Ep: 1 មិនមែនចៃដន្យ

71 12 2
                                    

( ផ្តើមរឿង )
សំឡេងកង់រយន្តកកិតនឹងផ្លូវថ្នល់លាន់ឮរញ្ជួយ ស្របពេលដែលមនុស្សម្នាក់មាឌល្អិតស្លៀកពាក់ដូចស្មូមដួលខ្ពោកនៅចំពោះមុខ។

~~~~~គ្រាំង!!!~~~~~ ងឺត!!!

ហេ៎ លេចម៉ោពីណា Meennicha មហាសេដ្ធីរូបសង្ហារដែលមានអាយុប្រហែលខ្ទង់វ័យ28ដែរមនុស្សស្រីឃើញហើយក៏ប្រាថ្នាចង់មកបានគេគ្រប់គ្នា(បូកទាំងខ្ញុំផងដែរ🤞😫)

Meen:ម៉េចហើយអាល្អិត?

Ping: មិនបើភ្នែកមើលទេអី លោកពូថាខ្ញុំកំពុងតែឈឺ(ping ក្មេងប្រុសវ័យ18ឆ្នាំ តែអាចប្រឹងត្រដរយោងអាត្មាអោយរស់នៅក្នុងលោកដ៏ទាន់សម័យនេះធំហួសអាយុ ព្រោះរាងតូចអត់ឃ្លានតាំងពីតូចក្រោមភាពអាត្មានិយមរបស់គ្រប់គ្នា។)

Meen:បើដឹងថាឈឺហើយប្រឹងរត់មកកាត់មុខឡានធ្វើអី

Ping:hey ! នែ៎ ពូបុកគេឈឺហើយ នៅមិនទទួលខុសត្រូវទេអី

Meen: ខ្ញុំមិនទាន់បានប្រាប់ឯណាថា មិនទទួលខុសត្រូវ

Ping:តែលោកពូមានចេតនាប្រាប់ខ្ញុំថាលោកតមកពាំងមុខឡានលោក(អាឆ្កួត) រាងតូចជេក្នុងចិត្ត

Meen: ឬមិនពិត?(គេសួរព្រមទាំងមើលទៅរាងតូច)

Ping:មិនពិតអីបន្តិច លោកពូត្រូវទទួលខុសត្រូវមុខរហួស ដែលកើតឡើងលើរាងកាយរបស់ខ្ញុំទាំងអស់

Meen:ត្រូវការសំណងប៉ុន្មាន?

Ping:ពីពាន់ដុល្លារ មិនច្រើនពេកទេ មែនទេពូ

Meen:សម្រាប់ខ្ញុំមិនច្រើនទេ លុយប៉ុណ្ណឹងតិចតួចណាស់

Ping:ចឹងអោយលុយមក យើងនឹងបានបំបែកផ្លូវគ្នា

Meen:ឯងនិយាយដូចលក់នំណ៎

Ping:ខ្ញុំមិនបានលក់នំ តែខ្ញុំកំពុងតែទារថ្លៃខូចខាតដែលខ្លួនឯងសមនឹងទទួលបាន( រាងតូចលាដៃ ទៅដាក់ពីមុខគេ )លឿនពីពាន់ដុល្លារកុំយឺតយ៉ាវមើល៍ មិនចឹងខ្ញុំអាចប្តូរចិត្តឡើងបីពាន់ហើយ

Meen:ឯងនេះចំមែន សួរបន្តិចចុះ ហាត់យូរទេអាលោតពាំងមុខឡានហើយអោយខ្លួនឯងឈឺចាប់បំផុតនេះ

Ping:ហាត់ឆ្កួតហាត់ឡប់ស្អី វាជាឧបទ្ទវហេតុ លោកពូក៏ឃើញដែរ

Meen:អុីចឹងឬ?(គេសួរបែបធ្វើមិនដឹងរឿងអី)

រឿង ឆ្មក់ស្នេហ៍លោកពូកំហូច🐺Where stories live. Discover now