នៅចុងភាគមុនគឺគូហ៊ុនបានដើររហូតដល់ព្រះរាជដំណាក់របស់យូជុងហើយក៏ឃើញនឹងឮការហៅសព្វនាមព្រះនាងពេញៗមាត់ហើយកុំថានិយាយចឹងមកថាគេល្ងង់គ្រាន់តែឮសព្វនាមគេក៏ម៉ៃដឹងថានេះជាបុត្រីពៅរបស់ព្រះមាតារបស់ស្ដេចប្រចាំប្រទេសពេលនោះហើយដែលគេបានដើរសម្ដៅទៅរកពួកគេទាំង4នាក់ធ្វើឲ្យពួកគេភាំងខ្លាំងៗតែម្ដងដែលមាមអ្នកមករកទីនេះឃើញព្រោះគេកម្របង្ហាញថាទីនេះនៅទីណាណាស់និយាយឲ្យត្រង់គឺលាក់តែម្ដងហើយសុខៗក៏មានមនុស្សមកនរណាដែលមិនភ័យនោះតែដុងគូរក៏រហ័សណាស់ដែលគេបានដកដាវមកផ្ចុងកររបស់គូហ៊ុនមុននឹងចោទសួរគេថាជានរណា
"តើលោកជានរណាម្ដេចក៏មកទីនេះបាន?"ដុងគូរសួរទៅអ្នកម្ខាងទៀត
"គឺខ្ញុំជាអ្នកកត់ត្រាខ្ញុំមកទីនេះព្រោះតែតាមរកការិយាល័យតែប៉ុណ្ណោះ"គូហ៊ុន
"ដកដាវចេញទៅហើយលោកគួរតែចេញពីទីនេះនឹងហាមយករឿងរ៉ាវទាំងអស់ដែលបានឃើញទៅប្រាប់នរណាទាំងអស់"យូជុង
"មិនបាច់ភ័យទេព្រះមេខ្ញុំក្រាបលាទៅវិញសិនហើយ"
"ព្រះនាងខ្ញុំម្ចាស់គិតថាបុរសម្នាក់សង្ហាណាស់"ឆុនអាបាននិយាយមើលដំណើរអ្នកដែលដើរចេញទៅទាំងញញឹមធ្វើឲ្យមហាថ្លឹកយូជុងនឹងដុងគូរសើចតែម្ដងព្រោះតែគេម្នាក់ណាឃើញប្រុសស្អាតមិនបានតែម្ដងឲ្យឃើញចេះតែរវើររវាយ(បើមីនវិញឃើញស្រីតាមមើលគេហើយព្រោះគេស្អាត🙂អ្នកអានប្រហែលចឹងដែលម៉ង🪓🔪)
"ចុះបងមិនសង្ហាទេហ៎"ដុងគូរនិយាយលេងសើចបើទោះបីជាមុខរាងម៉ូវតែបើគ្នាឯងចេះគឺគេឧស្សាហ៍សើចណាស់
"បងសង្ហាតែមិនមែនជាប្រភេទរបស់ខ្ញុំ"
"ហូសសុទ្ធតែប្រភេទឯងក៏មិនមែនប្រភេទរបស់បបងដូចគ្នា"
"បានហើយឈប់ឈ្លោះគ្នាទៅមិនឃើញព្រះនាងនៅទីនេះដែលទេឬ"មហាថ្លឹកលី
"មិនអីទេលោកមហាថ្លឹកឲ្យពួកគាត់និយាយចុះខ្ញុំមិនប្រកាន់ឡើយ"
"អា៎..ព្រះនាងម្ចាស់ចង់ដើរលំហែខ្លះទេក្រាបទូលព្រះមេ"
"អត់ទេជួយរករនាថឲ្យមកយករណ្ដំលេងកាត់អផ្សុក"