Part 40

1.6K 104 8
                                    

___Jeon's Condo___

Jimin កំពុងតែរៀបចំខ្លួនចេញទៅខាងក្រៅនៅពេលល្ងាច បន្តិចទៀតនេះជាមួយនឹង Taehyung ព្រោះមិត្តរបស់គេចង់បបួលចេញទៅញ៊ាំអាហារពេលល្ងាចនៅហាងដែលទើបនឹងសម្ភាធ កាលពីម្សិលមិញនៅជិតកន្លែងធ្វើការរបស់ Jin

Taehyung ក៏បើកឡានរបស់គេជិះមកដល់ខុនដូរដើម្បីទទួល Jimin ទៅតាមម៉ោងដែលពួកគេបានណាត់ជួបគ្នាកាលពី ព្រឹកមិញពួកគេជិះទៅហាងអាហារនោះដោយ ចំណាយពេលជិត ១ ម៉ោងដោយសារផ្លូវរាងស្ទះបន្តិច

"មនុស្សច្រើនណាស់! Taehyungnies " Jimin និយាយនៅពេលសម្លឹងមើលទៅមនុស្សដែលកំពុងតែនៅអង្គុយក្នុងហាងអាហារ

"មិនអីទេ! យើងកក់បន្ទប់រួចហើយ!" Taehyung ងាកមកមើល មុខរបស់ Jimin មុននឹងនិយាយប្រាប់ទៅមិត្តរបស់គេវិញដោយញញឹម

"សូមស្វាគមន៍! តើអ្នកទាំងពីរបានកក់តុឬបន្ទប់ហើយឬនៅ?" បុគ្គលិកនៅមាត់ទ្វារហាងស្វាគមន៍នៅពេលដែលឃើញពីរនាក់គេដើរចូលមកដល់ខាងមុខហាង

"បាទ! រួចហើយ!" Taehyung ញញឹមតបទៅបុគ្គលិកនោះវិញ

"សូមឈ្មោះលោកតើបានទេ?" បុគ្គលិកនៅទីនោះសួរបន្តទៀតខណៈពេលដែលបើកក្រដាសឈ្មោះភ្ញៀវយកមកមើល

"Kim Taehyung" Taehyung តបទៅវិញ ខណៈពេលដែល បុគ្គលិកកំពុងតែបើកក្រដាសមើលឈ្មោះភ្ញៀវដែលបានខលមកកក់

"ចាស៎! គឺនៅបន្ទប់ខាងឆ្វេងដៃលេខ ៤" បុគ្គលិកញញឹមតបមកកាន់ Taehyung បន្ទាប់ពីចង្អុលទៅបន្ទប់ដែលគេបានកក់

"អរគុណ!" Taehyung និយាយមុនពេលដើរចូលតម្រង់ ទៅបន្ទប់ដែលបុគ្គលិកប្រាប់មុននោះដោយ Jimin ដើរនៅក្បែរគេចូលទៅ

_______________________________

__Jeon's Condo__

Jungkook ទើបតែមកដល់ខុនដូររបស់គេវិញ ហើយចូលទៅ សម្អាតខ្លួនដើម្បីរៀបចំខ្លួនញ៊ាំអាហារពេលល្ងាចដែលគេបានកម្ម៉ង់ ពីហាងនៅខាងក្រោមខុនដូររបស់គេ មុននេះគេត្រូវញ៊ាំម្នាក់ឯង ដោយសារ Jimin ទៅជាមួយ Taehyung បាត់ហើយយប់បន្តិច ទៀតមកត្រឡប់មកវិញ

Jungkook កំពុងតែអង្គុយញ៊ាំអាហាររួមទាំងមើលវីដីអូនៅក្នុង
ទូរសព្ទ័របស់គេដើម្បីកំដរអារម្មណ៍កុំអោយស្ងាត់ពេកមកពីគេទម្លាប់នៅជាមួយ Jimin រាល់ល្ងាចបន្ទាប់ពីពេលចេញពីធ្វើការ មួយរយៈក្រោយមកនេះពួកគេកាន់តែស្រឡាញ់នឹងយល់ចិត្តគ្នា ទោះមានថ្ងៃខ្លះឈ្លោះគ្នាឬមានការអន់ចិត្តនឹងគ្នាក៏ពួកគេត្រូវសម្រួលគ្នាវិញអោយបានមុនចូលគេងដែរ គេមិនទុកអោយឈ្លោះគ្នាដល់គេងលក់ទាំងមិនត្រូវគ្នានោះទេ

Ace Of Heart Where stories live. Discover now