ផ្ទៃមេឃពោលពេញដោយពពករសាត់រដែតតាមចលនាខ្យល់ ... ព្រះអាទិត្យចាប់ជះពន្លឺម្តងបន្តិចៗ ...
ម៉ោងរោទិ៍ដាក់នៅក្បាលគ្រែនៅខាងស្តាំដៃចាប់
ផ្តើមរោទិ៍ទំហឺង ពេញផ្ទៃបន្ទប់របស់ខ្ញុំ ...ដៃស្តាំរបស់ខ្ញុំបានទាញយកម៉ោងរោទិ៍មកបិទ ហើយ
ខ្ញុំក៏ក្រោកមក ... សក់របស់ខ្ញុំរញ៉េរញ៉ៃ ...ខ្ញុំបានចាប់យកភួយមកបត់រៀបចំគ្រែគេងឲ្យបាន
ត្រឹមត្រូវ ... ម៉ោង៦.១៥នាទី ... ខ្ញុំចូលងូតទឹករៀបចំខ្លួនឲ្យបានស្អាតដោយពាក់អាវដៃវែងពណ៌ស និងក្រវ៉ាត់កពណ៌ខ្មៅ ជាមួយខោ និងអាវធំពណ៌ទឹកប៊ិច ...ក្រោយពីរៀបចំខ្លួនរួច ខ្ញុំបានដើរចេញពីបន្ទប់ដោយ
បិទទ្វារលឺសូរ " ខឹប " ... ដើរចុះមកក្រោម ..." ជីមីន!!! ញាុំបានយសិនកូន!!! "
" អត់ទេម៉ាក់!!! កូនប្រញាប់ "
" អ៎!!! ចឹងក៏ចឹងចុះ "
" កូនទៅសិនហើយ!!! "ហាស៎ហា!!! មិនចង់អួតទេ ម៉ាក់របស់ខ្ញុំគឺចាស់ជាប៉ារបស់ខ្ញុំ ហើយគាត់អាយុ៤៥ហើយមុខគាត់មូល បបូរមាត់
ក្រាស់ ហើយគាត់រាងកាចបន្តិច ម្ហូបអីក៏គាត់ចេះធ្វើដែរ
ថែមទាំងឆ្ងាញ់ទៀតផង ...ដើរចេញពីផ្ទះមក ... ខ្ញុំសម្លឹងមើលទេសភាពខាង
ក្រៅនារដូវផ្ការីកស្រស់បំព្រង តែសួនច្បារខាងក្នុងផ្ទះ ...ខ្ញុំរង់ចាំតៃកុងឡានមក ...
" អា៎!!!! មកហើយ " " លោកពូមិនចាំបាច់ជូនខ្ញុំទេ "
" បាទ! លោកប្រុស "ខ្ញុំបើកឡាននោះចេញទៅ ... សម្លេងទូរស័ព្ទក៏ចាប់
ផ្តើមរោទិ៍ ..." ហេឡូ!!! "
" ជីមីន អា៎! កូនឯងមកដល់ណាហើយ? "
" មកដល់ការិយាល័យរបស់លោកអីុ សុក "
" ឆាប់មកកូន "
" បាទ!!! ប៉ា "ខ្ញុំបើកឡានមិនយូរបុ៉ន្មានក៏មកដល់!!! ... ពេលខ្ញុំចុះ
មកដល់បុគ្គលិកនៅទីនោះនាំគ្នាសម្លឹងមើលមកខ្ញុំ អ្នកខ្លះ
ញញឹម អ្នកខ្លះឈរដូចដើមត្នោតមើលខ្ញុំ ...ខ្ញុំដើរចូលក្រុមហុ៊នរបស់លោកប៉ាខ្ញុំ ... ក្រុមហុ៊ននេះ
ជាក្រុមហុ៊នធំជាងគេក្នុងទីក្រុងសេអូ៊ល វាជាក្រុមហុ៊ន
ប្រ៊េនផលិតសម្លៀកបំពាក់ កាបូប និងស្បែកជើង ...