"កូនថេយ៍ទើបតែមកពីណាកូន?" លក្ខណៈកំពុងតែស្រោចទឹកផ្កាសុខៗពេលឃើញកូនប្រុាបើកម៉ូតូចូលមកក្នុងបរិវេណផ្ទះលោកស្រីគីមក៏ងាកទៅស្រដីសួរកូនប្រុសពេលឃើញគេបើកម៉ូតូចូលមក
"ទើបមកពីផ្ទះយ៉ុងហ្គីហ្យុងម៉ាក់ ចុះលោកប៉ានោះគាត់ទៅណាហើយ?" វ៉ៃជីទល់ម៉ូតូក្បែរដើមឈើហើយគេក៏តប់នឹងសួរម្ដាយពីឪពុក រាល់ពេលឃើញម៉ាក់តែងឃើញលោកម៉ាក់រហូតថ្ងៃនេះប្លែកមិនឃើញគាត់នៅជាប់នឹងគាត់សោះ
"ប៉ាកូនទៅកាត់ស្ពៃនៅឯចុះការបាតហើយ អី...កូនចង់ទៅណាទៀតហើយ?" គាត់ស្រែកសួរកូនភ្លាមតែម្ដងពេលឃើញកូនបញ្ឆេះ ម៉ូតូ
"ខ្ញុំទៅចំការអ្នកម៉ាក់"
"ញ៉ាំបាយសិនទៅកូន ម៉ាក់ធ្វើម្ហូបហើយៗ"
"អត់ទេម៉ាក់ខ្ញុំញ៉ាំផ្ទះយ៉ុងហ្គីហ្យុងហើយ" ស្រែកប្រាប់គាត់ពីចម្ងាយហើយថេយ៉ុងក៏បើកម៉ូតូចេញពីផ្ទះទៅចំការរបស់ខ្លួន
"លោកតាទៅណាហ្នឹង?" កំពុងតែជិះម៉ូតូសុខៗថេយ៉ុងងាកទៅសួរលោកតាចនទាំហមានស្នាមញញឹមតែពេលក្រឡេកទៅឃើញបុរសក្នែរគាត់ទឹកមុខក៏សម្លុកនាយថ្លៃ គ្មានអ្នកណាក្រៅពីកំលោះ ជុងគុក ចៅលោកតាចនទៀតទេ
"អរ..តានាំអាចៅជុងគុកទៅប៉ះផ្លែឈើឮប្រាប់តាថាគេចង់ញ៉ាំ"
"ទម្រាំតែដើរដល់យូរទៀតណាស់លោកតា ឡើងមកម៉ូតូខ្ញុំមកចាំខ្ញុំជូនទៅណាមួយផ្លូវក៏ទៅចំការខ្ញុំដែរ"
"មិនអីទេចៅថេយ៍តាដើរក៏បានណាមួយហាត់ប្រាណផង"
"មកៗលោកតាក៏ចាស់ដែរដើរយូរពេកមិនល្អទេ" ដោយនិយាយប្រាប់ថេយ៉ុងមិនស្ដាប់គាត់ក៏ព្រមឡើងម៉ូតូជិះពីក្រោយ
"លោកតា!!ចុះខ្ញុំនោះ?" នាយសួរគាត់ទាំងខឹង បើគាត់ជិះម៉ូតូទៅ ចុះគេនោះមិនដើរហើយ?
"អាចៅឯងដើរមកឬរត់ក៏បាន ប្រហែលជាចៅនៅចាំចំការតាហើយ"
"កំលោះខ្លួនមានកម្លាំងពេញគួរតែរត់ខ្លះទៅមែនទរលោកតា?" ថេយ៉ុងញញឹមញាក់ចិញ្ចើមទ្រឺតៗដាក់នាយកំលោះសឹមនិយាយសួរទៅលោកតាចនម្ដង
YOU ARE READING
កំលោះទីក្រុងចូលស្រែ!❤️
Romanceជីវិតអើយជីវិតខ្ញុំ ហេតុអីក៏វេទនាដូចតួកំសត់យ៉ាងនេះ>< រឿងភាគខ្លី កំប្លែង ឌឺដង ស្នេហា