វគ្គនេះរាងខ្លីតិចហើយ ហើយបើមានកន្លែងណាខុសឆ្គងអីសូមកុំប្រាកដអី ហើយក៏សុំទោសរាល់ពាក្យមិនសូវសមរម្យ នៅក្នុងការឿងជាមុនដែរ🙏
_____________________
បន្ទាប់ពីវេកាសលីភីតទៅខាងលើក៏មាន លឺសម្រែកជំនួយរបស់របស់ភីត ធ្វើអោយផុសចាំផ្តើមគិតថាខ្លួនធ្វើខុសរឺត្រូវដែលចូលដៃចូលជើងជាមួយពីរនាក់បងប្អូននេះផុស<បងថាភីតគេកើតអីទេដឹង គេស្រែកលឺណាស់ តិចឡវេកាស!>
ឃីត<មិនបាច់ភ័យទេ អាវេកាសវាមិនសម្លាប់មនុស្សដែលវាស្រឡាញ់ទេ ជឿបងទៅ កុំភ័យអី>និយាយព្រមទាំងលើកដៃម្ខាងទៅអោបស្មារបស់ផុស ហើយដៃម្ខាងទៀតរបស់ឃីតយកទៅចាប់ដៃទាំងសងខាងរបស់ផុសជាការលួងលោមព្រោះដឹងថាមិត្តគេម្នាក់នេះគេហួងហែងបារម្ភសម្បើមណាស់។
//ងាកទៅមុននេះបន្តិចសិន//
នៅក្នុងវិញមានដែលធំស្កឹមស្កៃ នៅក្នុងបន្ទប់ទទួលភ្ញៀវដែលមានមនុស្សបីនាក់កំពុងតែនិយាយគ្នាលែងជាមួយនឹងបុរសនាក់ក្នុងចំណោមបីនាក់ដែលមានទឹកមុខនឹងកាយវិការសុំអង្វរអ្វីម៉្យាងដែលមើលទៅហាក់ដូចមានអ្វីសង្តាត់ ដែលសូម្បីតែអ្នកបម្រើនៅក្បែរនោះក៏នាំគ្នាចេញអស់ដែរវេកាស<បងផុសជួយខ្ញុំបន្តិចទៅ>
ផុស<មិនបានទេបងមិនអាចក្បត់មិត្តបងបានទេ>
វេកាស<ណាបង ខ្ញុំសន្យាថាខ្ញុំអត់ធ្វើអីមិត្តបងទេ>វេកាសចាប់ផ្តើមធ្វើទឹកមុខកំសត់ដែលពីរមុនមិនដែលឃើញវេកាសមកសុំគេដល់ថានេះទេ សូម្បីតែឃីតជាបងក៏ភ្ញាក់នឹងទឹកមុខវេកាសដែលខ្លួនមិនដែលឃើញទឹកមុខបែបនឹងទាល់តែសោះ
ឃីត<ហើយឯងមិនទៅចាប់គេយកមក ចាំបាច់អីមកសុំផុសអោយជួយ>
ផុស<នែបងនិយាយស្អី ចាប់ស្អីហាក់អាកញ្ចាស់>ផុសគ្រាន់តែលឺសម្តីរបស់ឃីតភ្លាមចាប់ផ្តើមក្តៅស្លឹកត្រចៀក ស្ទុះទៅញឹងត្រចៀកឡើងលើ
ឃីត<អួយៗផុសបងឈឺ លែងបងទៅណាប្រពន្ធសម្លាញ់>
វេកាស<បងទាំងពីរ ឈប់ឈ្លោះគ្នាសិនទៅ ខ្ញុំចង់បានភីតមកធ្វើជាប្រពន្ធខ្ញុំពិតមែនពួកបងជួយខ្ញុំតិចទៅណា>