~ Episode 3
~ Morning 🌇ថ្ងៃថ្មីម្តងទៀត !!! ម៉ូនីនត្រៀមខ្លួនជាស្រាច់ដើម្បីទៅជួបមនុស្សក្នុងត្រកូលKimជាមួយប៉ានឹងម៉ាក់ចុងនាង !!!
ម៉ូនីនបើកទូខោអាវរបស់នាងហើយរកឈុតណាដែលសាកសមបន្តិច !!! នាងរើចុះរើឡើង រើហើយរើទៀត តែមិនឃើញមានឈុតណាមួយទំនងសោះ !!!
តាំងពីធំដឹងក្តីមក ម៉ូនីនមិនដែលស្គាល់រសជាតិបានទឹចខោអាវថ្មីៗអីម្តងនោះទេ !!! គឺពាក់ខោអាវតពីប្អូនស្រីនាងរហូត (EyyMa) លោកស្រីឆុងមិនអោយនាងទឹញអីប្រើប្រាស់ជារបស់ផ្ទាល់ខ្លួនថ្មីៗខ្លួនឯងនោះទេ 🙂 បើហ៊ានទឹញគឺបានទៅលើEyyMaទាំងអស់...🙂
ម៉ូនីនក៏មិនដែលបានចាយលុយដែល !!! លុយដែលលោកស្រីឆុងអោយមួយថ្ងៃៗ សឹងតែទឹញបាយមួយពេលមិនបានផង 🙂 ទើបនាងមិនហ៊ានចាយវាយផ្តេសផ្តាស់ !!!
ម៉ូនីនលើករ៉ូបប្រផេះមកមើល !!! វាជារ៉ោបដៃស្ទើរធម្មតា ត្រឹមជង្គង់!!! ទោះវាមិនសូវល្អ តែក៏ប្រើសើរជាងឈុតដទៃទៀត !!!
ឈុតខ្លះក៏រហែក តែម៉ូនីនក៏ដេររឺប៉ះសម្រាប់ពាក់ម្តងទៀត !!! ព្រោះនាងគ្មានលុយគ្រប់គ្រាន់សម្រាប់ទិញទេ !!! កែច្នៃបានក៏ចេះតែកែច្នៃទៅ 😪 ឈុតខ្លះវិញក៏ហើរពណ៍អស់ !!! រីឯខ្លះទៀតក៏នៅប្រើការបាន តែសុទ្ធតែចាស់ៗទាំងអស់ !!!
ម៉ូនីនប្រញាប់យកឈុតនោះមកស្លៀកហើយឈរមើលរាងកាយខ្លួនឯងនៅក្នុងកញ្ចក់ !!! នាងយកដៃប៉ះផ្ទៃមុខខ្លួនឯង !!! មានអារម្មណ៍ថាខ្លួនឯងស្រស់ស្អាត 😪 ព្រោះថ្ងៃនេះរាងកាយនាងមិនបានប្រឡាក់ដី ស្រម៉កមើលមិនចូលភ្នែកទៀតទេ 🙂
ម៉ូនីនចាប់សក់ខ្លួនឯងមកក្រងសងខាងបែបសាមញ្ញ !!! នឹងយកគ្រឿងផាត់មុខដែល EyyMaធ្លាប់យកទៅបោះចោលតែនាងរើសមកទុក យកមកផាត់តុបតែងលើមុខខ្លួនឯងតឹចៗ !!!
នាងញញឹមពេលដែលឃើញថាខ្លួនឯងបានស្រស់ស្អាត ទោះបីជាសាមញ្ញបំផុត តែនីនគឹតថាខ្លួនឯងជាព្រះនាងនៅថ្ងៃនេះ !!! ថ្ងៃនេះជាថ្ងៃដែលនាងមានក្តីសុខបំផុតទោះបីជាបន្តិចទៀតត្រូវជួបរឿងអីដែលខ្លួនឯងមិនចង់ក៏ដោយ 🙂
"ខ្ញុំនឹងចងចាំថ្ងៃនេះ ☺"Monin
ម៉ូនីននិយាយដាក់កញ្ចក់ហើយក៏ប្រញាប់ចេញទៅខាងក្រៅ !!! ខ្លាចលោកប៉ានឹងម៉ាក់ចុងនាងចាំយូបង្កអោយមានរឿងទៀត 😪
YOU ARE READING
DEBT HEART
Romanceនាងប្រៀបដូចជាទំនិញដែលត្រូវប៉ាម៉ាក់យកទៅលក់អោយអ្នកមានដើម្បីដោះបំណុល 🙂 តើខ្សែរជីវិតនារីម្នាក់នេះនឹងទៅជាយ៉ាងណា 💔 ???