ខ្ញុំឈ្មោះ Emma ជាប្អូនស្រីរបស់ Min Yoongi បុរសមុខងាប់គាត់ជាតារាក្រុមប្រុសស្អាតនិងសិស្សពូកែប្រចាំសាលារហូតដល់គេចង់យកគាត់ទៅសម្តែងតែគាត់មិនទៅ។ឈ្មោះក្រៅរបស់គាត់គឺ Suga.
<<បងប្រុសដល់ម៉ោងខ្ញុំទៅរៀនហើយ បងប្រុស>>ខ្ញុំដើរសម្តៅទៅគ្រែរបស់គាត់ហើយអង្រួនខ្លួនរបស់គាត់ខ្លាំង។
Suga<<យើងដឹងហើយទៅតែឯងទេអីយើងក៏ទៅដែល>>ថាហើយគាត់ក៏ដើរចូលបន្ទប់ទឹកបាត់។
បន្ទាប់មកខ្ញុំដើរទៅខាងក្រោមញុាំអាហារពេលព្រឹកដែលអ្នកម៉ាក់បានរៀបចំទុកឲ។
_On sticky note_
My mom<<ប៉ានិងម៉ាក់ទៅហើយមើលថែខ្លួនផង😊>>
_Ends of this_
បន្ទាប់ពីអានរួចខ្ញុំដាក់ក្រដាសនោះបិទជាប់នឹងទ្វារទូទឹកកក។
<<បងប្រុសមិនញុាំបាយទេអី?>>ខ្ញុំសួរពេលឃើញគាត់ចុះមក។
Suga<<យើងមិនឃ្លានទេចាំញុាំជាមួយមិត្តវិញ>>
<<បង្ហិនលុយ>>
Suga<<និយាយស្អី!?>>
<<គ្មានទេ>>
បន្ទាប់ពីខ្ញុំញុាំហើយគាត់ក៏ជូនខ្ញុំមកសាលារៀនហើយបើកឡានទៅទទួលមិត្តរបស់គាត់តាមទម្លាប់។
Afternoon
ពេលថ្ងៃត្រង់ចូលមកដល់ក៏ជាពេលដែលត្រូវបរិភោគអាហារថ្ងៃត្រង់ដែលសិស្សទាំងអស់បានឈរតម្រង់ជួរគ្នាជាជួរដើម្បីយកអាហាររបស់ខ្លួន។
ជាប្រចាំខ្ញុំតែងតែអង្គុយតុជិតបងប្រុសខ្ញុំជានិច្ចព្រោះខ្ញុំទទួលបញ្ជាពីថ្នាក់លើមកថា"ត្រូវមើលបងឯងផងកុំឲគេមានសង្សារបើមានប្រាប់ម៉ាក់"ទើបខ្ញុំត្រូវធ្វើតាមតួនាទីជាកូនល្អ( ^ν^)
Kitty<<Emma ,បងឯងបណ្តើរមិត្តភក្តិយើងហ៎>>រត់មកត្រហេបត្រហប។ Kitty ជាសិស្សស្រីដែលស្អាតជាងគេប្រចាំសាលាហើយជាប់លំដាប់ថ្នាក់លេខ1បីឆ្នាំជាប់គ្នាតាំងពីទី10មកម្ល៉េះនិយាយត្រង់ណាគេពិតជាពូកែរក្សាដំណែងនេះណាស់ ហើយគេក៏ត្រូវជាសត្រូវក្នុងថ្នាក់របស់ខ្ញុំដែល។
![](https://img.wattpad.com/cover/213778627-288-k625477.jpg)
YOU ARE READING
ដំណើរផ្សងព្រេងមួយ
Adventureចូលចិត្តដំណើរផ្សងព្រេងតើខ្លាចស្លាប់ដែលឬទេ? ________________________ "ដោះដូរគ្នាល្អទេ?" ________________________ "យើងវង្វេងផ្លូវហើយ" ________________________ "សល់3ថ្ងៃទៀត" ...