part 2 : អន់ចិត្ត💔

0 0 0
                                    

ស្អែកឡើង Teahyung គេបានមកទទួល yoonjin ពីព្រឹកតែម្ដង

" yoonjin ហា៎ ឯងងើបហើយឬនៅ?" Teahyung គោះទ្វារពីខាងក្រៅ ឯង yoonjin កំពុងតែគេងក៏ត្រូវដូចគេចាប់ទះពេលបានឮសម្លេង Teahyung

" tea ហា៎ទុកពេលអោយយើង10នាទី" ស្រែកប្រាប់ទៅ Teahyung ដែលនៅខាងក្រៅហើយក៏ប្រញាប់ទៅរៀបចំខ្លួនយ៉ាងលឿន 15នាទីក្រោយមក នាងក៏បើកទ្វាចេញមកទាំងមិនទាន់ចងសក់រួចរាល់ផងធ្វើអោយ Teahyung រៀងអស់សំណើចបន្តិចនឹងសភាពរបស់នាង

" សើចស្អី " yoonjin ពេលឃើញ Teahyungលួចសើចក៏សម្លក់គេដូចចង់ស៉ីសាច់ចឹង

" មិនបានសើចអីទេ ឥឡូវយើងអាចទៅបានហើយមែនទេអ្នកនាង yoonjin បាទ" Teahyung ក៏ប្រញ៉ាប់បង្វែរស្ថានការណ៍ កុំអោយត្រូវកណ្ដាប់ដៃទាន់ ហើយ yoonjin នាងក៏ដើរឆ្កើតទៅឡានមុន Teahyung គេបានត្រឹមតែទប់សំណើចនឹងសកម្មភាពខ្មើតរបស់នាងនោះទេ មនុស្សស្រីអីម្ដងស្លូតម្ដងឆ្នាស់ម្ដងរម្យទម បន្ទាប់មកទើបគេឡើងឡានតាមពីក្រោយនាង

" ឯងចង់នាំយើងទៅទីណា" គ្រាន់តែ Teahyung គេចូលឡានភ្លាមក៏ទទួលបានសំណួររបស់ yoonjin ធ្វើអោយគេងាកមើលមុខនាងបន្តិច នឹងញញឹមយ៉ាងស្រទន់ដាក់នាង

" វាជាអាថ៍កំបាំង ពេលដល់ឯងនឹងដឹង" ចម្លើយរបស់ Teahyung ធ្វើអោយ yoonjinនាងរិតតែឆ្ងល់

  លុះជិះឡានបានមួយាន្ទុះពួកគេក៏មកដល់ភោជនីយដ្ឋានមួយកន្លែង Teahyung គេក៏ចុះពីឡាន់ហើយដើរទៅបើកឡានអោយ Yoonjin

"នាំយើងមកទីនេះធ្វើអីនឹង" Yoonjin នាងសួរទាំងឆ្ងល់សុខៗក៏នាំនាងមកភោជនីយដ្ឋានតែពីរនាក់បែបនេះឬមួយក៏គេចង់ date ជាមួយនាង ទេមិនពិតទេគេមិនបានស្រឡាញ់នាងផង ដោយគិតតែឯងអស់ចិត្តនាងក៏ដើរតាម Teahyung ទៅក្នុងភោជនីយដ្ឋាន ពេលពេលចូលទៅក្នុងអ្វីដែលនាងគិតតែឯងអំបាញ់មិញត្រូវបានរលាយទាំងស្រុងដោយសារ វត្តមានមនុស្សម្នាក់ដែលកំពុងអង្គុយរងចាំនៅក្នុងនោះ

"Junhee នាងមកដែរហេស៎"Yoonjin សួរទៅ Teahyung ទាំងរាងស្រងាកចិត្ត ឯ Teahyung ក៏តបមកនាងវិញទាំងស្នាមញញឹម

"គឺយើងមកហៅនាងមកតែនាងមិនព្រមមកទើបយើងប្រាប់នាងថាឯងក៏មកជាមួយដែរ" Teahyung គ្រាន់តែឮចម្លើយចេញពីមាត់ប្រុសសង្ហានេះភ្លាមបេះដូងស្រីតូចធ្លាក់ក្តុកដល់ដី គេទុកនាងជាឈ្នាន់សម្រាប់ជាន់ទៅរកស្នេហារបស់គេ តើគេមិនគិតថាធ្វើបែបនេះវាឃោឃៅសម្រាប់នាងពេកទេឬ Yoonjin នាងក៏ដើរទៅរកតុដែល Junhee អង្គុយទាំងអន់ចិត្តនឹង Teahyung យ៉ាងខ្លាំង តែក៏មិនអាចបង្ហាញ់ចេញមកក្រៅបាន 

"តើឯងមកចឈពួកយើងយូរហើយឬ" Teahyung
"មិនអីទេយើងទើបតែមកដែរទេ ពួកឯងកម្ម៉ង់អីញាំសិនទៅ"Junhee
" Yoonjin ឯងចង់ញាំអីយើងកម្ម៉ង់អោយ" Teahyung និយាយនឹងងាកមកសួរនាងតូចដែលកំពុងអង្គុយឈ្ងោកមុខយ៉ាងកំសត់

" សុំការហេ្វមួយកែវ មកបានហើយ"

" អឺឹ okay Junhee ចុះនាងចង់ញាំអី" សួរទៅ Junhee ទាំងសម្លេងផ្អែម

"ក៏យកដូច Jinnieមក" Junhee នាងនិយាយឈ្មោះ Yoonjin ក្នុងសព្វនាមបែបជិតស្និតបំផុត
" Order សុំ...." បន្ទាប់ពី Teahyung គេកម្ម៉ង់រួចពួកគេក៏អង្គុយនិយាយគ្នាលេងសិន

" Jinnie ហាឯងមិនសូវស្រួលខ្លួនមែនទេ" Junhee នាងសួរទៅ Yoonjin នាងអង្គុយភ្លឹកៗនឹងមានទឹកមុខស្រងូតស្រងាត់

"អឺ...គឺយើងមិនអីទេគ្រាន់តែយប់មិញជ្រុលម៉ោងបន្តិច" គ្រាន់តែឮ Yoonjin នាងនិយាយបែបនេះ Teahyung ក៏ងាកមកស្ដីអោយនាងយ៉ាងលឿន

" អីយ៉ា យើងបានប្រាប់នាងច្រម៉ក់ឯងហើយថាកុំនៅដល់យប់ជ្រៅពេក ពិតជាមិនស្ដាប់សោះ" Teahyung គេនិយាយនឹងយកដៃទៅផ្ទាត់ថ្ងាសរបស់់ Yoonjin តិចៗមិនអោយខ្លាំងខ្លាំងពេក

"អួយ!ណែ៎ គិតថាយើងចង់មែន បើលំហាត់មេរៀនគរដូចភ្នំអោយយើងដេកមិចនឹងកើតបើគ្រូជិតប្រមូលទៅហើយនឹង" រវល់តែប្រកែកជារបស់ដែកកម្ម៉ង់ក៏បានមកដល់ល្មម ការសន្ទនារបស់ពួកគេចេះតែបន្ត ដោយ Teahyung តែងតែព្យាយាមជិតស្និតជាមួយJunhee នឹងតែងតែចង់បបួលនាងទៅនេះទៅនោះតែពីរនាក់តែនាងតែងតែបដិសេធថារវល់រហូត ឯង Yoonjin នាងមិនសូវនិយាយច្រើនប៉ុន្មានទាល់តែ Junheeសួរទើបនាងឆ្លើយមួយមាត់ៗ លុះការសន្ទនាបានបញ្ចប់ពួកគេក៏ងើបប្រុងទៅវិញ តែ Teahyung ក៏ហៅកាត់ដំណើរ Junhee

"Hey Junhee អាចអាចជិះជាមួយយើងបានយើងនឹងជូនឯងទៅផ្ទះ"

" ចុះ Yoonjin នោះក្រែងនាងមកជាមួយឯងមិនចឹង យើងអាចជិះតាក់ស៉ីបាន" Teahyung ពេលឮ Junhee និយាយបដិសេធគេម្ដងទៀតគេក៏យកដៃកេះ Yoonjinតិចៗនឹងផ្ដល់សញ្ញាអោយជួយគ
" អឺ គឺថាយើងត្រូវមានការនៅបន្តិចទៀត ឯហិះជាមួយTea ទៅយើងនឹងជិះតាក់ស៉ីទៅចឹង"  ដោយ Yoonjin និយាយបែបនេះហើយ Junhee នាងក៏ព្រមទៅជាមួយ Teahyungទាំងទើសទាល់ចិត្ត ព្រោះនាងមើលដឹង ថា Yoonjin នាងមានចិត្តទៅ Teahyung  ឯង Teahyung ព្យាយាមតាមញ៉ែនាង នាងក៏ដឹងតែនាងពិតជាមិនមានអារម្មណ៍លើសពីមិត្តភក្តិជាមួយ Teahyung នោះទេ ទើបនាងតែងតែគេចពី Teahyung ហើយនៅពេល Junhee នឹង Teahyung ចេញឡានទៅបាត់  នាងល្អិតដែលប្រាប់គេថាមានការសំខាន់បែរជាឈរយ៉ាងស្រងូតស្រងាត់មុខភោជនីយដ្ឋានទៅវិញមួយសន្ទុះក្រោយមកទើបនាងឡើងជិះតាក់ស៉ីទៅផ្ទះវិញ

សូមរងចាំទស្សនាភាគបន្ត....

I love you guys ❤😚

You've reached the end of published parts.

⏰ Last updated: a day ago ⏰

Add this story to your Library to get notified about new parts!

រឿង Friend ZoneWhere stories live. Discover now