ព្រឹកព្រលឹមថ្ងៃថ្មីឈានចូលមកដល់ ពន្លឺព្រះអាទិត្យចាំងផ្លាតតាមចន្លោះបង្អួចខន់ដូខ្ពស់មួយដែរមានវាំងនងពណ៍សបក់ទៅបក់មកវិចៗតាមចលនាខ្យល់បក់បោក ផ្ទៃមេឃចុះអាប់នាំមកនូវភាពត្រជាក់រហឹមដល់រាងកាយកម្លោះម្នាក់ដែរកំពុងគេងនៅលើគ្រែកណ្ដាលបន្ទប់ ត្របកភ្នែកស្អាតអមជាមួយចញ្ជើមយ៉ាងក្រាស់បានព្យាយាមបើកមកសន្សឹមៗប្រឆាំងទៅនឹងពន្លឺព្រះអាទិត្យ។
" ហឹម...នេះម៉ោងប៉ុន្មានហើយនឹង " អ្នកកម្លោះនិយាយរួចក៏ងាកទៅសំលឹងមើលម៉ោងនាឡិកាដែរដាក់នៅក្បែរគ្រែគេងបង្ហាញអោយឃើញថាពេលនេះម៉ោង ៨:១៥នាទីព្រឹកទៅហើយ
" ហឺយ.. សំណាងហើយថ្ងៃនេះមិនមានម៉ោងត្រូវរៀន " និយាយរួចក៏ទម្លាក់ជើងចុះពីគ្រែគេងរួចដើរសំដៅទៅកាន់មាត់បង្អួច
" អាកាសធាតុល្អណាស់ថ្ងៃនេះ " គេបិទភ្នែកស្រូតយកខ្យល់បរិសុទ្ធតាមទ្វារបង្អួចនោះបន្ទិចមុននឹងសម្រេចចិត្តចាកចេញទៅចូលបន្ទប់ទឹក។ព្រឹកព្រលឹងនៅឯខាងនេះ គឺម៉ោងត្រឹមតែ ៦:២០នាទីប៉ុណ្ណោះ តែជាទម្លាប់ធម្មតារបស់អ៊ំសយដែរជារៀងរាល់ព្រឹកគឺតែងតែនាំលោកស្រីខេមរាមកដើរហាត់ប្រាណតិចតូចនៅក្បែរសួនផ្កាប៉ែកខាងត្បូងផ្ទះដែរសួនផ្កានេះនៅចន្លោះពាក់កណ្ដាលផ្លូវធ្វើដំណើរទៅផ្ទះតូច។
" លោកស្រីថ្ងៃនេះមានអារម្មណ៍យ៉ាងមិចដែរ " អ៊ំសយសួរទាំងទឹកមុខញញឹមទៅកាន់លោកស្រីខេមរាដែរកំពុងព្យាយាមធ្វើលំហាត់ប្រាណ
" យើងមិនអីនោះទេ មួយរយះនេះយើងមិនបានយល់សប្ដិអាក្រក់អ្វីនោះទេ " លោកស្រីខេមរានិយាយទាំងញញឹមតបទៅកាន់ម្ចាស់សំនួរ
" នេះមកពីអ្នកប្រុសភូរិន្ទទាក់ទងមកជាញឹកញាប់ទើបអាការៈលោកស្រីប្រសើរឡើងលឿនយ៉ាងនេះ " លោកស្រីខេមរាបានលឺអ្វីដែរអ៊ំសយនិយាយហើយតែបែរជាមិនតបអ្វីក្រៅពីញញឹមរួចបន្ដធ្វើលំហាត់ប្រាណ។កន្លងផុតទៅប្រហែលមួយម៉ោងអ៊ំសយក៏បាននាំលោកស្រីខេមរាមកកាន់ផ្ទះធំវិញ
" សយ ថ្ងៃនេះថ្ងៃសីល៍យើងចង់ដាក់បាត្រឯងជួយរៀបចំអាហារសម្រាប់រាប់បាត្រអោយយើងផង" លោកស្រីខេមរានិយាយរួចក៏ធ្វើដំណើរទៅកាន់បន្ទប់ផ្លាស់សំលៀកបំពាក់បាត់
" ចាសលោកស្រី " បន្ទាប់ពីទទួលបានបញ្ជាពីម្ចាស់ស្រីរួចអ៊ំសយប្រញាប់ចូលទៅរៀបចំអាហាររាប់បាត្រសម្រាប់លោកស្រីខេមរាដែរបានដាក់តុរៀបចំនៅខាងមុខផ្ទះស្រាប់។