EP4

316 31 12
                                    

EP4
________________________________________
រឺងៗរឺងៗសម្លេងកណ្តឹងចេញទៅផ្ទះ
"តោះទៅលេងហ្គេម"Karinaក៏បបួលអ្នកជាមិត្តភ្លាមៗក្រោយកណ្តឹងរោទ៌ចេញទៅផ្ទះ
"ល្ងង់! យើងនឹងខំរៀនហើយ ឈប់លេងហ្គេមហើយ ខំរៀនណាវើយ! អ្នកណាជាអ្នកនិយាយវើយអម្បាញមិញនៀក"NingNing
"សម្តែងមុខគ្រូទេវើយ អ្នកណាឈប់បានហាស៎! សុខចិត្តសម្អាតថ្នាក់ណាវើយ តោះកុំខ្វល់អីមោះ ឆាប់ទៅ! " Karina
"មើលនោះទៅ ទៅណាកើតហាស៎! ក៏ទៅជាមួយបងប្អូនអែងទៅ"NingNingក៏ចង្អុលទៅមាត់បង្អួចក៏ឃើញថាWinterកំពុងតែសម្លឹងសម្លក មកកាន់Karinaយ៉ាងដូចជាខ្លាខឹងឆ្មា
"..."Karina
"គឺថា យើងទៅផ្ទះហើយដោះស្រាយជាមួយបងប្អូនអែងសិនទៅ ចាំថ្ងៃក្រោយចាំទៅលេងហ្គេមជាមួយគ្នាទៀត"Ning2ដោយមិនស្រួលជាមួុនឹងបងប្អូនគេពីរអ្នកនេះក៏រកទៅផ្ទះមុនបាត់ទៅ
"កុំលួចទៅលេងម្នាក់អែងវើយ!បើយើងដឹងអែងលួចទៅលេងចោលយើងយើងខឹងហើយ"Karinaនាងក៏ស្រែកបញ្ចាក់អ្នកជាមិត្តដែលដើរចេញទៅបម្បាញ់មិញរួចក៏លួចមលមើលមុខWinterបន្តិចដែរ នៅពេលដែលKarinaលួចមើលទៅWinterនាងក៏បានដើរចេញដោយគ្មានចាំKarinaនោះទេគឺទុកអោយគេឆ្ងល់តែម្នាក់អែង
"កើតថីហ្នឹង...?ដូចជាគ្មានបានទាន់រករឿងទេហេតុអីដូចជាខឹងបែបនេះ...?"Karina និយាយម្នាក់អែងរួចឆ្ងល់ម្នាក់អែងរួចក៏រត់ទៅតាមWinter
"កើតអីហ្នឹង???"Karinaក៏សួរទៅWinterនៅពេលដែលជិះឡានក្រុងមកផ្ទះជាមួយគ្នា
"ធ្វើអីដឹងខ្លួនអែងហើយ! មនុស្សឆ្គួត ញៀនហ្គេមបែបនៀកគ្មានសមមានសង្សារអីម៉ាតិច មិនគួរទៅមានស្នេហា៎នោះទេ វាមិនសមសោះ"Winter
"ហាស៎!!"Karinaនាងក៏ឆ្ងល់ឡើងភ្លាមៗនៅពេលដែលWinterនិយាយបែបនេះ"អ្នកណាមានស្នេហា៎?អ្នកណាមានសង្សារហាស៎?"Karina
"គឺនាងនឹងហើយមានសង្សារ មនុស្សដូចនាងមិនគួរមានស្នេហា៎ទេ មនុស្សស្អីលេងតែហ្គេម មួយថ្ងៃៗលេងតែហ្គេមតែបែជាទៅមានស្នេហា៎មានសង្សារ វាគ្មានសមអីម៉ាតិច "Winter និយាយទាំងងងក់ទៅកាន់Karina នាងក៏និយាយរអ៊ូល្មមអាចអោយKarinaស្តាប់នាងលឺ នាងមិនខ្ចីមើលមុខKarinaនោះទេពេលដែលនាងនិយាយ
"ទៅដឹងមកពីណាថាខ្ញុំមានសង្សារ??អ្នកណានិយាយអ្នកណាដឹងថាខ្ញុំមានសង្សារ បើខ្ញុំមិនទាំងដឹងផងនោះ!"Karina
"គឺគេដឹងគ្រប់គ្នាហ្នឹងនៅសាលានេះ មិនដឹងតែខ្ញុំទេគួរអោយខឹងណាស់ អ្នកណាអ្នកណាក៏ដឹងដែរកុំមកចង់កុហកខ្ញុំ"Winter
"អ្នកណាជាសង្សាររបស់ខ្ញុំ? "Karina
"Oppa Jeno !?ឆឺស គ្មានសមគ្នាអីម៉ាតិច!"Winter
ឡានក្រុងក៏បើកដល់ចំណតស្របពេលWinterនិយាយចប់ នាងក៏ចុះទៅចោលKarina ដោយទុកអោយKarinaដើរតាមពីរក្រោយនាង ដោយនាងមិនខ្ចីចាំKarinaឡើយ ចំណែកKarinaក៏បន្តដើរតាមពីរក្រោយ
រួចក៏សួរទៅនាងបន្តទៀត
"ហេតុអ្វីបាននាងគិតបែបនេះ?"Karina
"ថាមិនសមគឺមិនសមហើយ កុំសួរច្រើនពេក"Winter
"គឺថា ហេតុអ្វីបានគិតថាខ្ញុំនឹងគាត់ជាសង្សារនឹងគ្នា?"Karina
"គឺ ព្រឹកមិញខ្ញុំឃើញអ្នកទាំងពីរនៅតែពីរអ្នក គាត់ថែមទាំងជួយកាន់របស់របររបស់នាងទៀតផង ក្រែងថានាងជាមនុស្សរឹងហី ហេតុអីក៏របស់នាងគាត់ប៉ះបាន របស់នាងខ្ញុំមិនអាច ឆឺស វាមិនសមហេតុផលទេ បើអ្នកទាំងពីរមិនទាក់ទងគ្នា"Winter
"អ៎...!គឺព្រឹកមិញនៀកគឺថា ដៃខ្ញុំឈឺទើបគាត់ជួយកាន់របស់របរខ្ញុំអោយ ក៏ព្រោះតែគាត់ជាបងប្រុសល្អរបស់ខ្ញុំក៏ខ្ញុំអោយគាត់កាន់អោយទៅ គឺមកពីនាងបានទៅគេងលើដៃខ្ញុំនោះអីបានជាដៃខ្ញុំឈឺបែបនៀក"Karina
"ជាបងប្រុសខាងណាមិចខ្ញុំមិនដែលលឺលោកអ៊ំនិយាយ? ហើយខ្ញុំក៏ជាបងប្អូននាងដែរហេតុអ្វីគេអាចខ្ញុំមិនអាច ឆឺស!"Winter
«Karinaមានការក្រឺតនឹងWinterជាខ្លាំងនាងក៏គិតបន្តិចមុននឹងបោះកាតាបរបស់ខ្លួនទៅអោយWinterអោប»"នេះក៏កាន់ទៅ ខ្ញុំទៅមុនហើយ កាន់អោយស្រួលផង អ្នកនាងបងប្អូន"Karina ក្រោយពីបោះកាតាបអោយWinterកាន់អោយរួចក៏រត់ទៅមុននាងបាត់ទៅដោយមិនភ្លេចលើកដៃBye2 Winterនោះទេ ចំណែកWinterក៏មិនដើរស្ងៀមៗទៀតដែរក៏រត់ទៅតាមKarinaដែរ
"នែ៎!Karinaឈប់! ឈប់ភ្លាម កុំរត់ក៏មកយកកាតាបនាងវិញទៅធ្ងន់ណាស់!"Winterក៏រត់តាមKarinaបណ្តើរស្រែកអោយគេឈប់បណ្តើរ
"ក៏ចង់កាន់អោយហី ក្រែងថាជាបងប្អូនហី ក៏ឆាប់កាន់មក ហាហា"Karina
"គឺ មិនមែនបែបនេះទេ!"Winter
________________________________________
ពេលយប់ក៏បានមកដល់វាលឿនណាស់ពីរមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែអ្វីដែលមិនលឿននោះគឺ ពីរនាក់បងប្អូនKarina&Winter តែងតែឈ្លោះគ្នាដដែលក៏ដូចជាថ្ងៃជួបគ្នាដំបូងទោះបីជានៅក្នុងដំបូលផ្ទះតែមួយអស់រយះពេល1ខែររួចមកហើយក្តី
"អ៊ួយ!ឈប់ៗឈប់ៗខ្ញុំឈឺ អាស៎ ឈឺ ឈប់ៗ"សម្លេងស្រែករបស់Karinaដែលត្រូវWinterវាយដោយខ្នើយ
"នាងជាអ្នកមករករឿងខ្ញុំមិន មនុស្សតែខូចជាវាយហើយ ហាមស្រែក"Winter
"ម៉ាក់!!ជួយផង ម៉ាក់!"Karina
"នែ៎!ក្មេងៗវាយគ្នាល្មមៗបានហើយក៏ឆាប់មកញាំបាយមកអាងនឹងឆាប់បានទៅមើលមេរៀននោះអី "Karina-Mom
"គឺមកពីក្មួយជើងល្អរបស់ម៉ាក់វាយខ្ញុំ"Karina
"នាងជាអ្នកមករករឿងខ្ញុំមុន"Winter
"គឺមកពីនាងវាយខ្ញុំ"Karina
"បងប្អូនត្រូវចេះស្រលាញ់គ្នា មិនត្រូវឈ្លោះគ្នាបែបនេះនោះទេ!ឈប់ប្រកែកគ្នាទៅ ហេតុអីមិនចេះស្រលាញ់គ្នាបែបនេះ!"Karina mom
"គឺខ្ញុំស្រលាញ់គាត់ ប៉ុន្តែគាត់មិន ស្រលាញ់ខ្ញុំទេ ថែមទាំងលួចមានសង្សារទៀតអ៊ំស្រី"Winter
"ពិតមែនហ៎ ? Karina???"Karina mom
"គឺ មិនពិតទេ មិនពិតទាល់តែសោះម៉ាក់ កូនគ្មានទេ"Karinaក៏បដិសេដភ្លាមៗដើម្បីកាពារភាពស្អាតស្អំរបស់ខ្លួន
"តើសង្សាររបស់Karinaជាអ្នកណាWinter ? " Karina Dad
" Lee - Je No " Winter
" Winter ល្មមៗបានហើយ វាមិនមែនជាការពិតទាល់តែសោះ!"Karina
"មិនអីទេ Je no ជាមនុស្សល្អ កូនអាចទាក់ទងបាន ម៉ាក់មិនហាមនោះទេ ក៏ព្រោះថាគេជាមនុស្សល្អ"Karina mom
"មិនបានទេ/មិនពិតទេខ្ញុំមិនបានស្រលាញ់គ្នាជាមួយគេទេ!"Karina/Winterក៏និយាយឡើងព្រមគ្នា
"ហេតុអ្វី?"karina dad
"គឺថា មកពីខ្ញុំនឹងគាត់ពិតជាមិនបានទាក់ទងគ្នាពិតមែនលោកប៉ា"Karina
"បើមិនទាក់ទងគ្នាហេតុអ្វីស្និតស្នាលនឹងគ្នាម្លេះ"Winterនៅតែចចេះចង់ដឹងរឿងគេ
"គឺគាត់ ស្រលាញ់នាង មិនមែនស្រលាញ់ខ្ញុំទេ គាត់មកស្និតស្នាលនឹងខ្ញុំគឺដើម្បីអោយខ្ញុំជួយរវាងនាងនឹងគាត់តែប៉ុណ្នោះ"Karina ដោយហត់នឹងឆ្លើយសំណួរម្តងមួយរបស់អ្នកទាំង3ក៏និយាយតាមត្រងមកតែម្តង
"ចុះហេតុអីបានគេWinterមិនព្រមអោយKarina Dating ជាមួយនឹងJe no ក៏ព្រោះតែហេតុអ្វី ក្មួយស្រលាញ់Jenoមែនទេ?"Karina Mom
"គឺថា មិនមែនទេ គឺ Karina នៅក្មេងមិនគួរមានស្នេហា៎នោះទេ ហើយនាងនាងតែហ្គេមនាងមិចនឹងអាចមានស្នេហា៎បានទៅ នាងមិនសមនឹង Oppa Jenoទេ"Winter
"គឺ មកពីនាង ស្រលាញ់គេ កុំនិយាយធ្វើដូចខ្ញុំមិនសាកសមនឹងគេ នាងមែនទេដែលសាកសមនឹងគេនោះ?"Karinaនិយាយរួចក៏ដើរចេញទៅបន្ទប់បាត់ដោយហាកដូចជាខឹងនឹងWinterដែលនិយាយបែបនេះ ចំណែកអែWinterក៏ដើរទៅតាមKarinaភ្លាមៗដោយមិនទុកយូរឡើយ
"Karinaខ្ញុំសុំទោស"Winter
"ខ្ញុំមិនត្រូវការទេ..."Karina
"គឺថា ខ្ញុំមិនបានស្រលាញ់គេនោះទេ ខ្ញុំមិនមែនចង់បាន ន័យថាខ្ញុំសាកសមនឹងគេហើយនាងមិនសមនោះដែរ"Winter
"នាងនិយាយថាគេល្អ ហើយគេក៏និយាយថាគេចូលចិត្តនាង ដូចនេះអ្នកទាំងពីរគួរតែស្រលាញ់គ្នាទៅ!"Karina នាងនិយាយទាំងងងក់នឹងWinter
"គឺថា មិនមែនបែបនោះទេ Karina"Winter
" គេល្អណាស់មែនទេ អែងបានមនុស្សល្អស្រលាញ់អែងហើយ គេអាចនឹងមើលថែអែងបានល្អ ដូចនេះអែងងកុំបារម្ភអី ខ្ញុំមិនបានស្រលាញ់គេទេ អែងអាចស្រលាញ់គ្នាជាមួយគេបាន " Karina
" ចុះបើខ្ញុំប្រាប់អែងថា មនុស្សដែលខ្ញុំ និយាយថា ល្អ នឹង មនុស្សដែលខ្ញុំស្រលាញ់មិនមែនជាមនុស្សតែមួយ? ចុះបើខ្ញុំមិនចូលចិត្តJeno តើអែងនៅតែចង់អោយខ្ញុំទាក់ទងគេទៀតមែនទេ ?" Winter
"នោះជាសិទ្ធរបស់អែងក៏ឆាប់ចេញពីរបន្ទប់របស់ខ្ញុំទៅ!"Karina "ខ្ញុំចង់នៅម្នាក់អែង"
ដោយKarinaនិយាយបែបនេះWinterក៏ព្រមចាកចេញពីបន្ទប់របស់Karina"ខ្ញុំស្រលាញ់អែងខ្ញុំមិនបានស្រលាញ់គេទេ"winterបានតែនិយាយតិចៗរួចក៏លួចមើលមុខKarinaជាលើកចុងក្រោយមុននឹងចាកចេញ...
END EP 4 TO BE Continued Guysss
Help Follow me plsss guys thanks 😴🤍
________________________________________And ខ្ញុំចង់សួរថា Winrina or KATER ?????

 END EP 4 TO BE Continued Guysss Help Follow me plsss guys thanks 😴🤍________________________________________And ខ្ញុំចង់សួរថា Winrina or KATER ?????

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
THE GIRLFRIEND Where stories live. Discover now