Episode 20

164 50 20
                                    

    Heart Compensation : Ep XX

    _______

1 ខែក្រោយមក

            រយៈពេល 1 ខែមកនេះពួកគេក៏អាចបញ្ចប់រឿងក្ដីរបស់ពួកគេបានយ៉ាងរៀបរយហើយលោក ឌ្រីក ក៏ត្រូវរួចពីទោសព្រោះមាន ជុងស៊ុង និង ស៊ុងហ៊ុន ជួយអះអាងថាលោកឡាត្រូវចោទប្រកាន់ ឥឡូវនេះពួកគេកំពុងតែនៅចាំទទួលលោក ឌ្រីក នៅមុខពន្ធនាគារដោយមាន ស៊ូនូ និង រីគី នៅជាមួយផងដែរ ចំណែក ជុងស៊ុង ត្រូវជូនលោកប៉ា អាប់ប៉ានិងប្រពន្ធទៅផ្ទះមុន ចំណែក ឌីក ត្រូវ ស៊ុងហ៊ុន ប្រើអោយទៅទទួលម៉ាម៉ារបស់ ជេយ៉ុន មកដើម្បីរៀបចំពិធីមង្គលការរបស់នាយនិងគេ .

    “លោកប៉ា” គ្រាន់តែលោក ឌ្រីក ចេញមកភ្លាម ជេយ៉ុន ក៏ស្ទុះចូលទៅអោបគាត់ទាំងទឹកភ្នែកព្រោះក្តីរំភើប .

    “ ជេយ៉ុន កូន” លោក ឌ្រីក អង្អែក្បាល ជេយ៉ុម ថ្នមៗដោយក្ដីនឹករលឹកហើយគាត់ក៏សម្លឹងមើលមុខ រីគី ដែលឈរនៅក្បែរនោញ រីគី នាយមិនមាត់ដោយគ្រាន់តែអោនក្បាលបន្តិចជាការគោរព .

    “សួស្ដីលោក ហ្វីអូណា ពិបាកលោកមកច្រើនហើយ” ស៊ុងហ៊ុន រាក់ទាក់គាត់ពេលគាត់លែងពីការអោប ជេយ៉ុន ហើយ .

    “អគុណហើយលោក លេអូនៀ ដែលបានជួយខ្ញុំ” លោក ឌ្រីក ញញឹមទោះបីជាធ្លាប់គុំគួននាយក្នុងចិត្តពីមុនមកតែពេលនេះនាយបានជួយគាត់ ចឹងហើយគាត់ក៏គ្មានហេតុផលអីដែលត្រូវគុំគួននាយទៀតដែរ ដំបូងឡើយគាត់ក៏មានការងឿងឆ្ងល់បន្តិចដែលថាហេតុអីបានជាសុខៗតុលាការហៅគាត់មកបំភ្លឺម្ដងទៀត តែពេលមកដល់គាត់ក៏ឃើញកូនប្រុសរបស់គាត់និងអ្នកផ្ទះរបស់ ស៊ុងហ៊ុន ទាំងអស់នៅក្នុងសាលក្រម ហើយគាត់ក៏សង្កេតឃើញ ស៊ុងហ៊ុន យកចិត្តទុកដាក់លើកូនរបស់គាត់ណាស់ ទើបអត់ចម្លែកចិត្តមិនបាន តែឥឡូវគាត់លែងចម្លែកចិត្តទៀតហើយ .

    “ចាត់ទុកថាជាការលាងទោសកំហុសដែលខ្ញុំធ្លាប់បោកប្រាស់លោកទៅចុះ”

    “យ៉ាងណាក៏អគុណលោកហើយ អឺ... រីគី អាចនិយាយជាមួយប៉ាបានទេ?” លោក ឌ្រីក ងាកទៅនិយាយជាមួយកូនប្រុសច្បងដែលមិនមាត់អ្វីរកគាត់សោះ ទើបស្នើសុំនិយាយជាមួយនាយ .

Heart Compensation (Complete √)Where stories live. Discover now