maa daisy 🌼🎀

47 10 0
                                    


  បន្ទាប់ពីឆ្លងកាត់រឿងជាច្រើនដ៏សែនលំបាកលំបិន ចុងបញ្ចប់វាប្រៀបដូចជាសុបិន្តអាក្រក់មួយរាត្រីដែលរំផុតទៅនៅពេលពន្លឺព្រះអាទិត្យចាប់ផ្តើមរះឡើងបង្ហាញនូវថ្ងៃថ្មីដែលបានមកដល់ វាក៏មិនអាក្រក់ណាស់ណាដែលនៅពេល...

«យ៉ា..! ចន គូសា ឆាប់មកបើកទ្វាឲ្យបងភ្លាម ថ្លើមឯងពណ៌អី? ហ៊ានអីហ៊ានយ៉ាងនេះ ហ៊ានលូកថ្លើមយើងជាបងផង ណែ!មកបើកទ្វាឲ្យឆាប់» អួយញ័រដៃ ប្អូនស្រីមានតែមួយ តែបែរជាហ៊ានលូកថ្លើមនាយ មិនមែនលូកធម្មតាទេច្របាច់ថែមទៀត អួយចុកចាប់^,^

«ហើយបងឯងចង់យ៉ាងមិចទាំងម៉ោង៩យប់នឹង មករំខានសមាធិខ្ញុំអានរឿងអស់ គួរឲ្យខឹងមែន» មនុស្សកំពុងចូលតួផង មកឲ្យដាច់អារម្មណ៍អស់ តាមចិត្តខឹងហក់វៃអត់ស្គាល់បងលូវហើយ (បងប្អូនគេកាចៗមេះ)

«ខឹងស្អី បងទេដែលត្រូវខឹងនោះ នរណាឲ្យឯងថ្លើមធំម្លេះ ចាប់daisyតូចរបស់បងទៅថើបនឹង នាងល្អិតអាល់ហ្វាចម្កួត» មិនឲ្យនាយខឹងទើបចម្លែក ចាប់daisyតូចរបស់នាយថើបបែបនេះ នេះនាយមិនទាំងទាន់បានថើបម្តងផង ប្អូននាយបានថើបមុនបាត់

«មានអារម្មណ៍ថារំភើបជាខ្លាំងបានលោកអាល់ហ្វាកំពូលមកច្រណែនបែបនេះ»គូសា នាងមិនចេះព្រឺស្រាប់ហើយ បើបងប្អូននាងឈ្លោះគ្នារាល់ថ្ងៃនឹងហិហិ ជាពិសេសរឿងdaisyតូចរបស់នាយកម្លោះជាបងតែម្តង

«តែថេហ៍ជាគូដណ្តឹងបងមិនមែនឯងចឹងហើយហាមឯងថើបគូដណ្តឹងបងទៀត មិនចឹងយកឯងទៅទុកនៅផ្ទះលោកតាឲ្យនៅមើលនាងល្អិតកូនភ្លោះនោះមិនខានទេ»

«យ៉ា!! ចន ជុងគុក បើបងឯងហ៊ានខ្ញុំឈប់និយាយរកបងឯងហើយ» ទោះជាមនុស្សស្រីជាអាល់ហ្វាក៏ពិតមែន ប៉ុន្តែអ្វីដែលគេខ្លាចបំផុតគឺមនុស្សស្រី ចាំបានកាលគេអាយុ១៨ឆ្នាំ ពេញវ័យល្មមបើជាមនុស្សប្រុសគេថាពេញកម្លោះអីចឹងហាស៎ ស្រាប់តែបងគេនេះធ្វើបាបដោយដាក់នាងក្នុងបន្ទប់ដែលមានក្មេងស្រីៗ ២ ៣នាក់នៅក្នុងនោះជាមួយ ស្រីៗទាំងនោះមើលមកគេដូចជាចំណីចឹង នៅរករំលោភគេទៀតសំណាងហើយរត់រួចកុំអីអស់ព្រហ្មចារីទុកឲ្យប្រពន្ធបាត់ ឲ្យតែគិតពីរឿងនេះម្តងៗ ព្រឺសម្បុរពេញទាំងខ្លួនតាម៉ង ឯនាយជាបងមិនបានខ្វល់ឯណាគម្រាមប្អូនរួចញាក់ស្មារដាក់គូសាហើយក៏ចេញទៅបន្ទប់នាយបាត់ អត់ខ្វល់អីតាំងអស់ ឯគូសាហួសចិត្តនឹងអ្នកជាបងមិនស្ទើ

ម្ចាស់ស្នេហ៍របស់អាល់ហ្វា { ALPHA LOVER } 🌼✨Where stories live. Discover now