"ព្រះអាទិត្យលិចគឺជាភស្តុតាងដែលបញ្ចប់ភាពស្រស់ស្អាត"
will love in spring is a kind of short story that tells the story of the teenage love story in 1974.
Episode01:Beautiful memories
ផ្លូវមួយដ៏ស្រស់ស្អាតគឺការរួមដំណើរជាមួយមនុស្សដែលខ្លួនស្រលាញ់ពេលវេលាកន្លងទៅជាច្រើនឆ្នាំ អារម្មណ៍សេចក្តីស្រលាញ់ផុសអណ្តែតដក់ជាប់ក្នុងចិត្តជានិច្ច។ ការចាប់ផ្តើមម្តងហើយម្តងទៀតជាមួយនិទាឃរដូវ ពិតជាស្រស់ស្អាតប្រៀបដូចការចងចាំមួយ រវាងមនុស្សពីរនាក់ដែលនៅសែនឆ្ងាយពីគ្នា។
cherry ដ៏ស្រស់ស្អាតប្រៀបដូច មនុស្សដែលខ្ញុំទន្ទឹងរងចាំ រៀងរាល់ឆ្នាំមានតែម្តងប៉ុណ្ណោះដែលខ្ញុំអាចមានឱកាសជួបគេ ស្រទាប់ផ្កាពណ៍ឈូក រុះរោយ ធ្លាក់តាមខ្យល់បក់បោក ខ្ញុំឈរក្រោមដើម cherry និទាឃរដូវរងចាំការវិលត្រឡប់របស់គេមកវិញម្តងទៀតតាមពាក្យសន្យា ប៉ុន្តែច្រើនឆ្នាំបានកន្លងផុសទៅគេមិនបានត្រឡប់មកវិញ។
បុរសវ័យចំណាស់ អង្គុយលើបង់សាធារណៈ ក្នុងដៃកាន់ភ្ជាប់ជាមួយឈើច្រត់ ជួយទប់លំនឹងរបស់រាងកាយចាស់ជរា ដែលមានស្បែកជ្រីជ្រួញ ក្នុងដៃមានសៀវភៅមួយក្បាលឱបជាប់ទ្រូងជានិច្ច តែងតែអង្គុយរងចាំមនុស្សជាទីស្រលាញ់។ បើកទំព័រដំបូងនៃសន្លឹកសៀវភៅបានឆ្លាក់ឈ្មោះយ៉ាងច្បាស់ លើក្រដាសសរសេររៀបរាប់ពី រឿងរ៉ាវរបស់បុរសចំណាស់ជាមួយនិងគូរស្នេហ៍នាវ័យជំទង់។
និទាឃរដូវ 1974
វាគឺជាការចាប់ដំបូងដែលខ្ញុំបានជួបគេ កែវភ្នែកស្រាលស្រទន់សម្រស់ស្រស់ស្អាត ឆើតឆាយទន់ភ្លន់ប្រៀបបាន ដូចជាផ្កាដ៏ស្រស់បំព្រង គេមានអត្តចរិកដូចក្មេងស្រីមិនទាន់ធំ តែមានបេះដូងនិងទឹកចិត្តដ៏បរិសុទ្ធ។
ត្រឹមវិនាទីដំបូងគេអាចឆក់យកបេះដូងដ៏តូចស្តួចស្តើងរបស់ខ្ញុំទៅមួយរំពេច ស្នាមញញឹមផុសអណ្តែតឡើងលើផ្ទៃមុខរបស់គេប្រៀបបានដូចជាផ្កាដ៏ស្រស់ស្អាត ក្រសែភ្នែកមុតស្រួចសម្លឹងចំមកខ្ញុំ ធ្វើឲ្យប្រអប់ទ្រូងខាងឆ្វេងរបស់ខ្ញុំលោតខុសចង្វាក់។