« មន្តស្នេហ៌ manager » ភាគ 1

6.5K 199 10
                                    

៚ទីក្រុង Seoul ៚
នៅតាមផ្លូវមនុស្សដើរព្រោងព្រាត នៅទីនោះមាន អគារធំមួយ ។វាគឺជា Bighit Entertainment ដែលជាផលិតកម្មដ៏ធំជាងគេនៅ seoulដែលមានតែ២ក្រុមប៉ុណ្ណោះជាក្រុមដែលមានឥទ្ធិពលច្រើនជាគេក្នុងវិស័យ Kpop ។ អ្នកប្រាកដជាដឹងហើយថាជាក្រុមណាគី BTS និង TXT ។ BTSជាសិស្សច្បងរបស់ TXT ។ ល្មមមានថ្ងៃនេះ BTS បានតស៊ូច្រើនណាស់ដែល Army ( ឈ្មោះហ្វេន)ទាំងអស់បានដឹងហើយទាំងតែស្រក់ទឹកភ្នែកទាំង idolទាំង fan ។ BTS មានសមាជិក 7 នាក់មាន kim seokjin៖ សមាជិកបងគេដែលមាន nicknameថា Worldwide handsome ។ គេជាមនុស្សដែលសង្ហាហើយមានមន្តស្នេហ៌។ គេជាអ្នកចម្រៀងម្នាក់ក្នុង BTS ។ បន្ទាប់មកគឺ Min Yoongi (suga)fan ចាត់ទុកគេដូចឆ្មា។គេជាមនុស្សស្ងប់ស្ងាត់ ដែលសមាជិកតែងតែខ្លាច។ គេមិនចូលចិត្តនិយាយទេតែពេលគេនិយាយមន្តៗអាចធ្វើអោយអ្នកស្តាប់ឆ្អែតបាយ។ គេជា rapperនិងអ្នកនិពន្ធចម្រៀងអោយក្រុមនិងតារាដទៃទៀត។ បន្ទាប់មកគឺ Jung hosoek ( J-hope) មាន nickname ថា sunshine ។ គេជាបុរសម្នាក់ដែលមានស្នាមញញឹមស្រស់ស្អាត។ គេពូកែរាំនិងជាអ្នកបំបែកក្បាច់រាំទៀតផង។ គេជា rapper and dancer ហើយគេក៏អាចច្រៀងបានទៀតផង។
បន្ទាប់មកគឺ Kim namjoon ( rap monster)ដែលជាមេក្រុមដល់ពូកែមួយរូប។ គេនិយាយ Englishបានយ៉ាងល្អហើយថែមទាំងមាន IQ១៤៨ទៀតផង។ អ្វីដែលធ្វើអោយហ្វេនហួសចិត្តនោះគឺគេតែងតែ បំផ្លាញរបស់និងអ្នកនៅជិតគេ។ គេជាrapper ។
បន្ទាប់មកគឺ Park Jimin(តួរឯកចេញមកហើយ) គេជាមនុស្សដែលរួសរាយហើយsexy(ហើយព្រាននារី)ដែលធ្វើអោយ fanខ្នាញ់ជាមួយនិងសាច់ដុំរបស់គេ។ គេក៏ពូកែរាំនិងច្រៀងបានយ៉ាងពីរោះគេទាំងតែមើលថែសមាជិក ។ សមាជិកទាំងអស់ខ្លាច jimin នៅពេលដែលគេខឹង។ បន្ទាប់មកគឺ Kim Taehyung ( V ) ដែលសមាជិក ចាត់ទុកជាalienនិង ស្វាព្រោះគេចូលចិត្តធ្វើអីខុសគេក្នុងក្រុម។ គេអាចសម្តែង ច្រៀងនិងគូគំនូរ ។ បន្ទាប់មកគឺ ប្រុសពៅ Jeon Jungkook ដែលជាសមាជិកពៅគេនិងគេពូកែគ្រប់យ៉ាងទាំងច្រៀង ទាំងកីឡា ទាំង rapទាំងគូគំនូរដែល fanហៅថា golden maknae ។
៚ ក្នុង Bighit Entertainment ៚

«ថ្ងៃនេះខ្ញុំចង់ជ្រើសរើសលេខាអោយBTS​ក្រុមតារារបស់ពួកយើង  តើអ្នកយល់យ៉ាងណាដែរ? » Bang PD លើកឃ្លាការងារមកនិយាយឡើងបន្ទាប់ពីចង់បានលេខា៧នាក់មកមើលការខុសត្រូវរបស់ សមាជិក BTSរៀងៗខ្លួន ។
«  ខ្ញុំគិតថាវាជាគំនិតល្អព្រោះអាចធ្វើអោយសមាជិកមានសុវត្ថិភាពជាងមុន  ហើយមួយទៀតសមាជិកសុទ្ធតែបុរសមិនសូវចេះរៀបចំផ្ទះអីនោះទេដូច្នេះយើងយកលេខាម្នាក់ដែ់អាចគ្រប់គ្រងគ្រប់បែបយ៉ាងសម្រាប់ពួកគេទាំង7​ » managerរបស់ BTSបានលើកឡើងដោយយល់ស្របនិងមតិរបស់ bang BD ព្រោះថា គាត់ត្រូវមើលថែ 7នាក់តែម្នាក់ឯង ហត់ណាស់ទៅហើយ ។

មន្តស្នេហ៌managerWhere stories live. Discover now