ដាក់ទោស🔥

63 16 10
                                    

Enjoy enjoy all reader 🤟📖

"មានអីអោយខ្ញុំធ្វើទេ អុំស្រី" ព្រលឹមស្រាងៗប្រហែលម៉ោង4 ជុងវ៉ុនដើរមកសួរម៉ែដោះជាមេការនៅវិមាននឹងផងដែរ

"មកល្អហើយ ចឹងទៅស្រោចទឹកនៅសួនខាងក្រោយទៅ" ម៉ែដោះប្រាប់ទៅជុងវ៉ុន

"បាទ" រួចហើយគេក៏ដើរទៅរកធ្វើការងាររបស់គេបាត់ទៅ

"អ៊ូយ! " កំពុងដើរបាញ់ទឹករុក្ខជាតិចុះឡើងក៏ដើរទៅក្រឡាច់ជើងនឹងថ្មឥដ្ឋមួយដុំមិនប្រយ័ត្ន

"សស្លាក់សស្លើក" សម្លេងកំណាចមួយចេញពីក្រោយខ្នងរបស់ជុងវ៉ុន

"លោកម្ចាស់! សូមទោសបាទមកពីខ្ញុំមិនប្រយ័ត្នខ្លួនឯង" ជុងវ៉ុនិយាយទាំងមិនហ៊ានមើលមុខនាក់ម្ខានទៀតឡើយ

"មិនងើបនៅអង្គុយដល់ណាទៀត" សម្លេងអត់ជាតិនិយាយដាក់អ្នកកំពុងតែអង្គុយនឹងដី

"ខ្ញុំ...ខ្ញុំ..ខ្ញុំងើបមិនរួចទេបាទ" ជុងវ៉ុនតបវិញទាំងភ័យៗនឹងសម្តីរបស់ម្ចាស់ខ្លួន

"អា៎! លោកម្ចាស់ធ្វើអីនឹង ដាក់ខ្ញុំចុះទៅ" ជុងវ៉ុនភ្ញាក់បន្តិចសុខៗលើកគេបីចឹង

"បិទមាត់ទៅ" នីគីនិយាយទាំងទឹកមុខស្មើរធេងធ្វើអោយអ្នកនៅលើដៃឃើញហើយភ័យនិយាយមិនចេញ

នីគីបីជុងវ៉ុនដើរចូលក្នុងវិមានកាត់មុខអ្នកបម្រើជាច្រើនធ្វើអោយភ្នែកគ្រប់គូរសម្លឹងមើលគ្រប់គ្នា ពួកគេគ្នាខ្សឹបខ្សៀវគ្នាព្រោងព្រាត នីគីបានដាក់ជុងវ៉ុនអោយអង្គុយលើសាឡុងថ្នមៗនឹងចាប់ក៏ជើងគេមើល ហើយក៏ប្រើអោយអ្នកបម្រើយកថ្មាំមកអោយខ្លួន

"ឯងទៅយកថ្នាំមកអោយយើងបន្តិច" នីគីងាកទៅប្រើអ្នកបម្រើនៅជិតនោះអោយទៅយកថ្មាំមកអោយខ្លួន

"បាទលោកម្ចាស់! " អ្នកបម្រើក៏ដើរទៅយកថ្នាំមកអោយនីគី

"នេះ លោកម្ចាស់" អ្នកបម្រើហុចដបថ្នាំអោយនីគី

"ខ្ញុំ..ខ្ញុំអាចលាបខ្លួនឯងបាន" នីគីចាក់ជែលថ្នាំបំរុងនឹងលាបអោយតែត្រូវជុងវ៉ុនបដិសេដ្ឋ

"ស្ងៀមទៅ" គីដោយទឹកមុខកំណាចរបស់គេធ្វើអោយអ្នកអង្គុយស្ងៀមមិនហ៊ានសូម្បីតែដកដង្ហើម

You've reached the end of published parts.

⏰ Last updated: Nov 03 ⏰

Add this story to your Library to get notified about new parts!

នរកស្នេហ៏ម៉ាហ្វៀ 🖤 🥀 ( Hell Love Mafia🔥)Where stories live. Discover now