មកដល់ខាងលើ ពួកគេចូលមកបន្ទប់ហ្វឹកហាត់ដែលពេលនេះមានតែសមាជិករួមទាំងជីណាតែប៉ុណ្ណោះ ។ Namjoonដែលជាមេដឹកនាំក្នុងក្រុមក៏ហៅគ្នីគ្នាអោយមកហ្វឹកហាត់សម្លេងដែលពួកគេត្រូវឡើងនៅខែខាងមុខនេះឯង ។
«ពួកយើងមានeventអីទៀតទេជីណា!! »ជុងហ្គុកដែលជាអ្នកយល់ចិត្តនាងជាងគេ មកហៅនាងដោយយយកឯកសារពួកគេមកជាមួយផងដែរព្រោះថ្ងៃដំបូងនាងអាចមិនសូវដឹងអីច្រើនឡើយ ។
«ជីណា ! ស្អែកនាងត្រូវជូនជីមីនទៅដើរផ្សារទៀតណា!»ជីណាញាក់ចិញ្ចើមស្ងើច ពេលដែលលឺការងារមួយនេះភ្លាម ស្អែកនេះជីមីនចង់ដើរផ្សារទើបជីណាត្រូវទៅមើលថែនាយក្បាលរឹងម្នាក់នេះសម្រាប់ការងារថ្ងៃទីពីររបស់នាង
«ចុះពួកលោក?មិនទៅជាមួយទេហ្អេ?! !» ជីណាចង្អុលទៅអ្នកគ្រប់គ្នា នាងមិនចង់ទៅម្នាក់ឯងឡើយ ។
«ស្អែកនេះពួកយើងទាំង6នាក់នៅធ្វើការ ចំណែកជីមីគេថាធុញថបចង់ដើរផ្សារទើបត្រូវអោយនាងទៅជាមួយ គេមិនហ៊ានធ្វើអីនាងទេ » ជីមីននៅតែអង្គុយធ្មឹងដដែលទាំងដែលគេនាំគ្នានិយាយលេងគ្រប់គ្នា ។ ជីណាញ័រអស់ពេញខ្លួនដែលនាងត្រូវមកជាប់កម្មអីជាមួយជីមីនទៅវិញនៀក
«ចឹងតាមហ្នឹងហើយណា!! ជីមីនស្អែកទៅជាមួយជីណា ហាមធ្វើអោយនាងភ័យលឺទេ!! »ណាមជុនប្រាប់ទៅកាន់ជីមីនដែលអង្គុយក្បែរនោះ។ បន្ទាប់ពីនិយាយចប់ពួកគេនៅហាត់ច្រៀងរាំ ដែលមានជីណានៅអង្គុយចាំស្តាប់យ៉ាងពិរោះ នាងស្តាប់រហូតទាល់តែគេងលក់ ទោះជានាងមកនេះក្នុងនាមចា managerរបស់BTSក៏ដោយតែមើលទៅនាងហាក់ដូចជាប្អូនស្រីរបស់ពួកគេចឹង ភាពគួរអោយស្រលាញ់របស់នាងធ្វើអោយពួកគេកាន់តែខ្នាញ់បន្ងែមទៀត
«មានរឿងហើយ!! »ភ្លាមនោះថេយ៍យ៉ុងក៏ស្រែកមួយទំហឹង នាយបើកទូរស័ព្ទមកឃើញព័ត៌មានចុះផ្សាយពីទំនាក់ទនងស្នេហារបស់ជុងហ្គុកដែលពាក់ព័ន្ធនិងជីណាផងដែរ ។
ពួកគេដើរមកស្របគ្នាមើលព័ត៌មាននោះស្របជាមួយរូបថតដែលចុងកាន់ចង្កេះរបស់ជីណា«ហេតុអីក៏ឯងធ្វេសប្រហែសយ៉ាងនេះ?ដឹងហើយថាពួកអ្នកយកព័ត៌មាន លឿនប៉ុណ្ណា!»
![](https://img.wattpad.com/cover/215379168-288-k112073.jpg)
YOU ARE READING
មន្តស្នេហ៌manager
Actionស្នេហាមួយដែលកើតមានឡើងដោយការមិនពេញចិត្ត រវាង manangerនិងiDolព្រមទាំងមានការលាក់លាមក្នុងនាមជាតារាល្បីម្នាក់ផងដែរ