Part1

5.4K 119 3
                                    

[everning]
«អាឡូ !!!គ្នាទៅដល់ឥឡូវហើយឯង »Mutan

«ធ្វើខ្លួនស្អីក៏យូរសម្បើមម្ល៉េះ»Minnie

«ទៅដល់ឥឡូវហើយ បានហើយៗ យើងកំពុងបើកឡានកុំទាន់នាំឈ្លោះ»Mutan

(ទឺត ទឺត ទឺត) ប្រព័ន្ធទូរសព្ទត្រូវបានកាត់ផ្ដាច់។

ឡានទំនើបសេរីចុងក្រោយពណ៌ស មួយកំពុងបរកាត់ផ្លូវនៅក្នុងទីក្រុងដែរមានមនុស្សកុះករ មានអគារ
ខ្ពស់ៗ និងភ្លើងចម្រុះពណ៌ ។ នេះប្រហែលម៉ោង8យប់ហើយដងវិថីក៏ចាប់ផ្ដើមស្ងាត់បន្តិចម្ដងៗ ធ្វើឲរាងតូចចាប់ជាន់ហ្គែរឡានកាន់តែខ្លាំង ព្រោះនាងប្រញ៉ាប់ពិតមែន មិត្តនាងណាត់នាងតាំងពីម៉ោង7ប៉ុន្តែនេះម៉ោង8ហើយនាងមិនទាន់បានដល់កន្លែងណាត់នៅឡើយទេ។ជៀសវាងការខាតពេលរាងតូចក៏ដកក្រេមលាបមាត់យកមកលាបបណ្ដើរបើកបរបណ្ដើរ ឯ ភ្នែកក្រវៀសមើលកញ្ចក់ផងមើលទៅផ្លូវផង ។

ទីត ទីត ទីត ផាំង💥

«អាយយយ ចង្រៃកំពុងតែប្រញ៉ាប់ផង»Mutan ចាប់ក្ដៅក្រហាយឡើងនេះបើកឡានយ៉ាងមិច បានជាមកបុកបុកនាងអីបែបនេះ ណាក្រេមដែរលាបក៏
ប្រតាកនិងមាត់ផង មិនក្ដៅមិនបានមែន។នាងក៏ស្ទុះក៏បើកទ្វារចេញទៅមើលសភាពការខាងក្រៅ។
ហីយ៉ា!!!ចៃដន្យម៉្លេះឡានសេរីតែមួយផងនៀកក!!!!

«នែ!!!បើកឡានភ្លើទេឬ បានជាមកបុកគ្នាអីបែបនេះឬជិះឡានមិនមើលភ្លើងស្តុបទេ?»គ្រាន់តែឃើញម្ចាស់ឡានខាងនោះចុះមកភ្លាម នាងក៏ដាក់ទៅផាំងៗ
តែម្ដង កុំទុកយូរនាំដុះផ្សិត

«អ្នកនាង ក្ដៅខ្លួនឬមិនទាន់បញ្ចុះសត្វល្អិត និយាយស្ដីឲខ្ញុំមិនដឹងថាខ្លួនជាអ្នកខុសទេឬយ៉ាងមិច»

«នែ!!!!អ្នកណាជាអ្នកខុសក៏លោកជាអ្នកមកបុកខ្ញុំនេះហើយ»Mutan

«ចុះនាងមានបើកភ្នែកមើលភ្លើងស្តុបដែរទេ?? »

«សល់៥វិនាទី យ៉ាងមិចវាមិនទាន់ដល់ម៉ោងដែរលោកត្រូវជិះឆ្លងមកនោះទេ»Mutan

«នាងមើលឃើញ៥វិនាទីនេះតាំងពីកន្លែងណាមក »

«គឺពេលដែរខ្ញុំមើលនិងហើយ»Mutan

«បើថារវល់លាបក្រេមក៏ថាមក កុំមកស្រែកឡែតៗ
ដាក់ខ្ញុំ»

«ទេខ្ញុំមិនបានខុស ហើយក៏មិនបានលាបក្រេម»Mutan

𝑀𝑦 𝑛𝑢𝑎𝑔𝑡𝑦 𝑔𝑖𝑟𝑙✨🦋Where stories live. Discover now