3

566 40 0
                                    


Part 3

[Author's POV]

មួយសំទ្ទុះក្រោយមក Taehyung និង Li Xia ក៏ដើរកាន់ដៃគ្នាចេញមក..

«Oh! Y/N! យើងមិនបានទៅផ្ទះជាមួយឯងទេ.. គឺយើងត្រូវជូន Li Xia ទៅផ្ទះសិន» គេនិយាយ

«អឹម.. ទៅចុះ» នាងនិយាយ ហើយព្យាយាមបំពាក់ស្នាមញញឹមក្លែងក្លាយមួយនោះ..

Taehyung ក៏កាន់ដៃ Li Xia រួចដើរចេញ..

បើគេរកបានមនុស្សដែលគេពេញចិត្តហើយ.. ក្នុងនាមយើងជា'មិត្តភក្តិល្អ'មួយនេះ.. ត្រូវសប្បាយចិត្តជំនួស ហើយជួយអបអរសាទរ មិនចឹងហេ៎?

នាងដកដង្ហើមធំហើយដើរតម្រង់ទៅផ្លូវដែលផ្ទុយពីផ្លូវពីរនាក់នោះដើរ...

«ឈប់សិន!» Li Xia និយាយ

«កើតអី?» Taehyung សួរ

«អូនជ្រុះចិញ្ចៀនហើយ! អូនទៅរកវិញសិន!»

«ចាំបងទៅជាមួយ»

«មិនបាច់ទេ! អូនប្រហែលជាភ្លេចនៅក្នុងសាលាហើយ អូនដឹងកន្លែងទុក.. ទៅតែមួយភ្លែតទេណា៎» នាងនិយាយហើយប្រញាប់រត់មកវិញ តែគោលដៅនាងមិនមែនសាលា មិនមែនចិញ្ចៀន

គឺ Y/N

«ឈប់» Li Xia ស្រែក ធ្វើឲ្យ Y/N ងាកមករកនាង

«មានការអីឬ?»

«មាន, ចេញឲ្យឆ្ងាយពី Taehyung ទៅ, នាងគ្មានសិទិ្ធសូម្បីតែធ្វើជាមិត្តភក្តិគេ នាងមិនស័ក្តិសមទេ» Li Xia និយាយមួយៗធម្មតា តែពាក្យទាំងនេះវាចាក់ទម្លុះបេះដូង Y/N ស្ទើរធ្លាយ..

នាងបានគេតាមបំណងហើយតើ? ហេតុអីនៅមករករឿងអ្នកដែលមិនបានត្រូវជាអីជាមួយគេ ក្រៅពីមិត្តភក្តិ?

«ហេតុអី-»

«នាងជាស្អី? មានមើលខ្លួនឯងដែលទេ? ទោះជា Taehyung ទុកនាងត្រឹមជាមិត្ត តែយើងមិនទុកចិត្តនាង! យើងព្រមាននាង បើនាងមិនចេញពីគេដោយខ្លួនឯងទេ យើងនឹងធ្វើឲ្យគេស្អប់នាង»

«Li Xia!!» Taehyung ស្រែកហៅនាង

«អូ៎! ឯងមិនទាន់ទៅទេហេ៎?» គេបកមកសួរ Y/N វិញ

«បានហើយតោះ! អូនរកឃើញហើយ!» Li Xia ប្រញាប់ប្ដូរប្រធានបទ រួចអូស Taehyung ទៅ ដោយមិនឲ្យគេងាកក្រោយមកមើល Y/N បានសូម្បីតែបន្តិច..

Awareness (KH) ✓Where stories live. Discover now