Part 5

47 2 0
                                    

   ណានីម៉ាដឹងខ្លួនមកឃើញយ៉ាណាកំពុងគេងក្បែរខ្លួនក៏យកដៃទៅអង្អែលផ្ទៃមុខគេ
ថ្នមៗ(ខូចមែនកូននេះ🤭)ហើយមិនដឹងស្រមើស្រម៉ៃដល់ណា ។
លីនយ៉ាណា:ធ្វើស្អីហ្នឹង..
ណានីម៉ា:អ៎ាវ..(ភ្ញាក់)បងភ្ញាក់ពីពេលណា
លីនយ៉ាណា:តាំងពីនាងយកដៃមកប៉ះមុខខ្ញុំ(មុខស្មើ)..នេះកុំចូលចិត្តធ្វើអីប្លែកៗបានទេ
ណានីម៉ា:គ្រាន់តែមើលមុខអ្នកមានគុណជារឿងចម្លែកដែរ..(ឌឺសាហាវ)
លីនយ៉ាណា:(ឈប់តប ហើយរុញដៃនីម៉ាចេញ)ឆាប់រៀបចំខ្លួនទៅថ្ងៃនេះមានការប្រជុំ។
ណានីម៉ា:ប៉ុន្តែខោអាវខ្ញុំខូចអស់ហើយ(សម្លឹងទៅខោអាវដែលនៅលើដី បញ្ជាក់ពេលនេះនាងមានតែអាវក្នុងស្ដើងនិងខោប៉ុណ្ណោះសម្រាប់បិទបាំងរាងកាយ)
លីនយ៉ាណា:(ផ្ទាត់ម្រាមដៃ)
ណានីម៉ា:វាវ...(មានរ៉ូបមួយលេចឡើងលើខ្លួននាង)ស្អាតណាស់
លីនយ៉ាណា:មិនបាច់ធ្វើមុខភ្ញាក់ផ្អើលទេ..នេះក៏នៅតែជាខោអាវអ្នកបម្រើដែរ។..នាងចេញទៅក្រៅមុនទៅខ្ញុំត្រូវការសម្អាតខ្លួន។
ណានីម៉ា:ត្រូវហើយខ្ញុំជួយមុជទឹកឱ្យទេ..
(ច្រឡឺមម៉ងកូននិង)
លីនយ៉ាណា:(សម្លក់មុខនីម៉ា)
ណានីម៉ា:បាន..បានខ្ញុំចេះតែចាំនៅក្រៅក៏បាន..តែកុំយូរពេកខ្ញុំមិនចូលចិត្តនៅម្នាក់ឯងទេខ្ញុំខ្លាច។(រួចទៅដើរចេញទៅបាត់)
    បន្ទាប់ពីគេដើរចេញទៅបាត់ហើយទើបម្ចាស់ស្រីយើងបញ្ចេញស្នាមញញឹមមកលើផ្ទៃមុខ(លាក់ពុត)សម្លេងដំណើរដើរចេញរបស់នាងក្រមុំ តែស្នាមញញឹមក៏រលាយទៅវិញពេលដែលក្រលេកឃើញស្នាមពិសនៅលើកដៃរបស់ខ្លួន(ទទួលរងពីជាតិពិសរបស់អ៊ីឡា) ហើយក៏ប្រែកែវភ្នែកទៅជាមនុស្សចង់អាឃាតវិញមួយរំពិច។

.......

  +នៅកន្លែងតុប្រជុំ
  សម្លេងអ៊ូអរត្រូវបានបញ្ឈប់បន្ទាប់ពីវត្តមានរបស់លីនយ៉ាណាដើរមក និងមាននីម៉ាដើរតាមពីក្រោយ គ្រប់គ្នាផ្អាកសកម្មភាពហើយចាប់ផ្ដើមគោរពមកកាន់ម្ចាស់ស្រី។
អ៊ីឡាភ្ញាក់ផ្អើលនៅពេលដែលឃើញនីយ៉ានៅមានជីវិត ហើយកាន់តែភ្ញាក់ផ្អើលទៀតនៅពេលដែលបានឃើញស្នាមពិសនៅលើដៃម្ចាស់ស្រី ក្នុងអារម្មណ៍ដែរភ្ញាក់ផ្អើលនោះភាពភ័យខ្លាចក៏បានកើតឡើងដំណើរគ្នា។
ម្ចាស់ស្រីដើរទៅអង្គុយនៅកន្លែងរបស់ខ្លួន ហើយរឿងដំបូងដែលមាននិយាយគឺនាងប្រកាសពីតំណែងថ្មីរបស់នីម៉ា
លីនយ៉ាណា:ចាប់ពីថ្ងៃនេះតទៅ..ណានីម៉ាជាអ្នកបម្រើផ្ទាល់ខ្លួនរបស់ខ្ញុំតែម្នាក់គត់។
កូនចៅ🦹🦹:(បង្ហាញភាពភ្ញាក់ផ្អើល)
អ៊ីឡា:ចុះខ្ញុំ..វិញ(និយាយដំឡើងសម្លេង)
លីនយ៉ាណា:(គោះតុមួយទំហឹង)ថ្លើមនាងចេះហោះមែនទេ..បានជាហ៊ានស្រែកដាក់ខ្ញុំ។
អ៊ីឡា:(លុតជង្គង់ចុះ)ខ្ញុំ..ខ្ញុំមិនហ៊ានទេ..តែសុខៗម្ចាស់ស្រីប្ដូរតំណែងរបស់ខ្ញុំបែបនេះ..តើខ្ញុំទៅធ្វើអ្វីវិញ(ញ័រមាត់)
លីនយ៉ាណា:ខេននៅមិនទាន់ដឹងខ្លួន..នាងធ្វើការជំនួសគេមួយរយៈសិន..ពេលក្រោយយ៉ាងណាយ៉ាងណាចាំខ្ញុំរៀបចំម្ដងទៀត។
(មុខស្មើ)បានហើយ..ថ្ងៃនេះគ្មានរឿងអីត្រូវនិយាយទៀតទេក្រៅពីអ៊ីឡា..និងនីម៉ានាំគ្នាចេញទៅក្រៅទៅ។
   បន្ទាប់ពីគ្រប់គ្នាដើរចេញទៅអស់នៅសល់តែពួកគេបីនាក់ ម្ចាស់ស្រីបានលើកដៃម្ខាងដែលមានស្នាមពិសនៅកដៃ មកដាក់លើតុបង្ហាញឲ្យអ៊ីឡាឃើញ ហើយសួរបញ្ឈឺថា"តើនាងសងយ៉ាងណាចំពោះរឿងនេះ..?"
អ៊ីឡា:តើនាងបានធ្វើអីទៅកាន់ម្ចាស់ស្រី(សម្លុតហើយរត់សំដៅរកទៅច្របាច់ក
នីម៉ា)
ណានីម៉ា:គឺគាត់ជាអ្នកជួយខ្ញុំ..ខ្ញុំអត់បានធ្វើអីគាត់ទេ(និយាយមិនទាន់បានចាប់ស្រួលពូផង អ៊ីឡាដែលសំដៅមករកនាងត្រូវបានទៀតចេញដូចជាកម្លាំងអ្វីម្យ៉ាងការពារនាង)
អ៊ីឡា:(ភ្ញាក់ផ្អើលខ្លាំង)នេះ..នេះជាកម្លាំងការពាររបស់ម្ចាស់ស្រី..ខ្ញុំព្យាយាមស្ទើរមួយជីវិតដើម្បីបានវា..តែ..ហេតុអ្វីវាបានទៅមនុស្សដែលទើបនឹងមកដូចជានាង។(និយាយទាំងខឹងតែមិនដឹងខឹងគេឬខឹងខ្លួនឯង។)
លីនយ៉ាណា:ព្រោះខ្ញុំមិនដែលទុកចិត្តនាងទេ (ផ្ទាល់ម្រាមដៃ កាំបិតមួយបានលេចឡើង)តើនាងចង់ធ្វើខ្លួនឯងឬក៏ចង់ឲ្យខ្ញុំជាអ្នកធ្វើ។(ប្រើកែវភ្នែកចង់ស៊ីសាច់ក៏ច្រៀង)
   ឆ្វាច់....(សំឡេងគ្រលាស់កាំបិត)
   មួយព្រឹកភ្នែកកដៃខាងឆ្វេងរបស់អ៊ីឡាត្រូវដាច់ចេញពីកំភ្លួនដៃ ហូរឈាមពាសពេញទីកន្លែង ។បន្ទាប់ពីដោះស្រាយរឿងនេះរួចលីនយ៉ាណាបានដើរចេញទៅធ្វើមិនដឹងដូចជាគ្មានរឿងអ្វីកើតឡើង គ្រាន់តែបន្សល់ពាក្យថារាល់អំពើដែលអ្នកណាធ្វើមកលើខ្ញុំ ខ្ញុំនឹងសងគេទៅវិញមិនឱ្យលើសមិនឲ្យខ្វះ។

....
   +ក្នុងបន្ទប់លីនយ៉ាណា
លីនយ៉ាណា:ចាប់ពីថ្ងៃនេះទៅនាងមានសិទ្ធិចេញចូលបន្ទប់ខ្ញុំច្រើនជាមនុស្សធម្មតា..តែមិនមែនគ្រប់ពេលឬទេ?(Water face)
ណានីម៉ា:(មិនខ្វល់ពីសម្ដីអ្នកម្ខាងទៀត គិតតែដើរមួយរបស់មានតម្លៃនៅក្នុងបន្ទប់ ព្រោះមកលើកមុនងងឹតមើលមិនច្បាស់)..វ៉ាវ ..តើកូនកាំបិតនេះបងស្រីបានមកពីណា..?
លីនយ៉ាណា:បន្ទាប់ពីសម្លាប់សត្រូវនៅនគរជិតខាងមក..របស់ព្រះរាជទាន(និយាយទាំងមិនខ្ចីក្រឡេកមើល នាងចាប់អារម្មណ៍តែសៀវភៅដែលនាងកំពុងអានប៉ុណ្ណោះ)នាងចង់បានមែនទេ..យកទៅ
ណានីម៉ា:បងស្រី..ពិតជាឱ្យខ្ញុំមែន..(សួរបញ្ជាក់)
លីនយ៉ាណា:បើមិនយកទេទុកនៅត្រង់កន្លែងដើមទៅ។
ណានីម៉ា:យក..ប្រាកដជាយក(សប្បាយចិត្តសុខៗស្រាប់តែនឹកឃើញរឿងខេន) ត្រូវហើយបងស្រី..ហេតុអ្វីបានជាខេនសន្លប់មិនដឹងខ្លួន
លីនយ៉ាណា:នាងពិតជាមិនដឹង(ទម្លាក់សៀវភៅចុះ)
ណានីម៉ា:ទាក់ទងនឹងខ្ញុំមែនទេ..ហេតុអ្វីខ្ញុំត្រូវដឹង..?
លីនយ៉ាណា:ល្ងាចនេះលេងតែមើលខេនជាមួយខ្ញុំ..(និយាយរួចគិតនៅក្នុងចិត្ត)នាងជាដើមហេតុ..នាងក៏ប្រហែលជាអាចធ្វើឲ្យគេដឹងខ្លួនដែរ។

.....
  +ក្នុងបន្ទប់របស់ខេន
ខេនស្ថិតក្នុងសភាពមិនដឹងខ្លួនកំពុងដេកលើគ្រែនៅក្នុងបន្ទប់របស់គេ ដែលមានមនុស្សប្រុស2នាក់កំពុងអង្គុយកំដរ។បន្ទាប់ពីយ៉ាណា និងនីម៉ាដើរចូលទៅអ្នកទាំងពីរនោះក៏នាំគ្នាដើរចេញមកក្រៅ។
ណានីម៉ា:តើគេមិនដឹងខ្លួនប៉ុន្មានថ្ងៃហើយ..?
លីនយ៉ាណា:តាំងពីកំដរនាងទៅសួន..
ណានីម៉ា:ព្រោះខ្ញុំ..ខ្ញុំជាដើមហេតុធ្វើឲ្យគេក្លាយជាបែបនេះ(ទឹកមុខពោរពេញដោយកំហុស)តើមានវិធីអោយគេដឹងខ្លួនវិញទេ..?
លីនយ៉ាណា:មិនប្រាកដទេ..តែ
ណានីម៉ា:តែអ្វី..ឆាប់និយាយមក..ទោះបីធ្វើអ្វីក៏ខ្ញុំព្រមដែរ..អោយតែខ្ញុំជួយបាន
លីនយ៉ាណា:មិនច្បាស់ថាវាមានប្រសិទ្ធភាព..ឬអត់ទេ..តែខ្ញុំគិតថានាងអាចធ្វើបាន..(សម្លឹងមុខនីម៉ាចំ)
ណានីម៉ា:អីយ៉ា..ឈប់អូសក្រឡាទៅ..បងស្រីនិយាយមក..
លីនយ៉ាណា:នាងធ្លាប់លឺ..វិធីប្តូរឈាមទេ
ណានីម៉ា:ប្តូរឈាម..ក្រែងវិធីនេះប្រើបានតែអ្នកជាបងប្អូននិងគ្នាទេ..ឬ?
លីនយ៉ាណា:នេះទើបខ្ញុំនិយាយថាមិនប្រាកដ
ណានីម៉ា:មិនអីទេខ្ញុំនិងសាកល្បង..
លីនយ៉ាណា:តើនាងត្រូវដឹងណា..ពីផលប៉ះពាល់...
ណានីម៉ា:បើស្រាលាត្រូវពិការ..បើធ្ងន់ត្រូវស្លាប់ម្នាក់(នាងនិយាយកាត់មាត់គេ)ខ្ញុំធ្លាប់អានក្នុងសៀវភៅពេទ្យហើយ
លីនយ៉ាណា:ចឹងនាងចង់ចាប់ផ្តើមពេលណា
ណានីម៉ា:ល្ងាចនេះ..ថ្ងៃស្អែកបងគិតយ៉ាងមិចដែរ..?
លីនយ៉ាណា:សម្រេចតាមឯងចុះ។

រឿង Red RoseWhere stories live. Discover now