+ Sim y/n(17y)ជាសិស្សពូកែម្នាក់រាល់ថ្ងៃខិតខំសិក្សា ស្រាវជ្រាវខ្លាំងណាស់ ហើយយប់ខ្លះសឹងតែបញ្ឈរភ្នែក ទល់ភ្លឺក៏មានដែរធ្វើអោយមិនសូវមានពេលធ្វើខ្លួន ទើបត្រូវពួកសិស្សស្រីៗនៅសាលាbully*ពេលព្រឹក
y/n: នេះម៉ោង6:30amហើយហា៎ មិចក៏លឿនម្លេះត្រូវមាត់ គ្រូទៀតហើយy/n អើយy/n!!
រាងស្តើងឆ្លេឆ្លាខំរូតរះ រៀបចំខ្លួនព្រោះយប់មិញរវល់ដាច់យប់ហើយងើបខកទៀត [...]
+នៅសាលា
រាងស្តើងខំប្រញាប់ប្រញាល់មកពីផ្ទះអោយបានលឿនដើម្បីបានចូលមុនគ្រូប៉ុន្តែអកុសល មកក្រោយគ្រូទាល់តែបាន...
y/n: លោកគ្រូសុំចូល...
លោកគ្រូ:មិនបាច់ចូលទេឈរនៅត្រង់នឹងហើយ!
y/n: លោកគ្រូតែខ្ញុំ...
រាងស្តើងនិយាយមិនទាន់ចប់ ផងលោកគ្រូក៏និយាយបន្ថែម
លោកគ្រូ: នេះឯងមកយឺតហើយនៅហ៊ានតវ៉ាទៀត ចប់ ម៉ោងយើងចាំឯងចូលអង្គុយ
គាត់មិនត្រឹមតែនិយាយធម្មតាទេ ថែមទាំងសង្កត់សម្លេងធ្ងន់ថែមទៀត
Y/nនៅឈរធ្វើមុខស្អុយព្រោះមកខកចំម៉ោងគ្រូកាច ចំណែកសិស្សស្រីៗក្នុងថ្នាក់នៅមិនស្ងៀមរមាស់មាត់ក៏បានខ្សឹបខ្សៀវគ្នានិយាយដើមអ្នក
yuri: អេ៎ពួកឯង...មើលនោះវាមកយឺតហ៎...អាសូតែនៅធ្វើខ្លួនទៅមិនថា នេះគ្មានធ្វើស្អីផងមកយឺតដែរ ហើយមើល ភ្នែកស្លក់ដូចខ្មោចប្រាំពីរថ្ងៃ...ហាហា៎ៗៗ..
យូរីហ្នឹងមិត្តរបស់នាងនាំគ្នាសើចសប្បាយពេលឃើញអ្នកមកយឺតបែបនេះ
អ្នកឮហើយមិនចាំយូរក៏សម្លក់ទៅកាន់យូរីនឹងគ្នាគេផ្សេងៗទៀតភ្លាមទើបពួកគេឈប់មាត់
+មួយសន្ទុះក្រោយមក
....: លោកគ្រូសុំចូល
អ្នកឮសំឡេងគ្រ.លធំក៏ងាក ទៅមើលឃើញថាជា...
y/n: នីគី..!?....
អ្នកភ្ញាក់មិននឹកស្មានថាបានជួប គេដែរព្រោះគេជាមិនសូវជាមករៀនប៉ុន្មានទេមួយអាទិត្យអី មក3-4ថ្ងៃហ្នឹងឯង