ដូចនេះជីវិត , ជីវិតជាស្រីលួចលាក់របស់ប្រុសអ្នកមាននៅតែរក្សារក្នុងដង្ហើមរបស់Gash ប៉ុន្តែGashល្ងង់ នាងល្ងង់មើលមិនស្គាល់អ្វីជាស្នេហាអ្វីជាការកំសាន្តចិត្ត ឬអាចថានាងងប់ងល់នឹងJiminខ្លាំងរហូតភ្លេចតំណែងខ្លួនឯងថាជាអ្វី នាងភ្លេចមើល ភ្លេចមើលថាខ្លួនឯងឈរត្រង់ចំណុចណា ។ប៉ុន្តែសោកស្ដាយ , ជីវិតនៃក្ដីសុខរបស់បក្សីពណ៌ភ្លើងវាមិនបានល្អល្អៈបានយូរណាស់ណា ពេលដែលវាជាបក្សីពាំភ្លើង ពេលដែលវានាំភាពក្រហល់ក្រហាយដល់អ្នកដទៃ គេនឹងមិនទុកវាឲ្យនៅ វាត្រូវតែមានអ្នកណាម្នាក់ចេញមុខមកកំចាត់ ដើម្បីរក្សារក្ដីសុខនិងភាពស្ងប់ស្ងាត់ក្នុងជីវិតគូររបស់គេ ។
« នាង!! » សម្លេងរបស់អ្នកណាម្នាក់បន្លឺឡើងពីខាងក្រោយខ្នងរាងច្រលឹង នៅកណ្ដាលទីប្រជុំជនមួយទាំងមូល រាងតូចបែររកប្រភពសម្លេងជាមួយឥវ៉ានរាប់ថង់ដែលយួរជ្រែកដៃទាំងសងខាង សុទ្ធជាប្រេនម៉ាកល្បី តម្លៃថ្លៃលើសសមត្ថិភាពជាធម្មតារបស់នាង ប៉ុន្តែដូចគេថាមិនខុស ជាស្រីប្ដីគេចិញ្ចឹម អ្វីដែលនាងត្រូវខ្វះ ?
« នាងឈ្មោះGash , មែនទេ!? » អ្នកជាម្ចាស់សំណួរសម្លឹងនាងតាំងពីក្បាលដល់ចុងជើង ខណៈនាងក៏ងក់ក្បាលតបដោយគ្មានប្រយោគបដិសេធ នាងមិនភ្លេចក្រឡេកទៅស្រ្ដីដែលឈរនៅប៉ែកម្ខាងទៀត ជាមនុស្សស្រីវ័យលើសនាងបន្តិចបន្ដួច សាច់ឈាមជាអ្នកមានពូជពង្សវង្សត្រកូលខ្ពស់ថែមទាំងមានពោះមានពង់ជាប់នឹងខ្លួន ។
« អ្នកនាងមានការអីមែនទេ? » Gashត្រលប់សំណួរទៅអ្នកដែលឈរនឹងមុខ ជាសំណួរបង្កប់ដោយភាពឱនលំទោន តែអ្នកដែលមើលឃើញបែរជាពេបជ្រាយដោយភាពស្អប់ខ្ពើម
« នាងស្រីលួចលាក់ !! » ប្រយោគគួរឲ្យខ្លាចនៃពាក្យសម្ដី , Gashសឹងទម្លាក់ឥវ៉ានពីដៃចុះប៉ុន្តែនាងប្រឹងរក្សារជំហរ ខណៈFariyaនៅមិនទាន់បញ្ជេញមតិអ្វីនៅឡើង មានតែប្អូនស្រីនាងFerinaបញ្ជេញកំហឹងជំនួស ។« អ្នកនាង..និយាយពីអី? ខ្ញុំមិនយល់ទេ » Gashតបដោយទឹកមុខនៃភាពភ័យខ្លាច , នោះជាការពិត នាងកំពុងគិតនឹងសម្លឹងទៅអ្នកទាំងពីរ
YOU ARE READING
Commit Suicide
FanfictionPark Jimin the billionaire has a private relationship with a girl's name Gash while he's already getting married with Fariya who's get pregnant his forth baby . This stories wrote in Khmer language . Inspired by ;; ueyza_tuan