online friend

52 8 0
                                    

នាពេលសម័យថ្មីមនុស្សយើងមានភាពកាន់តែរីកចម្រើនពីមួយជំនាន់ទៅមួយជំនាន់ទៀត ហើយមនុស្សសម័យឥឡូវមានភាពជឿនលឿនខ្លាំង សម្រាប់ម្ហូបអាហារ ប្រដាប់ប្រដាប្រើប្រាស់មួយចំនួនធំមិនបាច់ចេញទៅណាក៏អាចទិញបានដោយគ្រាន់តែប្រើទូរស័ព្ទតែប៉ុណ្ណោះ ចំពោះការប្រាស្រ័យទាក់ទងគ្នាវិញកាន់តែងាយស្រួលគ្រាន់តែពួកគេមានកម្មវិធី Instagram Twitter Facebook message ...ឬតាមលេខទូរស័ព្ទមិនថាទៅដល់ទីណាក៏អាចទំនាក់ទំនងបានដែរឲ្យតែមានសេវាឬ internet...

នៅក្នុងសាលាវិទ្យាល័យមួយមានសភាពអ៊ូអរយ៉ាងអធិកអធមខុសពីធម្មតាដោយសារថ្ងៃនេះគឺជាថ្ងៃដែរសាលាប្រកួតកីឡាខ្នាតធំប្រចាំឆ្នាំដែរក្នុងមួយឆ្នាំមានតែម្ដង់ប៉ុណ្ណោះ។

លឿនឡើង លឿនឡើង អា៎ យេ៉!!!ចូលហើយ ចូលហើយ!!!

សំឡេងសិស្សានុសិស្សនាំគ្នាំស្រែកហូរកញ្រៀវឲ្យក្រុមកីឡាបាល់ទាត់ដែរតំណាងឲ្យសាលាខ្លួនទាំងសប្បាយរីករាយព្រោះពួកគេបានសុតបញ្ជូលបាន៣គ្រាប់ហើយក៏ដល់ទីបញ្ចប់ដូចគ្នាដែរក្រុមកីឡាដែរជាសិស្សរបស់ម្ចាស់កម្មវិធីគឺជាអ្នកឈ្នះដោយ 0:3។បន្ទាប់ពីបញ្ចប់កម្មវិធីអស់ហើយសិស្សទាំងអស់ក៏នាំគ្នាត្រលប់ទៅផ្ទះវិញ ព្រោះពេលនេះជិតយប់ដែរហើយ

តឹងតឹង (សំឡេង message)

"នេះឯងមិនទាន់ឈប់ឆាតជាមួយគេទៀត?"ហូប៊ីសួរទៅជីមីនមិត្តរបស់ខ្លួនដែរកំពុងតែញញឹមលេងជាមួយមិត្ត online របស់គេដែរស្គាល់គ្នាប្រហែលបានកន្លះខែ

"មានហេតុផលអីដែរយើងត្រូវឈប់លេងជាមួយគេ?"នាយសួរបកទៅវិញ ត្រូវហើយគ្មានរឿងអីដែរគេត្រូវឈប់លេងជាមួយទៀតឯណា ទោះជាពួកគេទើបស្គាល់គ្នាមែនតែមើលទៅគេម្នាក់នោះយល់ពីជីមីនណាស់

"គ្រាន់តែឆ្ងល់ព្រោះឯងមិនដែររាប់អានអ្នកណាតាម online លើសពី៣ថ្ងៃទេនេះដល់កន្លះខែគឺយូរណាស់"ហូប៊ីរៀបរាប់ប្រាប់

"ខ្ញុំក៏មិនយល់ដែរតែពេលលេងឆាតជាមួយគេទៅមានអារម្មណ៍ល្អ មិនដូចអ្នកមុនៗទេលេងជាមួយគ្នាមិនទាន់បានពីរថ្ងៃផងសុំយើងធ្វើសង្សាឯងគិតថាសមអត់?"

Short novel Where stories live. Discover now