សួស្តី ខ្ញុំគីម ថេហ្យុង អាយុ21ឆ្នាំសព្វថ្ងៃខ្ញុំរៀននៅសកលវិទ្យាល័យសេអ៊ូល ផ្នែក Designer ឆ្នាំទី1 ប៉ាម៉ាក់ខ្ញុំគាត់រស់នៅតាមខេត្ត ចំណែកខ្ញុំត្រូវមករស់នៅទីក្រុងតែម្នាក់ឯង ឈប់ ! ឈប់ ! មិនមែនម្នាក់ឯងទេ នៅមានមិត្តសម្លាញ់ខ្ញុំពីរនាក់ទៀត គឺ ឆា អ៊ុនអ៊ូ និង ចន ជុងហ្គុក ពួកគេស្និតស្នាលជាមួយខ្ញុំណាស់ពួកយើងស្គាល់គ្នាតាំងតែរៀនវិទ្យាល័យ ព្រោះរៀនសាលាជាមួយគ្នា កាលនៅស្រុកកំណើតពួកគេរស់នៅដេហ្គូ ជាមួយខ្ញុំដែល ហើយពេលមកទីក្រុងក៏រៀនសាលាជាមួយគ្នាទៀតតែជំនាញខុសគ្នា អ៊ុនអ៊ូ រៀន ពេទ្យ ឯរ ជុងហ្គុក រៀន... រៀនអ្វី? ខ្ញុំក៏មិនដឹងដែល ព្រោះមួយថ្ងៃៗមិនដែលឃើញគេមករៀននោះទេឃើញតែញ៉ែស្រី ប្ដូរមុខរាល់ថ្ងៃ អ្ហើយ!
ដូចថ្ងៃនេះចឹង...
ថេហ្យុង ឯណាជុងហ្គុក»អ៊ុនអ៊ូដាក់ខ្លួនអង្គុយលើបង់ក្បែរថេហ្យុងរួចសួរ
ដូចរាល់តែថ្ងៃនិង ឯងសួរធ្វើមើលមិនដឹង»ថេហ្យុងតបទាំងភ្នែកផ្ដោតលើការគូររបស់ខ្លួន
អឺ ក៏មែនវើយ អាម្នាក់នេះមិនចេះកែចរិកសោះ ចង់ធ្វើបាកចិត្តកូនស្រីគេប៉ុន្មានអ្នកទៀត»អ៊ុនអ៊ូ ឧទានឡើងហួសចិត្តនិងចរិកមិត្តម្នាក់នេះជាខ្លាំងតាំងពីវិទ្យាល័យមក មិនដែលឃើញយកអ្នកណាបានយូនោះទេ
អេ! អេ! និយាយគ្នាអីនិង»បន្តិចក្រោយមកក៏មានមនុស្សស្រែកពីខាងក្រោយមករួចចូលហក់មកអង្អុយជិតថេហ្យុងលើដៃអៀក ករនាយតូច
មើ! ខូចរូបយើងអស់ហើយ»ថេហ្យុងរអ៊ូឡើង
និយាយពីឯងនិង មិនដឹងទើបមកពីញ៉ែស្រីឯណាទេ»អ៊ុនអ៊ូ
មានឯណាយើងមកពីយកកូនប្រុសយើងងូតទឹកនិងណា»ជុងហ្គុក ប្រាប់ហេតុផលដែលបាត់គេមុននេះ គឺរវល់តែយកអាកូនសំណព្វងូតទឹក វាជាម៉ូតូធំ ដែលគេស្រលាញ់បំផុតថ្នមមិនអោយមានស្នាមនោះ ទេ រហូតដល់ហៅកូនៗពេញមាត់ បើអ្នកមិនដឹងគិតថានាយមានប្រពន្ធមានកូនមែនហើយ តែសម្រាប់មិត្តរបស់គេវិញ មានតែអស់សំណើចទៅវិញ
បើឯងបាននៅជាមួយពួកយើងដូចនៅជាមួយម៉ូតូឯងពិតជាប្រសើរណាស់»ថេហ្យុងនិយាយក្រវីក្បាលសើចតិចៗ
មែនហើយ»អ៊ុនអ៊ូ បន្ថែម
អឺណាមិត្តផ្សេងកូនយើងវាផ្សឹង»ជុងហ្គុក
មោះអាថេយ៍ អាហ្គុក ទៅញាំបាយយើងឃ្លានណាស់»អ៊ុនអ៊ូ
អូខេ »
Skip
បងជុងហ្គុក! »ស្រីស្រស់ជាសង្សាទើបទាក់ទងគ្នាម្សិលមិញពោលហៅសង្សាយ៉ាងពិរោរ៍ ធ្វើអោយម្ចាស់ឈ្មោះឃើញហើយក៏ងាកតាមសម្លេងហៅ នាយសង្ហាញញឹមស្រស់ទៅកាន់នាងល្អិត
សាន់នីមិចក៏មកទីនេះ»
អូននឹកបងនិងណាទើបមករក យប់នេះបងទំនេរទេ ខួបកំណើតមិត្តភិក្កអូន ពួកគេចង់អោយបងចូលរួមដែល»សាន់នី យកមុខត្រដោះដើមដៃនាយសង្ហាតិចៗជាការយកចិត្ត
សម្រាប់អូនបងទំនេរស្រាប់ហើយ»ជុងហ្គុក ញញឹមព្រានច្បិតចង្ការស្រីស្រស់ ធ្វើឲ្យនាងញញឹមពព្រាយព្រោះសប្បាយចិត្តនិងពាក្យសម្ដីព្រាន
ចឹងអូនទៅរៀនវិញហើយណា សឺត!» មុននិងនាងក៏លោរថើបថ្ពាល់នាយមួយខ្សឺតរួចចេញទៅ
ចាំជួបគ្នាណាអូនសម្លាញ់!»នាយសង្ហា បន្ទោរពីចម្ងាយពេលសាន់នីដើរចេញមិញនេះ ញញឹមកែមមាត់បែបស្មានជម្រៅចិត្តមិនដឹងថាកំពុងគិតអ្វី។Be continue...

YOU ARE READING
I'm crush my friend (លួចស្រឡាញ់មិត្តខ្លួនឯង🩵)
Historia Cortaស្រឡាញ់គឺស្រឡាញ់ចាំបាច់មានហេតុផលដែលហេស៎ តាំងពីពេលណា»ជុងហ្គុក គឺ.....»ថេហ្យុង ហាក់ឆ្លើយមិនចេញ ទើបធ្វើឲ្យនាយកម្លោះសម្លត់ឡើង យើងសួរថាតាំងពីពេលណា!» ហឹកៗ ជុង យើ..យើង ហឹក»នាយតូចនិយាយអ្វីមិនចេញ ចេញតែទឹកភ្នែក ព្រោះខ្លាចនិងសម្លេងកំហករបស់អ្ន...