សម្លេងរថយន្តរបស់រាងក្រាស់បានឈប់ចតនៅមុខផ្ទះ រាងក្រាស់បានចុះមកដោយញញឹមញញែម ព្រោះគ្រាន់តែចុះលើឡានក៏ឈ្ងុយម្ហូបដែលរាងតូចកំពុងតែធ្វើនៅផ្ទះបាយហើយ
" ប្រពន្ធសម្លាញ់ហា៎ បងមកវិញហើយ " Niki ដើរចូលទៅក្នុងផ្ទះរួចក៏ប្រញាប់ដើរចូលទៅរករាងតូចនៅឯផ្ទះបាយ
" សឹត ក្រអូបណាស់ បងនឹកថ្ពាល់មួយនេះណាស់ដឹងទេ "Niki ចូលទៅអោបប្រពន្ធពីក្រោយ នៅមិនភ្លេចថើបថ្ពាល់រាងតូចមួយដង្ហើមវែងព្រោះបែកតែមួយថ្ងៃគេនឹករាងតូចស្ទើរស្លាប់ទៅហើយ ជាទម្លាប់របស់រាងក្រាស់ មុនចេញនិងក្រោយពេលមកពីធ្វើការគឺតែងតែទៅថើបរាងតូចមួយខ្សឺតមុនចេញទៅ
" មើល ស្អុយខ្លួនណាស់ទៅងូតទឹកសិនទៅ " Sunoo តែងតែនិយាយដេញរាងក្រាស់បែបនេះ ប៉ុន្តែក្នុងចិត្តក៏រំភើបព្រោះរាងក្រាស់មិនដែលភ្លេចទម្លាប់ដែរធ្វើជាមួយខ្លួន មិនថាពេលណា តែងតែផ្អែមដាក់រហូត
"ជុប មាត់នឹងបុិនណាស់រឿងដេញប្តី " Niki អោនទៅថើបមាត់រាងតូចដោយសារយែខ្នាញ់ពេក មុខមាត់ cute នោះទេតែកុំមើលសម្តីនិងចារឹក បងប្អូនបង្កើតជាមួយខ្លា
" យ៉ាងមិច មិនពេញចិត្តមែនទេ " Sunoo ធ្វើជានិយាយបែបអន់ចិត្ត
" អា៎ៗ មិចនឹងឯងនោះ កុំប្រញាប់ងរពេកមើល " Niki
" មើលបានហើយទៅងូតទឹកទៅ នឹងអាលញុាំបាយ " Sunoo ព្យាយាមរុញរាងក្រាស់ចេញរហូតទាល់តែរាងក្រាស់ព្រមប្រលែង
" បាទលោកស្រី ចឹងបងទៅងូតទឹកសិន " Niki ក៏ឡើងទៅខាងលើបាត់ទៅ រាងតូចក៏ដើរទៅយកប្រអប់បាយមកលាង ស្នាមញញឹមក៏បានបង្ហាញឡើងនៅលើមុខបន្ទាប់ពីបើកប្រអប់បាយប្តីមើល ក្នុងនោះមិនមានបាយឬម្ហូបសល់នោះទេ ដោយសារតែរាងក្រាស់ញុាំអស់ហើយ គិតទៅមើលខំឡើងវិចបាយឲ ហើយគេញុាំអស់ៗបែបនេះ អ្នកធ្វើឲគឺថាសប្បាយចិត្តលែងនិយាយហើយបន្ទាប់ពីញុាំបាយរួច ពួកគេក៏នាំគ្នាឡើងមកសម្រាកនៅលើក្នុងបន្ទប់ រាងក្រាស់ដើរដល់ក្នុងបន្ទប់មិនទាន់ ក៏ទម្លាក់ខ្លួនគេងទៅលើពូកដេកផ្កាប់មុខធ្វើមិនដឹង រាងតូចក៏ហួសចិត្តបន្តិចដែរ តែក៏មិនបាននិយាយអ្វីដែរ រាងតូចបានដើរទៅតុសម្អាងដើម្បីលាប Skin care តិចតួចមុនចូលគេង
" Sunooo ហា៎ " Niki
" ហឹម " Sunoo
" ស្អែកនេះបង ប្រហែលជាមកផ្ទះយប់ជ្រៅណា ដោយសារតែប្រធានក្រុមហ៊ុនបានរៀបចំកម្មវិធីជប់លាងមួយសម្រាប់បុគ្គលិក ហើយស្អែកនេះបងក៏បើកប្រាក់ខែដែរគាត់ឡើងប្រាក់ខែឲហើយបានប្រាក់បំណាច់ឆ្នាំទៀត " Niki
" មិនអីទេបងទៅចុះតែ កុំនៅយប់ជ្រៅពេក ក៏មិនត្រូវផឹកច្រើនពេកដែរ ព្រោះបងត្រូវបើកបរផង " Sunoo មិនហាមឃាត់ការសប្បាយរបស់ប្តីនោះទេឲតែស្មោះត្រង់ថាគ្រាន់តែទៅជប់លាង
" បងដឹងហើយ " Niki
រាងតូចក៏ឡើងទៅគេងក្បែររាងក្រាស់ ព្រោះគេលាប Skin care ហើយៗ រាងក្រាស់ក៏ទាញរាងតូចមកគេងអោបជាប់ទ្រូង ជិតមួយឆ្នាំទៅហើយក្តីស្រឡាញ់ដែលមានឲគ្នាទៅវិញទៅមកគ្មានសាបរលាបអីសូម្បីបន្ទិច នៅតែស្រឡាញ់ នៅតែមានអារម្មណ៍ថាដូចជាទើបតែស្រឡាញ់គ្នា អារម្មណ៍ស្រឡាញ់ខ្លាំងដូចស្នេហាដំបូងៗអញ្ចឹង តែទោះស្រឡាញ់យ៉ាងណាក៏មិនមែនថាមិនធ្លាប់ឈ្លោះគ្នាដែរ ពួកគេធ្លាប់ហើយទាស់សម្តីគ្នាខ្លាំងទៀតផង តែរាងក្រាស់ក៏បានដឹងខ្លួនខុសនឹងសម្របសម្រួលគ្នាវិញ
YOU ARE READING
ម៉ែប្រពន្ធ // Sunki
Romance" ទោះអូនកាចដូចខ្លាក៏បងស្រឡាញ់ " niki " បើអូនមិនកាចមិចនឹងឯងតាមទាន់ប្តីជើងល្អដូចបងបានទៅ " Sunoo