ថ្ងៃនេះជាថ្ងៃចូលរៀនថ្ងៃដំបូងរបស់ខ្ញុំ បន្ទាប់ពីឈប់ជាយូរ ដើរចូលមកសាលាដំបូង ខ្ញុំរាងបន្តិចភ័យ អរបន្តិច រំភើបបន្តិច និយាយទៅអារម្មណ៍ច្របូកច្របល់ម៉ងព្រោះ ខានចូលរៀនយូរ ។ :) ដើរមកដល់ក្នុងថ្នាក់ ខ្ញុំក៏រកកន្លែងអង្គុយ មិនយូរប៉ុន្មានអ្នកគ្រូ ក៏ចូលមកហើយថែមទាំងមានជាប់សិស្ស ថ្មីមកជាមួយពីក្រោយផងដែល សំឡេង គ្រប់គ្នាស្រែកឡើងថាWow ខ្ញុំក៏បែទៅមើល បង្ហាញអោយឃើញស្រីស្អាតម្នាក់Wow ស្អាតណាស់ រាងស្គមស្អាតដូចដារ៉ាបង្ហាញ ម៉ូដ សក់វែងហើយត្រង់ ដៃជើងវែងៗហើយ សរ ស្អាតណាស់តែមុខងាប់ ^_^ អ្នកគ្រូក៏ ប្រាប់ឲ្យគេណែនាំខ្លួន (សួស្តី ខ្ញុំឈ្មោះ ស៊ីន រ៉ាម៉ារីតា ខ្ញុំទើបតែប្តូរមកពីបរទេស) មនុស្ស ស្អីមើលទៅមិនចង់រាប់អានមិត្តចឹងនិយាយ គ្រាន់តែញញឹមតិចក៏អត់ °-° អ្នកគ្រូបានឲ្យ គេមកអង្គុយនៅពីមុខរបស់ខ្ញុំ គេដើរចូលតុ ដោយមិនបានញញឹមដាក់សិស្សនៅក្នុងថ្នាក់ ដែលញញឹមដាក់គេ មើលទៅប្រហែលមានតែ ឯងហើយមួយពិភពលោកនឹង ខ្ញុំបានបែទៅនិយាយជាមួយមិត្តខ្ញុំ តែមិត្តខ្ញុំកំពុងលង់នឹង សម្រស់របស់នាងៈ) ដឹងជាលង់ស្អីទេមនុស្ស មុខងាប់ចឹង។ ពេលចេញលេងអ្នកគ្រូប្រាប់ អោយខ្ញុំទៅនិយាយច្បាប់ក្នុងសាលានេះ ប្រាប់គេ^-^ ហាក!មិចបានជាខ្ញុំវិញ ហេតុអីត្រូវទៅ និយាយជាមួយមនុស្សដែលខ្ញុំមិនចង់និយាយ ជាមួយចឹង ពេលចេញលេងខ្ញុំបានទៅ អង្គុយនៅមុខតុរបស់គេ ខ្ញុំបានរាប់រៀបច្បាប់ នៅក្នុងសាលានេះឲ្យគេដឹង ខ្ញុំនិយាយឡើង ច្រើនតែគេមិនតបខ្ញុំមួយម៉ាត់ គេ ចាប់អារម្មណ៍តែជាមួយសៀវភៅរបស់គេតែខ្ញុំ គិតថាគេនឹងស្តាប់លឺអ្វីដែលខ្ញុំនិយាយពេលខ្ញុំ និយាយចប់គេប្រាប់ឲ្យខ្ញុំនិយាយម្តងទៀត គេថាមិញគេមិនបានស្តាប់ ខ្ញុំខ្មាញ់គេណាស់ មិញខ្ញុំនិយាយឡើងច្រើន គេស្តាប់ខ្ញុំមិនបានសូម្បីតែមួយម៉ាត់ ក្នុងចិត្ត ចង់តែសម្លាប់គេចោលទេ មនុស្សស្រីស្ដី ចឹង អ្នកណាបានធ្វើប្រពន្ធសំណាងអាក្រក់ ហើយ ខ្ញុំមិនបានរៀបរាប់ប្រាប់គេម្ដងទៀតទេ ខ្ញុំក៏ងើបដើរចេញពីតុហើយគេវិញយកកាសដាក់ត្រចៀកធ្វើដូចគ្មានរឿងអីកើតឡើង ខ្ញុំខ្នាញ់ជាមួយនឹងទង្វើរបស់គេណាស់ គេមើលទៅអត់សីលធម៌ណាស់ តែមិនអីទេចាប់ទុកថាគេក្មេង មិនដឹងអីទៅចុះ តែលើកក្រោយកុំសង្ឃឹមថា ខ្ញុំមកនិយាយជាមួយយើងទៀត។ កុំតែស្រីទេ បើប្រុសវិញដាក់បែកក្បាលបាត់ហើយ ។ ពេលចេញទៅផ្ទះខ្ញុំនឹងមិត្តខ្ញុំបានទៅយក ម៉ូតូនៅកន្លែងផ្ញើម៉ូតូ ដើម្បីត្រឡប់ទៅផ្ទះ ជាមួយគ្នា តែអាមិត្តខ្ញុំនឹងប្រហែលវាលង់នឹង ស្រីម្នាក់នឹងខ្លាំងហើយបានចិត្តល្អទៅជួយ យកម៉ូតូឲ្យគេនឹង ^_^ អាវីនអើយចិត្តល្អ ជាមួយស្រីណាស់ហែង មិត្តខ្លួនឯងមិនដែល ជួយយកម៉ូតូឲ្យទេ តែបើស្រីវិញគេមិនបាន ហៅផងក៏ទៅយកឲ្យគេដែល ជួយយកម៉ូតូ ឲ្យហើយសូម្បីតែអរគុណក៏គ្មាន មិត្តខ្ញុំវានៅ ញញឹមចេញទៀត ទាំងដែលមើលទៅនាងមិន រីករាយឲ្យវាមកជួយផង(*__*;) បើហែងជួយ យកម៉ូតូឲ្យគេហើយមិចមិនជិះទៅជាមួយគេ មកជាមួយអាញ់ធ្វើអី វីនតបនឹងខ្ញុំ(គេជាស្រី យើងជាមនុស្សប្រុសណាត្រូវមានចិត្ត)
YOU ARE READING
រឿង ការចងចាំរវាងយើង (GL)
Romance( ហេតុអីបងចាកចេញ តើបងនឹងត្រឡប់មករកអូនវិញទេ) បើរីតាចាកចេញព្រោះតែនិច តែរីតានឹងត្រឡប់មកវិញទេ?🤔 រឺក៏ស្នេហានេះត្រូវបញ្ចប់ត្រឹមនឹង?