។
ពួកគេនាំគ្នាគេងបន្តរហូតដល់ម៉ោង2រសៀល ចំណែកឯទូរស័ព្ទថេហ្យុងក៏ត្រូវបានខលចូលមកជិត100ដងទៅហើយ តែម្ចាស់វាមិនខ្ចីស្ដាប់ឮ ព្រោះតែអាក្មេងកំហូចខ្លះវាបិទសំឡេងស្ងាត់និងឯង។
ថេហ្យុងភ្ញាក់ឡើងមុនជុងហ្គុកឃើញថាថ្ងៃជ្រេវិញទៅហើយ ពួកគេនៅមិនទាន់បានអ្វីចូលពោះនៅឡើយ ទើបស្រវេស្រវ៉ារាវរកទូរស័ព្ទដើម្បីអរដឺអាហារមកបរិភោគ តែបែរជាប៉ះទូរស័ព្ទជុងហ្គុកទៅវិញ។
" បង! លេខកូថទូរស័ព្ទបងប៉ុន្មាន "
" ថ្ងៃកំណើតអូន " ជុងហ្គុកឆ្លើយទាំងបិទភ្នែក ដោយសារកំពុងកើយលើទ្រូងថេហ្យុងនៅឡើយ។
បន្ទាប់ពីដឹងលេខកូថសំងាត់ហើយថេហ្យុងក៏ដាក់អរដឺអាហារយកមកញ៉ាំ4-5មុខដោយសារតែឃ្លាន ហើយក៏មិនបានចាប់អារម្មណ៍រឿងបាត់ទូរស័ព្ទអ្វីដែរ។
" ងើបទៅងូតទឹកបានហើយ "
" ខ្ចិលណាស់ "
" អូនភ្លេចថាថ្ងៃនេះអូនមានរៀនពេលរសៀល "
" បងប្រាប់ជីមីនដាក់ច្បាប់អោយអូនហើយ "
" ហៅគេស្មើមាត់ល្អណាស់! " ថេហ្យុងទះស្មាជុងហ្គុមួយដៃផាច់ ពេលស្ដាប់ឮសម្ដីនិយាយមិនដឹងបងមិនដឹងរបស់ប្រុសកម្លោះ។
" គាត់ស្ដាប់អត់ឮឯណា? ទន់ល្អណាស់ " ជុងហ្គុកយកដៃទៅច្របាច់ទ្រូងរបស់ថេហ្យុងៗដោយមាត់លើកសរសើរមិនដាច់។
" សាក់បងស្អាតណាស់តើ! "
" ពេញចិត្តហេស៎? "
" អូនក៏មានសាក់ដែរ "
" ឯណា? ហេតុអ្វីបងមិនឃើញ " ជុងហ្គុកបើកភ្នែកឡើងទាញភួយចេញពីលើខ្លួនរបស់ថេហ្យុង ដើម្បីសម្លឹងរកមើលសាក់នោះ យប់មិញមិនឃើញអ្វីផងនិង ឬព្រោះក៏រវល់មិនបានចាប់អារម្មណ៍?
" ហេតុអ្វីយប់មិញបងមិនឃើញ " ជុងហ្គុកយកដៃទៅអង្អែលលើសាក់រូបពីងពាងនៅត្រគៀកខាងឆ្វេងរបស់ថេហ្យុងនិងមានបន្ថែមអក្សរ JK នៅក្បែរនោះថែមទៀត។
" យប់មិញអូនពាក់រ៉ូប "
" ពិតមែន "
" ចុះអក្សរនេះ? "
" ឈ្មោះរបស់បង "
" បងឈ្លក់វង្វេងនិងអូនស្លាប់មិនខាន " ជុងហ្គុកសើចបន្តិចនិងអោនទៅថើបលើសាក់នោះខ្លាំងៗ រហូតទាល់តែឡើងក្រហម។
" អូនឈឺ " ថេហ្យុងងើបអង្គុយហើយក៏ទាញជុងហ្គុកអោយមកសម្លឹងមុខរបស់ខ្លួន។
" អូនទៅចាក់សាក់ពីពេលណា បងមិនដែលឮអូនប្រាប់បងសោះ "
" មុនទាក់ទងបងទៅទៀត "
" អូនស្រឡាញ់បងខ្លាំងយ៉ាងនេះ? "
" ប្រាកដហើយ! ស្រឡាញ់បងជាងបងស្រឡាញ់អូនទៅទៀត "
" ស្រឡាញ់បងពីពេលណា? "
" ភ្លេចហើយ "
" ស្រឡាញ់បងទាំងមិនដឹងថាបងស្រឡាញ់វិញឬអត់ផង បែរជាហ៊ានទៅចាក់សាក់ឈ្មោះបងទៅវិញ "
" អូនម្ដេចនិងដូចបង? "
" បងយ៉ាងម៉េច? "
" កុំស្មានតែអូនមិនដឹងថាបងយ៉ាងម៉េចខ្លះនោះ "
ឌីង!ដុង!
សំឡេងចុចកណ្ដឹងបន្លឺឡើងផ្ដាច់ការសន្ទនារបស់ពួកគេ ដែលផ្ដល់សញ្ញាថាអ្នកដឹកម្ហូបបានមកដល់មុខបន្ទប់ហើយ។
ថេហ្យុងរុញជុងហ្គុកចេញទាញកន្សែងយកមកពាក់ដើម្បីចេញទៅទទួលម្ហូបដែលបានកម្មង ប៉ុន្តែត្រូវទាញដៃអោយអង្គុយចុះវិញ។
" ចាំបងអ្នកទៅយក " អ្នកណាទៅដាច់ចិត្តអោយទៅទាំងបែបនេះ? រូបរាងឃើញហើយឈាមច្រមុះ អ្នកណាដាច់ចិត្តអោយអ្នកផ្សេងបានឃើញ ទុកមើលតែម្នាក់ឯងដល់ដង្ហើមចុងក្រោយ។
មិនដល់ប៉ុន្មាននាទីម្ហូបក៏បានរៀបចំរួចរាល់ដាក់នៅលើតុ ចាំតែមនុស្សមកទទួលទានប៉ុណ្ណោះ។ ថេហ្យុងចេញពីបន្ទប់ទឹកហើយក៏ទាញយកសម្លៀកបំពាក់របស់អ្នកកម្លោះមកពាក់លើខ្លួន បន្ទាប់ពីរៀបចំខ្លួនរួចរាល់ហើយក៏ដើរទៅដាក់ខ្លួនអង្គុយចុះទល់មុខជុងហ្គុកនៅតុអាហារទាំងទឹកមុខមិនស្រូវជាស្រស់ប៉ុន្មានព្រោះតែនឹកឃើញរឿងខ្លះ។
" ថេហ៍ "
" មានឃើញទូរស័ព្ទអូនអត់? " ដោយដឹងថាគេបម្រុងនិងនិយាយអ្វីចេញមក ថេហ្យុងក៏និយាយបង្វែររឿងកាត់មុន។
" បងទុកនៅក្រោមខ្នើយ របស់បង " ថេហ្យុងមិនមាត់ក៏ដើរទៅយកទូរស័ព្ទ ហើយត្រឡប់មកវិញ។
" បងបិទសំឡេងទូរស័ព្ទអូន? "
" បាទ "
" ប៉ាអូនខលមកជិត100ដង "
" បងដឹង! បងគ្រាន់តែមិនចង់អោយអូនទៅវិញ "
" បងគួរណាតែប្រាប់អូន! ប៉ាច្បាស់ជាបារម្ភ "
" ថេហ៍ ប៉ាអូនថានិងអោយអូនទៅរៀននៅឯស្រុកក្រៅ អូននិងទៅមែនហេស៎? "
" អូនមិនតាមពួកគាត់ស្រាប់ហើយ! បើសិនជាអូនតាមពួកគាត់ពេលនេះអូនប្រហែលមានសង្សារបារាំង3-4នាក់ ហើយបងក៏មិនបានចាប់អូនច្របាច់ បឺតជញ្ជក់មាត់និងរាងកាយអូនដែល " និយាយនេះជាការពិតបើសិនជាគេមិនក្បាលរឹងស្មើនេះច្បាស់ជានៅឆ្ងាយពីគ្នាពីររយយោជឯណោះ។
" បងស្រឡាញ់អូន "
" អូនច្បាស់ជាមិនជឿបង "
" ថេហ៍យ៉ាងណាអូនក៏នៅតែជាមនុស្សទីមួយសម្រាប់បង "
" អូនដឹង "
" បងស្រឡាញ់អូនណាស់ "
" អូនក៏ស្រឡាញ់បងដែរ "@ភូមិគ្រិះគីម
" វានៅជាមួយប្រុសវា ទូរស័ព្ទម៉ែឪខលទៅវាក៏មិនខ្ចីលើក ថែមទាំងហ៊ានបិទទូរស័ព្ទចោលទៀត! "
" អូនកុំនិយាយអាក្រក់ៗពីកូនពេក "
" បើចរិតវាអ៊ីចឹងមែនមិនអោយអូននិយាយ? កូនបងនេះវាកាន់តែប្រហើនពីមួយថ្ងៃទៅមួយថ្ងៃ យូរៗទៅយកប្រុសសំខាន់ជាងម៉ែឪវាអស់ហើយ "
" អូន "
" កុំមកតឹងសរសៃកដាក់អូន បងខំកាន់ជើងវាបន្តិចទៀតទៅ បន្តិចទៀតវាច្បាស់ជារត់ទៅតាមប្រុសវា ហើយទុកម៉ែឪចោលលែងទទួលស្គាល់ច្បាស់ណាស់ "
" ចរិតខ្ញុំបានមកពីម៉ាក់និង " ថេហ្យុងដើរចូលមកក្នុងផ្ទះទាំងទឹកមុខមិនល្អ។
" ចរិតយើងមិនហាច់ហើរដូចជាឯងទេ! កុំយកចិរតរបស់យកទៅប្រៀបប្រដូចចរិតរលែមរលាមរបស់ឯង ជាកូនប្រុសតែធ្វើចិរតដូចសំផឹងដើរដេកជាមួយប្រុសមិនរើសកន្លែង បើអញ្ចឹងដដែលឯងឈប់រៀនហើយទៅលក់ខ្លួនវិញទៅ "
" ខ្ញុំមានឈាមរបស់ម៉ាក់ ម៉ាក់ត្រូវចាំថាឈាមវារត់រកឈាម តែម៉ាក់យ៉ាងម៉េច ខ្ញុំក៏អ៊ីចឹងដែរ មិនបាច់ចាំមកដៀលត្មិះខ្ញុំទេ "
" អាថេហ្យុង! "
" កុំស្មានតែខ្ញុំមិនដឹងថាប៉ាជួបម៉ាក់នៅកន្លែងណានោះ ហើយម៉ាក់ធ្វើការស្អីខ្ញុំក៏ដឹងតែទាំងអស់និង "
" អឺ បើជ្រុលជាឯងរមិលគុណនិយាយស្ដីគ្មានស្គាល់ម៉ែឪហើយ យើងក៏មិនទុកអោយឯងដើរហើរតាមចិត្តទៀតដែរ ឯងច្បាស់ជាដឹងថាយើងវាយ៉ាងម៉េច យើងចង់ធ្វើស្អីដាក់អាក្មេងក្ររហាមគ្មានអនាគតនោះយ៉ាងម៉េចក៏បានបើសិនជាយើងចង់ "
" ដូច្នេះបើយើងក្នុងនាមជាម្ដាយចង់អោយកូនមានអនាគតល្អ តែវាជារឿងខុស យើងក៏មិនចាំបាច់អីត្រូវនិយាយទៀតដែរ! ប៉ុន្តែលើកនេះយើងនិងប្រើសិទ្ធជាមនុស្សធ្លាប់ចិញ្ចឹមឯងមកទាសំណងពីឯងវិញ! ចាប់ពីពេលនេះបើឯងរឹងចចេសមិនព្រមទៅរៀននៅឡុងដ៍តាមឪឯងប្រាប់ ត្រៀមទទួលសាកសព្វអាក្មេងឆ្គួតនិងទៅគីមថេហ្យុង ហើយកុំមកនិយាយថាយើងចិត្តអាក្រក់តាមក្រោយអោយសោះ " គាត់និយាយដោយការខឹងជាពន់ពេក ហើយក៏បង្វែរខ្លួនដើរចេញមិនបន្សល់ចម្ងល់អ្វីបន្តទៀតឡើយ។
" ម៉ាក់!!!!! " ថេហ្យុងឮហើយចង់ស្លុតចិត្ត ម៉ាក់គេយ៉ាងម៉េចគេដឹងច្បាស់ គាត់ជាមនុស្សដែរនិយាយហើយធ្វើគេក៏ដឹង តែគេបែរជាហ៊ានប្រហើននិងគាត់ទៅវិញ។ បើសិនជាគាត់ចង់ធ្វើអ្វីទៅលើជុងហ្គុក ក៏ក្មេងម្នាក់នោះគ្មានអ្វីមកស៊ូនិងគាត់ដែរ មកដល់ពេលនេះគេពិតជាសូមទោស។ពួកយើងមិនគួរណាជួបគ្នាតាំងពីដំបូង!
To be continue.
YOU ARE READING
ស្រឡាញ់គឺស្រឡាញ់
Romance" ស្រឡាញ់មនុស្សម្នាក់មិនចាំបាច់ត្រូវការហេតុផលទេ ស្រឡាញ់គឺស្រឡាញ់ " ប្រភេទរឿង : ប្រលោមលោកបែបប្រឌិត បុរសនិងបុរស តួរអង្គ : ជុងហ្គុក & ថេហ្យុង