DEBT HEART

723 19 0
                                    

~ Episode  1

ដោយសារតែនាងជាកូនសំអប់នៅក្នុងគ្រួសារទើបគ្រប់គ្នាមើលមិនឃើញពីតម្លៃរបស់នាង 🙂

ជាកូនស្រីច្បង តែប្រៀបដូចជាអ្នកបម្រើ !!! នាងរៀនមិនបានខ្ពស់នោះទេ !!! នាងត្រូវមកធ្វើកិច្ចការនៅក្នុងផ្ទះជំនួសអ្នកបម្រើ !!!

នាងមានរូបសម្បត្តិស្អាត សុខភាព ទន់ភ្លន់ !!! តែដោយសារតែការតែងខ្លួនមិនសាកសមទើបធ្វើអោយនាង មើលទៅមិនសូវស្អាត សាមញ្ញ !!! នាងមិនដែលមានសម្លៀកបំពាក់ល្អៗនោះទេ !!! គឺប្រើរបស់ត៎ពីប្អូនៗនាងប៉ុណ្ណោះ !!! សូម្បីតែលុយកាក់សម្រាប់ចាយវាយ បើនាងមិនធ្វើការផ្ទះដោះដូរទេ នាងមិនបានបាយញាំរឺលុយមួយកាក់នោះឡើយ !!! ដែលខុសពីប្អូនៗនាងដាច់ ចាយលុយពេញៗដៃ !!!

Chong Moninនាងជាកូនស្រីច្បងក្នុងត្រកូលChong!!! ហេតុអ្វីបានគេស្អប់នាង ??? មូលហេតុនោះគឺ !!!

ពេលដែលMoninកើត ម៉ាក់របស់នាងក៏ស្លាប់ ជាហេតុធ្វើអោយលោកChongស្អប់Moninជាខ្លាំងគឹតថានាងជាមនុស្សចង្រៃ !!! បន្ទាប់មកប៉ាម៉ូនីន ក៏យកប្អូនរបស់ម៉ាក់ម៉ូនីនមកធ្វើជាភរិយា !!!

ពេលនោះមិនមានអ្នកណារំលឹកពីម៉ាក់ម៉ូនីនទៀតទេ !!! ហើយលោកស្រីក្រោយក៏តម្លើងខ្លួនក្លាយជាលោកស្រីChongយ៉ាងពេញសិទ្ធ !!!

លោកស្រីChongមានកូនស្រីម្នាក់ !!! ដែលឈ្មោះ Chong EyyMa!!! តែអត្តចរិកខុសពីMoninដាច់តែម្តង !!! លោកស្រីChongដែលជាម៉ាក់ចុងMonin!!! បើគឹតទៅទំនាក់ទំនងគាត់នឹងMoninត្រូវជាប់ជាមីងបង្កើត ដោយសារម៉ាក់ម៉ូនីននឹងគាត់ជាបងប្អូនបង្កើតនឹងគ្នា !!!

តែដោយសារឃើញMoninជាកូនច្បង ខ្លាចទ្រព្យទាំងអស់ធ្លាក់លើម៉ូនីន ទើបគាត់ស្អប់ម៉ូនីន !!! ធ្វើបាបនាង ចង់កំចាត់ម៉ូនីនចេញពីគ្រូសារគ្រប់ពេល តែម៉ូនីនពុះពារ ដោយសារតែផ្ទះដែលកំពុងនៅ ម៉ាក់នឹងលោកប៉ាជាអ្នកខំក៎សាង នាងមិនចង់អោយទ្រព្យម៉ាក់នាងធ្លាក់លើអ្នកណាក៏ចេះតែទ្រាំអោយគេធ្វើបាបទៅ🙂

ម៉ូនីនត្រូវបង្ខំចិត្តហៅគាត់ថាម៉ាក់ បើមិនអញ្ចឹងប៉ានាងនឹងទះមាត់នាងបែកមិនខានទេ 🙂 នាងគ្មានសិទ្ធជំទាស់ ហើយក៏រិតតែគ្មានសិទ្ធស្រណុកសប្បាយលើផ្ទះនេះ 🙂

DEBT  HEARTWhere stories live. Discover now