Part 1[Author's POV]
«Taetae!! ប៉ាម៉ាក់ឯងយប់នេះនៅផ្ទះអត់?» Y/N, មិត្តល្អរបស់គេ រត់មករកគេរួចនិយាយ
«អត់ទេ..នៅតែម៉ាក់ ប៉ាគាត់ជាប់រវល់ការងារនៅខេត្ត យ៉ាងម៉េច? ចង់មកគេងនៅនេះទៀតហើយហេ៎?» Taehyung សួរ
តែមិនដឹងជានាងសួរធ្វើអី បើទោះជាពួកគាត់នៅឬមិននៅក៏នាងគង់តែមកដដែល
«មិនចង់ឲ្យយើងទៅមែនទេ? យើងមិនទៅក៏បាន!» នាងនិយាយហើយដើរចេញពីខ្លោងទ្វារសាលា តែត្រូវ Taehyung ទាញឲ្យមកវិញ
«យ៉ាងម៉េច? និយាយលេងមិនបាន?» និយាយចប់គេចាប់កៀក-កនាងដើរតម្រង់ទៅផ្ទះរបស់គេតែម្ដង
ពួកគេទាំងពីរជាមិត្តភក្តិនឹងគ្នាតាំងពីតូច ហើយប៉ាម៉ាក់ពួកគេក៏ដឹងដូចគ្នា.. ដូច្នេះវាគ្មានអ្វីចម្លែកទេ ដែលនាងឧស្សាហ៍មកគេងនៅផ្ទះគេនោះ..
ថ្ងៃនេះជាថ្ងៃសុក្រ ឲ្យតែចុងសប្ដាហ៍មកដល់នាងតែងតែមកទីនេះ ព្រោះជាថ្ងៃឈប់សម្រាក ហើយពួកគេក៏អាចមើលរឿង លេងហ្គេមដាច់យប់បានដោយមិនបាច់ខ្វល់
||
ផ្ទះ Taehyung..
«ហ៊ើយ!!» Y/N ចូលមកដល់ក្នុងផ្ទះគេភ្លាមក៏បោះខ្លួនចោលនៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ ឯ Taehyung កំពុងបិទទ្វាររបងនៅខាងក្រៅ
«សួស្ដីអ្នកមីង!! អ្នកមីងទៅក្រៅមែនទេ?» នាងបែរខ្លួនទៅរាក់ទាក់គាត់ពេលឃើញគាត់ដើរមកក្នុងរ៉ូបស កាន់កាបូប ព្រមទាំងមាន Makeup ស្ដើងៗជាប់ជាមួយផង
«អឺ! ក្មួយមកគេងទៀតហើយមែនទេ?» គាត់សួរពេលកំពុងតែយកស្បែកជើងមកពាក់
«ចាស៎!» នាងតប
«លេងឲ្យសប្បាយចុះណា៎! មីងត្រូវទៅចូលរួមពិធីខួបកំណើតរបស់កូនមិត្តភក្តិ យប់បន្តិចទើបមកវិញ»
«ចាស៎អ្នកមីង» នាងតប, គាត់ញញឹមហើយក៏ដើរចេញ
«ដោះស្បែកជើង!!!!!» Taehyung ចូលមកដល់ក៏ស្រែក
«អត់!»
«ហ៊ើយ..» គេដកដង្ហើមធំ.. រួចក៏ដើរទៅរកនាង ហើយឱនចុះ
«អេ៎!! ធ្វើអ្វីនឹង!?» នាងសួរពេលឃើញគេឱនចុះ
«បីឯងទម្លាក់ទឹក» គេដោះស្បែកជើងនាងចេញ រួចយកវាទៅទុកនៅមុខផ្ទះ បើមិនដូច្នេះទេ ជើងសក់គេនឹងត្រូវម៉ាក់គេបោចខ្ទេចមិនបាច់ទៅកាត់នាំខាតលុយជាមិនខាន
«Tae tae ល្អជាងគេលើលោក» នាងនិយាយរួចថើបថ្ពាល់គេ ហើយបែរខ្លួនទៅដេកលើភ្លៅគេ ..
ជាមិត្តភក្តិគ្នាច្រើនឆ្នាំហើយ ពួកគេឈប់ប្រកាន់ហើយ..
«ចង់មើលរឿងអី?» គេសួរ ដៃម្ខាងកំពុងកាន់តេឡេ ដៃម្ខាងលេងសក់នាង
«Avengers?» នាងឆ្លើយ, គេងក់ក្បាលរួចបញ្ជាតេឡេ
អាចនិយាយបានថា លើកនេះជាលើកចុងក្រោយដែលនាងមកគេងកំដរគេ ព្រោះឆ្នាំនេះជាឆ្នាំដែលគេត្រូវប្រឡង
គេត្រូវរៀនគួរ គ្មានពេលមកគិតរឿងលេងទៀតទេ..
||
លើកនេះខុសពីរាល់ដង.. នាងមិនបានដាក់អារម្មណ៍ទៅលើទូរទស្សន៍ដែលនៅខាងមុខនោះទេ.. ព្រោះគេ, មិត្តល្អរបស់នាង, Kim Taehyung ឆក់យកអារម្មណ៍នោះទៅអស់ហើយ
នាងសម្លឹងមើលគេពីខាងក្រោម ព្រោះនាងកំពុងតែគេងលើភ្លៅគេ, ឯគេនៅតែជក់មើលរឿងទាំងមិនដឹងខ្លួន ថាអ្នកខាងក្រោមនេះមិនបានយកភ្នែកទៅមើលទូរទស្សន៍ស្អីបន្តិចទេ
សុខៗស្រាប់តែមានអារម្មណ៍ចង់សម្លឹងមើលគេ.. កាន់តែមើលបេះដូងកាន់តែលោតញាប់..
ហេតុអីវាលោតញាប់ខុសពីធម្មតាបែបនេះ? ក្រែងរាល់ដង- ត្រូវហើយ ភ្លេចថារាល់ដងនាងមិនដែលសម្លឹងមើលគេពេលគេមិនដឹងខ្លួនយូរបែបនេះទេ
នាងទើបតែចាប់អារម្មណ៍ថា.. គេសង្ហារ.. កែវភ្នែកមួយគូនោះ ទោះមើលពីជ្រុងណាក៏ឃើញថាវាស្អាតសម្រាប់នាង... បបូរមាត់មួយនោះ.. ត្រូវហើយ..
នាងរៀបនឹងលើកដៃទៅប៉ះវា តែភ្ញាក់ខ្លួនទាន់ក៏ដកមកវិញយ៉ាងប្រញាប់ ហើយវាក៏មិនផុតពីក្រសែភ្នែករបស់គេនោះដែរ ទើបគេឱនមកមើលនាង..
នាងមិនគួរគិតបែបនេះទេមែនទេ? នាងមិនគួរលួចមើលគេ ថែមទាំងមិនគួរមានចិត្តលើគេ..
ព្រោះពួកគេ.. គ្មានអ្វីលើសពីពាក្យថាមិត្តនោះទេ
នាងបន្លំបិទភ្នែកធ្វើជាគេងលក់.. ឃើញបែបនេះ គេក៏មិនសង្ស័យអី្វបន្ត រួចក៏បិទទូរទស្សន៍ហើយបីនាងទៅបន្ទប់របស់គេ
គេដាក់នាងនៅលើពូកថ្នមៗ ហើយក៏ទាញកន្សែង ចូលទៅងូតទឹក.. ឯអ្នកខាងនេះក៏មិនដឹងជាធ្វើអីបន្ត ទើបបិទភ្នែកគេងមែនទែនតែម្ដងទៅ
————————————
Y/N : Your Name
YOU ARE READING
Awareness (KH) ✓
Fanfictionហ៊ានស្រឡាញ់ តែមិនហ៊ានសារភាព, មានឈ្មោះជាមិត្តល្អ តែបែរជាចាត់ទុកគ្នាហួសពីពាក្យថាមិត្ត។ best friend au. [COMPLETED]