Part8: Come Bake Home

367 23 6
                                    


ទីត!ទីត!ទីត!
សម្លេងមួយបានបន្លឺឡើងក្បែរត្រចៀករបស់ខ្ញុំប្រៀបដូចជាសម្លេងចង្វាក់បេះដូង...នេះមានរឿងអីឲ្យប្រាកដទៅ?ម្រៀមដៃដ៏ស្ពឹករបស់ខ្ញុំចាប់ផ្តើមកម្រើកតិចៗ ស្របកភ្នែកធ្ងន់បើកមិនចង់រួច,ចំណែកឯក្បាលឈឺខ្ទោកៗដូចទើបតែជល់ជញ្ចាំងហើយ។នៅច្រមុះមានបំពង់អុកសុីសែនជាជំនួយក្នុងការដកដង្ហើម។នេះខ្ញុំឆ្លងភពទៀតហើយហេ៎!?Emma អើយ Emma អីក៏កម្មក្រាស់ម្ល៉េះទេ។

Suga<<<ភ្ញាក់ហើយហេ៎!?>>

<<ហ្អឹម!ហើយមានរឿងអីនឹង!?>>

Suga<<នេះឯងបាត់ការចងចាំហើយហេ៎!?ចាំបងប្រុសម្នាក់នេះបានទេ?ពុទ្ធោប្អូនស្រី~>>

<<ហេ៎ៗ!ថីនឹង!?ខ្ញុំមានកើតអីឯណា?>>

Suga<<អត់ទៀត!?ឯងសន្លប់អស់កន្លះខែដោយសារធ្លាក់ពីលើកាំជណ្តើរបាក់ជើងម្ខាងហើយប៉ះទង្គិចក្បាលទៀតឯងប្រាកដទេថាមិនអី?>>

<<ហាស៎!?បាក់...បាក់ជើង!?>>

Suga<<Emm តែកុំបារម្ភអីប្រហែល3-6ខែទៀតឯងអាចដើរបានធម្មតាហើយ!>>

<<ចុះ... Summer Vacation?>>

Suga<<នេះឯងនៅខ្វល់ពីរឿងនឹងទៀតហេ៎!?សល់ពេល3ថ្ងៃមុនដំណើរកម្សាន្តនេះឯងក៏ធ្លាក់ពីលើកាំជណ្តើរដោយសារតែរអិលជើង!>>

<<អ៎!ខ្ញុំអត់ចាំផង!>>

Suga<<ហាស៎!?អត់ចាំហេ៎!?>>

Mom<<ហាស៎!?ឱ~កូនអ្នកម្តាយកូនចាំម៉ាក់ទេ!?>> Mummy រត់ពីមាត់ទ្វារមកដោយដៃមានកាន់កន្ត្រក់ផ្លែឈើធំមួយ។

<<No...>>

Mom<<ព្រះជាម្ចាស់!!ប្រុស Gaអើយ~កូន..កូន Bell!>>គាត់ស្រាប់តែទន់ខ្លួនទាំងដែលការពិតគាត់ជាអ្នកនិយាយកាត់សម្តីខ្ញុំសោះ។

<<ម៉ាក់!មិនមែនបែបនេះទេ!ខ្ញុំចាំអ្នកគ្រប់គ្នាតែមិនដឹងថាមានរឿងអីកើតឡើងខ្លះ!>>

Mom<<មិនបាច់ដឹងទេឲ្យតែកូនមិនអីល្អហើយសម្រាកទៅចាំម៉ាក់ហៅគ្រូពេទ្យពិនិត្យ>>

<<ហ្អឹម!>>ខ្ញុំមិននិយាយគ្រាន់តែងក់ក្បាល។

ក្រោយពីពិនិត្យអស់សព្វគ្រប់ខ្ញុំក៏សួរម៉ាក់អំពើរឿងខ្លះដែលគិតយ៉ាងណានៅតែមិនយល់ថាហេតុអីវាដូច្នេះ!

<<ម៉ាក់!ម៉ាក់ដែលឮរឿងឆ្លងភពឬឆ្លងពេលវេលាទេ?>>

Mom<<ប្រាកដណាស់!>>

<<ចុះវាមានពិតទេ?>>

Mom<<ថាមិនត្រូវដែល!តែអាចសួរបងឯងបានពេលគេមកពីរៀនគេនឹងឈានចូលមកលេងណា៎!>>

<<ចាស៎!>>

_ល្ងាច_

បន្ទាប់ពីញុាំបបរដែលម៉ាក់ធ្វើហើយគាត់ក៏ដូរវេនគ្នាជាមួយបងប្រុសដែលពេលនេះគាត់កំពុងតែផឹកទឹកដោះគោក្តៅដូចនឹងខ្ញុំដែរ។

<<បងប្រុស!>>

Suga<<Yes?>>

<<បងជឿលើរឿងឆ្លងភពទេ?>>

Suga<<អាចដែលបើតាម YouTube ក៏មាន2-3នាក់ដែលតែគេក៏មិនទាន់អាចសន្និដ្ឋានបានព្រោះឯកសារមិនទាន់ពេញលេញនៅឡើយ!>>

<<ចុះបើខ្ញុំប្រាប់បងថា...ខ្ញុំឆ្លងភពបងជឿទេ!?>>ខ្ញុំនិយាយមិនទាន់ផុតពីមាត់ផងគាត់ក៏ព្រួសទឹកដោះចេញមកអស់។

Suga<<ខឹក!ខឹក!ខឹក! នេះនាមប័ណ្ណរបស់វេជ្ជបណ្ឌិតផ្នែកចិត្តវិទ្យាគាត់ព្យាបាលមនុស្សបែបនេះបានច្រើននាក់មកហើយ ហើយក៏ល្បីល្បាញណាស់នៅប៉ែកខាងអាសុីយើងយកទុកទៅណា!>>

<<នេះបងចង់ថាខ្ញុំរោគចិត្ត?>>

Suga<<No...ដល់ម៉ោងដែលអ្នកជម្ងឺត្រូវសម្រាកហើយគេងទៅ good night!>>រួចគាត់ដើរទៅបិទភ្លើងហើយគេងលើសាឡុង។

<<នេះខ្ញុំជាអ្នកជម្ងឺឬបងទៅ!?>>

Suga<<ស្អែកថ្ងៃត្រង់ឯងចេញពីពេទ្យបានហើយ!រាត្រីសួស្តី!>>

<<បងប្រុស!>>ហើយគាត់ក៏លែងឆ្លើយទៀត។តើអ្វីៗគ្រប់យ៉ាងដែលបានកើតឡើងត្រឹមជាសុបិន្តមែនទេ?តែវាដូចការពិតណាស់ដូចជួបពិតៗ។

*The End*

ដំណើរផ្សងព្រេងមួយWhere stories live. Discover now