Episode 03🌙
Taehyung:បានហើយមកខ្ញុំលាបរបួសឲ្យ"នាយដឹកដៃរាងល្អិតចេញពីបន្ទប់របស់ម៉ាក់គេ។Taehyungឲ្យ Jungkookអង្គុយលើកៅអី។
Taehyung:ថ្នាំនៅឯណា?"
Jungkook:នៅក្នុងទូរនោះ"រាងល្អិតចង្អុរប្រាប់ទីតាំងទៅ Taehyung។Taehyung:នៅឲ្យស្ងៀមខ្ញុំមិនចេះថ្នមដៃទេ"នាយនិយាយបណ្ដើរបើកចាក់ថ្នាំនឹងសំឡីបណ្ដើរ។
Jungkook:បាទ"គេងក់ក្បាលតិចៗរួចរាងក្រាស់ទាញដៃរបស់គេទៅលាបថ្នាំ។
Jungkook: Ahshiii...លោកតិចៗ" Jungkookរាងក្រញ៉ាងខ្លួនបន្តិចព្រោះតែផ្សារពេក។
Taehyung:ប្រាប់ហើយថាមិនចេះថ្នម ទ្រាំទៅប្រយ័ត្នឲ្យលាបខ្លួនឯង"គេរាងតម្លើងសម្លេងដាក់រាងល្អិតរួចប្រែទឹកមុខទៅជាស្រពោនភ្លាម។
Jungkook:បាទ.!លាងបន្តទៀតទៅ"Jungkookសុខចិត្តខាំមាត់ទ្រាំនឹងការផ្សារក្រហាយរហូតហូរទឹកភ្នែកមកតក់លើដៃរបស់រាងក្រាស់ដែលកំពុងលាងរបួសឲ្យ។
Taehyung:ហើយៗ!នេះយំហេស៎"រាងក្រាស់ភ្លាត់មាត់និយាយតិចៗដោយឃើញទឹកភ្នែករបស់ Jungkook រមៀលនៅលើថ្ពាល់សរលោងរបស់គេ។
Taehyungអោនមុខទៅរកថ្ពាល់របស់រាងល្អិតតិចៗរួចថើបផ្ដិតយកទឹកភ្នែកនៅលើថ្ពាល់របស់ Jungkook ទាល់តែអស់។ឯរាងស្ដើងក៏ភ្លឹកនឹងកាយវិការរបស់គេដែរ។មាត់របស់គេរំកិលទៅរកមាត់របស់ Jungkook ថ្នមៗ។
Suga:ចុះឯងដូចមនុស្សអស់នោះទេ?
Taehyung:ទោះស្លាប់ក៏មិនជ្រលក់ជាមួយដែរ។Taehyung:ហឹស..!ហឹម រួចហើយទៅរៀបចំឥវ៉ាន់ទៅ"រាងក្រាស់រហ័សប្រមូលអារម្មណ៍មកវិញនៅក្នុងអំឡុងពេើកំពុងឈ្លក់វង្វេងនឹងសាច់ថ្ពាល់សទន់រលោងរបស់ Jungkook រួចងើបចេញពីលើកៅអី។
Jungkook: ចាំបន្តិច!រាងល្អិតរហ័សចេញទៅបន្ទប់របស់គេ។
គ្រាំង...គេបិទទ្វារខ្លាំងរួចទះមុខខ្លួនឯង2-3កំភ្លៀងលេង។
Jungkook:ហុើយ...!!បានហើយ Jungkook ឈប់ឆ្កួតទៅគាត់ជាប្រុសទេ "គេទះមុខផងស្រែកតិចៗផងហើយដៃរៀបចំខោអាវពេញមួយសាក់កាដូសម្រាប់ការទៅធ្វើការនៅ Apartment របស់ Taehyung។