My Love luv BTS🥀❤️-𝗘𝗽𝗶𝘀𝗼𝗱𝗲𝟭
Afternoon
នៅក្នុងផ្ទះមួយដែលកំពុងតែមានសម្លេងឈ្លោះប្រកែកគ្នា រវាងកូននឹងម្ដាយ ស្ដាប់មើលទៅវាអាចនឹងធ្វើឲអ្នកអានគិតថា វាមានរឿងអីធំដុំប៉ុន្តែសម្រាប់អ្នកផ្ទះនេះគេហៅថាប្រវត្តិសាស្ត្រ ជ្រំដែលទៅហើយ!
«គីម ថេយ៉ុង»អ្នកជាម្ដាយហៅកូនដោយសម្ដីរឹង ព្រោះដឹងហើយថាអាកូនក្បាលខូចនេះច្បាស់ជាមិនព្រមហើយ រកលេសបែបនេះ បែបនោះទៀតហើយ!
«យ៉ាងម៊ិចអ្នកម៉ាក់ទៀតហើយ?ខ្ញុំមកញាំបាយថ្ងៃម្ដងអ្នកម៉ាក់ឲខ្ញុំញាំឲស្រួលចិត្តបន្តិចទៅបានទេ លេងមកហៅឈ្មោះទាំងត្រកូលបែបនេះ»ថេនិយាយទាំងចិញ្ចើមចូលគ្នា នេះគេមិនមកញ៊ាំបាយថ្ងៃនៅផ្ទះជិតកន្លះខែដោយសារតែអារឿងឆ្គួតឡប់នោះ ហើយគិតថាម៉ាក់គេអាចនឹងបំភ្លេចវាចោលតែមើលចុះ!មើលចុះ!នៅដដែរ!
«ម៉ាក់មិនដឹងទេពេលល្ងាច ក្មួយជេសសុីមកលេងហើយ ឯងនិយាយជាមួយនាងឲហើយទៅការថ្ងៃណាម៉ាក់រៀបចំឲ!»រាងចំណាស់ និយាយហើយក៏រៀបនឹងងើបចេញតែក៏មានសម្ដីបង្អាក់ឲអង្គុយវិញ
«ចុះបើខ្ញុំប្រាប់ម៉ាក់ថាខ្ញុំមានសង្សារួចហើយ!
ម៉ាក់នៅបង្ខំខ្ញុំទៀតទេ?ហើយម៉ាក់ប្រាប់ជេសទៅ!
ល្ងាចនេះខ្ញុំមិនមកផ្ទះទេមិនបាច់ឲនាងមកនាំតែខក»សម្លេងក្រាស់ពន្លឺឡើងដោយភាពជឿជាក់ហើយសង្ឃឹមថាម៉ាក់នាយនឹងមិននិយាយពីស្រីម្នាក់នោះទៀត តែ......!«ក៏បាន!ថ្ងៃអាទិត្យនាំសង្សាឯងមកជួបម៉ាក់!»រាងចំណាស់និយាយហើយគាត់ក៏ដើរទៅលើបាត់ ម៉ាក់របស់ថេយ៉ុងមិនសូវចេះស៊ាំញ៊ាំច្រើនតែពេលខ្លះក៏លេងសើចដែរកុំឲវាសោះកក្រោះពេកហើយអ្វីដែរគាត់ត្រូវការបំផុតពីអនាគតកូនប្រសារស្រីនោះគឺ មនុស្សស្រីដែលចេះធ្វើកិច្ចការផ្ទះ»
«ចប់ហើយអាថេសង្សាឆ្គួតឡប់ស្អីឯង! នេះត្រូវទៅនាំអ្នកណាមកជួបម៉ាក់ទៅ!!!!»ងើបចេញពីតុបាយដើរបណ្ដើររអ៊ូ
តិចៗបណ្ដើរ បាយមិនបានត្រង់មាត់ទៀត!