ភាគទី8 (ending)

43 2 13
                                    

រីតាក៏រលាយបាត់ជាមួយនឹងស្នាមញញឹមដល់ស្រស់ស្អាតរបស់នាង
ខ្ញុំក៏ដឹងខ្លួន ពេលដឹងខ្លួនមកខ្ញុំឃើញបងៗ នឹងប៉ាម៉ាក់គាត់បារម្ភពីខ្ញុំណាស់ ខ្ញុំងើបប៉ាម៉ាក់នឹងបងៗ មកជិតខ្ញុំ ខ្ញុំក៏អោបពួកគាត់ហើយនិយាយសុំទោសទាំងទឹកភ្នែក ប៉ាម៉ាក់ក៏យំដូចគ្នា បងៗប្រុសក៏យំពួកយើងយំអោបគ្នា (ប៉ានិយាយទាំងទឹកភ្នែកលើកក្រោយកុំធ្វើបែបនេះទៀត កូនដឹងទេប៉ាមិនអាចរស់គ្មានកូនទេ) ខ្ញុំអោបប៉ាកាន់តែណែន ហើយនិយាយថាសុំទោស កូនហ្នឹងមិនធ្វើដូច្នេះទៀតទេ
ប៉ាក៏សួរខ្ញុំថាខ្ញុំចង់យ៉ាងម៉េច ចង់នៅទីនេះបន្តឬក៏ទៅនៅបរទេសជាមួយប៉ា ខ្ញុំតបជាមួយប៉ាថាខ្ញុំនឹងទៅជាមួយប៉ា ខ្ញុំនឹងចាប់ផ្ដើមថ្មីខ្ញុំនឹងមិនត្រឡប់មកពីនេះម្ដងទៀតទេ បងៗខ្ញុំក៏សម្រេចថាទៅបរទេសជាមួយប៉ាម៉ាក់ដូចគ្នា
ពេលចេញពីមន្ទីរពេទ្យ
ប៉ាម៉ាក់បានទៅផ្ទះរបស់ខ្ញុំដើម្បីជួយរៀបចំអីវ៉ាន់ ខ្ញុំចូលទៅក្នុងបន្ទប់របស់ខ្ញុំដែលពោរពេញទៅដោយការចងចាំល្អៗ ជាមួយនឹងរីតាមនុស្សដែលខ្ញុំស្រឡាញ់បំផុត ខ្ញុំចូលទៅដល់បេះដូងខ្ញុំចាប់ផ្ដើមឈឺម្ដងទៀតពេលឃើញរូបពួកយើង បងប្រុសធំខ្ញុំឡើងមកតាមពីក្រោយព្រោះខ្លាចខ្ញុំធ្វើអ្វីមិនល្អម្ដងទៀត ខ្ញុំដើរទៅបើកទូរ ដើម្បីយករូបថតរបស់រីតា ហ្នឹងរបស់ដែលវីតាធ្លាប់ឲ្យខ្ញុំ ដើម្បីយកទៅជាមួយ បន្ទាប់ពីខ្ញុំប្រមូលរបស់អស់ ខ្ញុំដើរមើលបន្ទប់នេះមួយជុំ គ្រប់យ៉ាងឃើញតែរឿងល្អៗដែលពួកយើងធ្វើជាមួយគ្នា ទឹកភ្នែកក៏ហូរតែស្នាមញញឹមក៏នៅជាប់ថ្ពាល់
ខ្ញុំបានទៅនៅបារាំងជាមួយប៉ាម៉ាក់និងបងៗ ខ្ញុំចាប់ផ្ដើមធ្វើការតាមក្តីស្រមៃរបស់ខ្ញុំ ខ្ញុំខំធ្វើការដើម្បីឲ្យក្តីស្រមៃខ្ញុំជោគជ័យ នៅទីបំផុតខ្ញុំក៏ជោគជ័យដូចអ្វីដែលខ្ញុំត្រូវការ ខ្ញុំអាចបើកក្រុមហ៊ុនផ្ទាល់ខ្លួនមួយ ទោះជាប៉ាម៉ាក់មានក្រុមហ៊ុនហើយក៏ដោយតែខ្ញុំមិនចង់ពឹងលើប៉ាម៉ាក់ទេ ឥឡូវនេះខ្ញុំសប្បាយចិត្តណាស់ រយៈពេល 6 ឆ្នាំដែលរីតា ចាកចេញ គ្មានថ្ងៃណាដែលខ្ញុំមិននឹករីតាទេ តែខ្ញុំក៏មិនគិតចង់បោះបង់ខ្លួនឯងទៀតដែរ ព្រោះរីតាមិនចង់ឃើញខ្ញុំបោះបង់ខ្លួនឯងម្ដងទៀត ខ្ញុំព្យាយាមដើរតាមក្តីស្រមៃរបស់ខ្ញុំ រហូតដល់ជោគជ័យដូចអ្វីដែលរីតាចង់បាន។ ខ្ញុំនឹងមិនមានស្នេហាម្ដងទៀតទេ ខ្ញុំនឹងបន្តរស់ជាមួយនឹងអនុស្សាវរីយ៍របស់ខ្ញុំនឹងរីតារហូត រីតានៅតែជាប់ក្នុងការចងចាំរបស់ខ្ញុំ ហើយក៏គ្មានថ្ងៃលុបរហូតទៅ យប់មួយពេលចេញពីធ្វើការខ្ញុំចង់ញ៉ាំស្រាក្រហមនៅក្រោមពន្លឺព្រះចន្ទ ខ្ញុំកាន់ស្រាក្រហមពីកែវជាមួយនឹងរូបរីតាដែលមានស្នាមស្រស់ស្អាតបំផុត ខ្ញុំនឹងរីតាអង្គុយមើលផ្កាយជាមួយគ្នា នឹងក្រេបយកស្រាក្រហមដ៏មានរសជាតិមួយនេះ វាចត់តែវាក៏បង្កប់រសជាតិផ្អែម ដូចជីវិតខ្ញុំពេលនេះអញ្ចឹង ទោះពេលនេះរីតាលែងនៅ តែខ្ញុំក៏អាចបន្តស្នេហានេះម្នាក់ឯងបាន ខ្ញុំគេងមើលផ្កាយដោយមានសុភមង្គលបំផុត ជាមួយនឹងរូបថតរបស់រីតា។

                          ( Ending )
Thank you everyone for reading 🙏

You've reached the end of published parts.

⏰ Last updated: Oct 28 ⏰

Add this story to your Library to get notified about new parts!

រឿង ការចងចាំរវាងយើង (GL)Where stories live. Discover now