Episode/1🌙
យន្ដហោះទម្លាក់ខ្លួនបន្តិចម្ដងៗសន្ធឹកលាន់លឺខ្ទរធរណី។ទីនេះជា Seoul International Airport ហៅកាត់បានម្យ៉ាងទៀតថា SIA ជាព្រលានយន្ដហោះធំជាងគេបំផុតនៅកូរ៉េខាងត្បូងវាមានទីតាំងនៅកណ្ដាលទីក្រុង Seoul តែម្ដង។
បុគ្គលិកទាំងអស់កំពុងមមាញឹកទៅតាមប្រភេទការងារនិងតួនាទីរបស់ពួកគេរៀងខ្លួន។ក្រលេកមកមើល Pilot រូបសង្ហា Kim Taehyung វិញម្ដង។គេជាអ្នកបញ្ជាយន្ដហោះលេខ 006 ដែលទើបតែមកដល់ទឹកដីកូរ៉េអម្បាញ់មិញនេះឯង។នាយកម្លោះដើរចូលទៅបន្ទប់ផ្ទាល់ខ្លួនរបស់គេដែលត្រៀមទុកជាប្រចាំរួចជាស្រេចនៅក្នុងអគារមួយទៀតនៃបរិវេណ SIA ទាំងអារម្មណ៍ហត់នឿយព្រោះតែបញ្ជាយន្ដហោះអស់រយ:ពេលជាច្រើនម៉ោង។Taehyung បន្ធូរក្រវ៉ាត់ករបន្តិចមុននឹងបិទទ្វារចាក់គន្លឹះចូលទៅខាងក្នុង។
Taehyung:ហុើយ...!!គេទម្លាក់ខ្លួនភីងទៅលើពូក។នាយព្រួសខ្យល់ចេញមកក្រៅបន្តិចមុននឹងទាញយកទូរស័ព្ទលើតុមកនិយាយ។
Suga: Hello!
Taehyung: Hello លោកប្រុស Suga!
Suga:បាទលោក Taehyung មានការអីដែរបាទ?
Taehyung:ល្ងាចទំនេរទេ យើងចង់ទៅភ្លក្សស្រាក្រឡុកនៅកន្លែងប្រចាំបន្តិច!
Suga:ទៅម្នាក់ឯងមិនកើតមែនទេ?
Taehyung:កើតតែមិនទៅ!
Suga: hmm..!!Okay ម៉ោង8យប់ចាំជួបគ្នាTaehyung ដាក់ទូរស័ព្ទចុះវិញរួចបិទភ្នែកសម្ងំគេង។
-School
រាងល្អិតកំពុងតែឈរជើងមួយនៅដងទង់ជាតិកណ្ដាលថ្ងៃត្រង់។ Jeon Jungkook ជាសិស្សទី12 A ត្រូវដាក់ពិន័យឲ្យឈរនៅដងទង់ជាតិព្រោះតែមករៀនមិនទាន់ពេលដល់ទៅ1ម៉ោង។
សិស្សទាំងអស់សម្លឹងមើលមកគេដោយខ្សែរភ្នែកអាណិតខ្លះ និងស្អប់ខ្ពើមខ្លះព្រោះតែ Jungkook កើតជាកូនដែលមានម្ដាយមានជម្ងឺប្រចាំកាយនិងឪពុកស្រវឹងខួបមិនចេះធ្វើការងារស្អីមួយថ្ងៃៗគិតតែពីផឹក និងលេងល្បែងជំពាក់គេគ្រប់ទិស។បន្ទុកទាំងអស់ត្រូវធ្លាក់មកលើ Jungkook ដែលជាកូនតែមួយគ្រាប់រ៉ាប់រងទាំងលុយថ្នាំ លុយសងបំណុលនិងផ្គត់ផ្គង់ការរៀនសូត្រតែម្នាក់ឯង។Bin:ហេ៎!អាកូនមានឪប្រមឹក"
Ren:អាកូនអ្នកក្រ"សម្ដីចម្អេសចម្អាសទាំងនេះត្រូវ Jungkook ទទួលស្ដាប់រាល់ថ្ងៃពីមាត់កូនអ្នកមានចូលចិត្តធ្វើចារិកក្រអឺតក្រទម មើលលើមើលក្រោមដាក់អ្នកដែលមានឋាន:ទាបជាង។