Part21

1.6K 62 0
                                    

[In Club]

     អ្នកកម្លោះចុះពីលើឡានភ្លាម ជើងបោះសំដៅ
ញាប់ឆ្អេកចូលទៅក្នុងក្លឹប ។ ហើយក៏អត់ក្ដៅក្រហាយ
មិនបានពេលឃើញភ្នែករបស់ប្រុសៗ សម្លឹងមើលទៅពួកនាងឥតព្រិច។ អាចថាគ្រប់គ្នាដែរនៅក្នុងក្លឹបក៏បាន ព្រោះងាកទៅម្ខាងណាក៏ឃើញតែគេសម្លឹងមើលពួកនាង។

«យើងថាមែនៗ»Jin

«មិនឲគេមើលយ៉ាងមិចមើលទៅ ពួកនាងស្អាតឥតខ្ចោះទាំងព្រមហើយ មកក្នុងក្លឹបស្លៀកពាក់បែបនេះ មិនឲគេមើលមិនបានទេអាប្អូន»Rm និយាយហើយក៏យកដៃគោះស្មារគេតិចៗ មុននិងដើរទៅរកកន្លែងអង្គុយVip ដាច់ដោយឡែកពីគេ។

«ម៉ោះទៅអង្គុយផឹកសិនទៅចាំបន្តិចទៀតចាំទៅហៅនាង»Jhope អូសករពួកគេ មកកន្លែងអង្គុយផឹក ដើម្បីឲធូរស្រាលអារម្មណ៍មើលមុខម្នាក់ៗដូចចង់ក្ដៀនអស់ហើយ។

«hyung មើលៗអាមួយនោះទៅវាលិតមាត់លិតករ
មិនឈប់ទេ  ចាំមើលខ្ញុំឲគេដាក់វាឲទ្រោមតែម្ដង»
Jungkook អង្គុយគូទ មិនជាប់កៅអីទេ ដៃស្រវ៉ាចង់តែដាល់គេឯង។

«នេះផឹកសិនទៅឲត្រជាក់ចិត្ត បន្តិចទៀតយើងផ្ដល់គំនិតសប្បាយមួយ»Suga យកដៃកាន់ដបស្រាហើយចាក់ក្នុងកែវឲប្អូនៗគេ។

«ប្រាប់ឥឡូវមកទាន់ ចិត្តខ្ញុំវាក្ដៅៗ មិនទាន់ពុះ »
Taehyung

«ហិស ហិស »Rm សើចនៅដើមករក្រោយឃើញ
ប្អូនរបស់ខ្លួនក្នុងសភាពបែបនេះ ។

     ងាកទៅមើលខាងស្រីៗវិញ អង្គុយលើកៅអីខ្ពស់ជុំវិញតុ ដែរនៅចំហ្វូងមនុស្សជាច្រើន ពួកនាងកាន់កែវWine ក្រវីតិចៗ ដងខ្លួនរាំតាមចង្វាក់ភ្លេង និយាយគ្នាសើចសប្បាយ ធ្វើឲគេគ្រប់គ្នាមិនចាប់អារម្មណ៍
មិនបាន។

«ប្ដីរបស់យើងមកហើយមិច ក៏មិនដើរមករកយើង?»Mutan

«ប្រហែលគេទុកឲឯងសប្បាយហើយ ហាសហា ថ្ងៃនេះដាក់ឲអស់ដៃទៅ»Minnie

«តោះទៅរាំទេ?»Pantalla

«យើងថាទៅរកពួកគេសិនទៅ ចាំមករាំ»Mutan

«ចិងក៏បានដែរម៉ោះ»Mochie  ថាហើយពួកគេក៏នាំគ្នាដើរសម្ដៅទៅរកកន្លែងដែរ ដាច់ពីគេបន្តិច ដែរមានពួកកម្លោះៗនៅអង្គុយទីនោះ។

𝑀𝑦 𝑛𝑢𝑎𝑔𝑡𝑦 𝑔𝑖𝑟𝑙✨🦋Where stories live. Discover now