New day...
គ្រួសារទាំងពីរកំពុងជួបជុំគ្នា មានតែចាស់ៗទាំងសងខាងប៉ុណ្ណោះដែលមកនិយាយគ្នា នៅផ្ទះរបស់លោកjeon«នេះជាលិខិតលែងលះ យកទៅឲកូនរបស់ឯងសុីញ៉េផង»លោកparkហុចលិខិតលែងលះឲទៅលោកjeon
«អ្នកដន្លងអើយ ខ្ញុំដឹងថាកូនខ្ញុំពិតជាធ្វើខុសធ្ងន់ណាស់ដាក់កូនរបស់អ្នក តែពួកយើងគឺជាមិត្តនិងគ្នា ពួកយើងចាស់ៗអស់ហើយមិនដឹងចិត្តក្មេង កូនរបស់ខ្ញុំល្ងង់មួយពេលបង្ករជារឿងធំ ខ្ញុំសង្ឃឹមថាអ្នកដន្លងនិងសហការណ៍»អ្នកស្រីjeonនិយាយជាមួយគ្រួសារខាងjiminដោយទន់ភ្លន់និងមានសុជីវធម៍
«មែនហើយលោកបង កូនminតាំងពីគេទៅផ្ទះនៅតែក្នុងបន្ទប់តាមអូនគិតពួកគេស្រលាញ់គ្នាហើយលោកបង ពួកយើងជាចាស់ទុំគួរតែជួយកូនណា ពួកគេនៅក្មេងទុកឲគេដោះស្រាយគ្នា រឿងលែងលះនោះមិនចាំបាច់ទេ»លោកស្រីparkក៏និយាយបញ្ចុះបញ្ចូលដូចគ្នា
«ស្រីៗគេយល់ចិត្តគ្នាឯងគិតយ៉ាងមិច?»លោកparkសួរទៅកាន់លោកjeon
«ពួកអូនមានវិធីអីមែនទេ?»
«ទុកតួនាទីឲអូននិងអ្នកស្រីparkចុះ អូននិងពិសោធន៍ចិត្តកូនៗរបស់យើង»
ពួកគាត់ក៏ញញឹមដាក់គ្នា ពួកគាត់មានវិធីដោះស្រាយបញ្ហានេះហើយ ចាំបាច់អីត្រូវលែងលះបើមនុស្សស្រលាញ់គ្នាទៅហើយនោះ មានតែពិសោធន៍ចិត្តឲគ្នាឃើញទើបត្រឹមត្រូវ
_Mrr park villa_
«ប៉ាម៉ាក់ មកវិញហើយមែនទេ ចុះរឿងលែងលះនោះ»jiminដើរចុះមកសួរប៉ាម៉ាក់របស់គេដែលទើបតែមកពីផ្ទះរបស់mrr jeon
«រួចរាល់ហើយ រលូនល្អណាស់jungkookគេព្រមសុីញ៉េលែងលះកូនហើយ»លោកparkនិយាយទាឱងដើរទៅអង្គុយ ចំណែកលោកស្រីចាំសង្កេតមើលទឹកមុខកូន
«គេមិនបាននិយាយអីទេហេស៎ ប៉ា? ម៉ាក់ក្រែងកាលពីយប់មិញនោះគេព្រមធ្វើគ្រប់យ៉ាងឲតែកូនព្រមផ្តល់ឱកាសឲគេ តែមិចបានពេលនេះព្រមងាយៗមេះ?»
«ចុះកូនមានផ្តល់ឱកាសឲគេទេ?»លោកស្រីសួររាងតូចទាំងចងចិញ្ចើមរង់ចាំចម្លើយ ចំណែកjmក៏ក្រវីក្បាលបញ្ជាក់ថាគេមិនព្រមឲឱកាសនាយទេ
«ចឹងគ្មានអីចម្លែកទេដែលគេសុីញ៉េលែងលះងាយអញ្ចឹង»លោកស្រីនិយាយទាំងលើកកែវតែមកហុត

YOU ARE READING
My good wife
Actionស្នេហាដែលចាប់ផ្តើមពីការផ្សំផ្គុំរបស់គ្រួសារទាំងសងខាង ត្រូវរស់នៅជាមួយគ្នា ឈ្លោះប្រកែកឌឺដង រហូតដល់មានចិត្តស្រលាញ់គ្នាខ្វះគ្នាមិនបាន...!