ភាគបញ្ចប់

810 44 0
                                    

ថេហ្យុងភ័យញ័រខ្លួនពេលឃើញទ្វារចាប់បើកឡើងស្របនឹងខ្លួនក៏ប្រឹងរើណាស់ដែរតែមិនឈ្នះការចាប់របស់អ្នកខាងលើសោះ។

« អ្ហាសបងប្រុសអត់ទេអ៊ំស្រី..?? »

« ម៉ាក់? »

« ពួកកូនធ្វើអីនឹង? »

« គ្មានអីទេម៉ាក់ »ជុងហ្គុក ងើបដើរមករកម៉ាក់គេថើបគាត់មួយខ្សឺតក៏ដើរចេញពីបន្ទប់ថេហ្យុងទៅដោយមិនភ្លេចញាក់ចិញ្ចើមឌឺដាក់គេផង។

« មនុស្សឆ្កួតបឺតគេឡើងស្លេកមាត់ហើយក៏ទៅបាត់ »

« និយាយអីនឹងថេយ៍? »

« ប-បាទអត់មានអីទេអ៊ំស្រី »

« អ៊ំមកហៅទៅញាំបាយ »

« អរបាទ! បើចឹងតស់ទៅថេយ៍ឃ្លានល្មម »ថេហ្យុងកាន់ប្រអប់ខេកចូលទៅឱបចង្កេះលោកស្រីចនមុននឹងចុះទៅខាងក្រោមដើម្បីញាំបាយ។

« ម៉ាក់មានរឿងចង់និយាយជាមួយកូនដែរជុងញាំហើយទៅចួបម៉ាក់នៅបន្ទប់ផង »

« បាទម៉ាក់! »

« ឆាប់ញាំទៅក្មួយថេយ៍នេះសាច់ត្រីនេះផ្អែមឆ្ញាញ់ណាស់ »

« បាទអរគុណអ៊ំ »

ញាំរួចរាល់ជុងហ្គុកក៏បានទៅរកម៉ាក់របស់គេចំណែកឯថេហ្យុងក៏សង្ងំក្នុងបន្ទប់ធ្វើកិច្ចការសាលាតាមទម្លាប់ព្រោះសល់មិនច្រើនខែទៀតទេគេប្រឡងបញ្ចប់ទី ១២ ហើយ។

« ម៉ាក់បានឲលេខាម៉ាក់រៀបចំឯកសារកាងារហើយកូនត្រៀមខ្លួនក្លាយជាអគ្គនាយកក្នុងក្រុមហ៊ុនឌីហ្សាញឲហើយទៅជុងម៉ាក់មិនចង់ពន្យាពេលទៀតទេ »

« តាមតែការសម្រេចចិត្តរបស់ម៉ាក់ចុះ »

« កូនមិនជំទាស់ទេ? »

« អត់ទេម៉ាក់ខ្ញុំគ្រាន់តែមិនចង់ធ្វើឲខ្លួនឯងទំនេរបន្តទៀតខ្ញុំនឹងជួយម៉ាក់មើលថែក្រុមហ៊ុនរបស់គ្រួសារយើង »កាលបើឮដូច្នោះគាត់ក៏សប្បាយចិត្តណាស់ដែរព្រោះឲតែនិយាយរឿងគ្រប់គ្រងក្រុមហ៊ុនលើកណាក៏នាយបដិសេធមិនចង់កាន់កាប់ដែរអាងថាខ្លួនចង់មានសេរីភាពដើរហើរតាមតែចិត្តទើបគាត់តែងតែបណ្តោយគេមករហូត។

ចិត្តសម្អប់បងប្រុស (ចប់)Where stories live. Discover now