love novel 🌟✍️

36 6 2
                                    

  ញុំាបាយបណ្ដេីរខឹងបងបណ្ដេីរសំណាងហេីយពោះឃ្លានបេីពោះមិនឃ្លានបាយនេះមិនខ្ចីប៉ះអោយដឹងគ្នាម្ដង(អរចឹងទេស💀)

ប្រេីពេលមិនយូរក៏ញុំារួចរាល់ក្រោយសំអាតអីរួចរាល់ទៅបន្ទប់ព្រោះត្រូវបញ្ចប់រឿងដែលជាភាគបញ្ចប់របស់ខ្លួន។

"ស្អីទេវេីយ~~រឿងសរសេរពីដេីមមកមិនទាល់មកទាល់អីអាភាគបញ្ចប់1ភាគនៀកធុញៗៗៗដាក់អោយព្រាត់ប្រាស់គ្នាបាត់ឥឡូវហេីយ"ខឹងចិត្ដតិចអីរឿងសរសេរពីណាពីណីមកមិនទាល់គំនិតមកទាល់អីនឹងភាគបញ្ចប់តិចបែជាគិតអត់ចេញ។

"ទុកចោលលូវហេីយមិនយូរទេអាគិតអីអត់ចេញនេះ"អារម្មណ៍ពេលដល់រឿងដែលសរសេរដល់ភាគបញ្ចប់ហេីយតែអាចុងក្រោយមិនដឹងសរសេរពីអីបេីតាមពិតទៅអាចុងក្រោយនេះវាស្រួលបំផុតហេីយតែក៏ចង់អោយវាមានន័យអីដែលសំខាន់ចង់អោយចប់ទៅគឺចប់ដោយមានក្ដីសុខអ្នកអាននឹងចងចាំទទួលយកក្ដីសុខដូចតួរអង្គដែរ។ បេីនិយាយអោយអ្នកផ្សេងឮមិនស្រួលគេសេីចងាប់ចឹងបានចេះតែទុកចាំស្អែកៗ😣។

តុតុ...(សម្លេងគោះទ្វា)

"អ្នកណាបងជេគហ៍ភ្លេចអីមែនបានមកបន្ទប់ញុម"និយាយដោយមិនងាកមេីលអ្នកណាអ្នកគោះដោយផ្នែកនៅតែសម្លឹងកុំព្យូទ័រមិនដាក់។

"ជាបងមិនមែនជេគ"

"អ៎បងហេងសឿងសោះស្មានបងជេគភ្លេចអី ហេីយថ្ងៃនេះមិនញ៉ែស្រីទៀតទេហៃបានមកផ្ទះលឿនម្លេះ"បេីរាល់ដងជូនកាលមិនចូលផ្ទះផងក៏មាន តែក៏ថាទៅបងម្នាក់នេះបានគ្រប់យ៉ាងសង្ហាក៏សង្ហាពូកែនោះក៏ពូកែ អីដែលសំខាន់នោះស្រីវិញមិនបាច់ទៅអោយចុងភ្នែកចុងកន្ទុយក៏មកឯងៗដោយមិនបាច់យកខ្លួនទៅក្បែរ។សម្ដីផ្អែមៗកែវភ្នែកស្រទន់ៗទាក់ទាញចិត្ដអ្នកអានណាស់>•<

"បងឈ្មោះហុីសុង មិនមែនហេសឿង"

"ហូយ~~ហេសឿង ហុីសុងដូចតែគ្នាសោះ មិនដឹងទេហេសឿងនេះហៅមកពាក់កណ្ដាលជីវិតហេីយមិនដូរទេ "ហៅឡេីងកន្លះជាតិហេីយមកតវ៉ាអីពេលនេះមិនប្ដូរទេវៃងាប់ក៏មិនប្ដូរដែរ។

"តែវាខុសឈ្មោះបងឯងហៅបែបនេះមិចត្រូវ"
រស់ជាមួយគ្នាមក15ឆ្នាំហេីយតែក្មេងនេះគ្មានម្ដងណាដែលហៅឈ្មោះនាយត្រូវម្ដងទេបេីមិនរំឮក។

Novel Love 🌟✍️Where stories live. Discover now