" ពួកយើងបែកគ្នាទៅ? បងលេងមានអារម្មណ៍ចំពោះអូនតទៅទៀតហើយ "
" ថាមិចបែកគ្នា? បងលេងសើចទេឬ អេនឌី "
" ជាការពិតឲ្យបងសុំទោស លាហើយ " ចប់សំដីបុរសមាឌធំខ្ពស់មុខមាត់សង្ហារក៏ចាកចេញទៅទុកឲ្យរាងតូចដែលឈរស្តាប់ទាំងព្រលឹងមិននៅនឹងខ្លួន គាំងធ្វើអ្វីមិនចេញ នេះលឿនពេកហើយការបែកដែលគេមិនរំពឹងថាវានឹងកើតឡើង" ស៊ុកស៊ុក មកវិញហើយអីកូន "
" អ្នកប្រុសតូច " រាងកាយហាក់ដូចមនុស្សគ្មានវិញ្ញាណដើរចូលមកក្នុងផ្ទះដោយមិនបានស្តាប់លឺការហៅរបស់អ្នកដែលនៅក្នុងផ្ទះនោះឡើយ" អេ! នេះគេកើតអីនឹង " លោកស្រី ជុងជាម្តាយចេញពីផ្ទះបាយមកមើលកូនប្រុសរបស់ខ្លួន គាត់មើលដំណើររបស់កូនទាំងមានមន្ទិលក្នុងចិត្តតែក៏បណ្តោយតាមគេសិន
" លោកស្រីត្រូវការឲ្យខ្ញុំ "" មិនបាច់ទេរៀបចំអាហារដាក់លើតុឲ្យហើយទៅតិចទៀតលោកម្ចាស់ពួកឯងមកដល់ឡូវហើយ "
" ចាសលោកស្រី "*បន្ទប់របស់ហូស៊ុក
មកដល់បន្ទប់ហូស៊ុកក៏ប្រលេងទឹកភ្នែកដែលខំទប់ឲ្យចេញមកទាំងអស់គេស្រែកយំដោយគ្មានសំលេង គេឈឺចុកណែនក្នុងដើមទ្រូង មុននឹងសារមួយលោតចូលមកក្នុងទូរស័ព្ទរបស់គេ នោះជាមិត្តរបស់គេ ជីមីន ដៃតូចញ័រទាញទូរស័ព្ទមកបើកមើលក៏ឃើញរូបថតប៉ុន្មានសន្លឹករបស់អេនឌីអង្គុយសិ្នតស្នាលជាមួយនឹងមនុស្សស្រីម្នាក់ អានចប់ជីមីនក៏តេមកល្មម
(ស៊ុកស៊ុកឯងនៅឯណា?) ជីមីន
" យើងនៅផ្ទះ "
(ឯងកើតអី នេះឯងយំ? ស៊ុកមានរឿងអីកើតឡើង?)
" យើង .... នឹងអេនឌី ពួកយើងបែកគ្នាហើយ " និយាយបានប៉ុននេះហូស៊ុកយំកាន់តែខ្លាំង(កុំយំៗ យើងទៅរកឯងណា នៅទីនោះកុំធ្វើអីផ្តេសផ្តាស់ណា យើងទៅដល់ឡូវហើយ) ជីមីនដាក់ទូរស័ព្ទចុះភ្លាមគេក៏បើកឡានចេញពីភោជនីយដ្ឋានមកផ្ទះរបស់ហូស៊ុក
" អ្នកប្រុសជីមីន? "
" ក្មួយ មីន! " អ្នកបំរើនឹងលោកស្រីជុងភ្ញាក់ផ្អើលកាលបើបានឃើញរាងតូចជីមីនមក
" ជំរាបសួរម៉ាក់អ៊ុំ ហូស៊ុកនៅឯណា? "
" នៅក្នុងបន្ទប់ ទឹកមុខគេមិនសូវល្អទេ ជីមីនទៅមើលគេជំនួសម៉ាក់អ៊ុំផងណា "

YOU ARE READING
ចំណងស្នេហ៍សិសិររដូវ
Fanfictionស្នេហាចៃដន្យកើតឡើងដោយមិនបានព្រៀងទុក គិតថាមកដើរលេងដើម្បីបំភ្លេចស្នេហាអតីតដ៏ឈឺចាប់តែអ្នកណាទៅដឹងបែរជាជួបស្នេហ៍ថ្មីលើដែនទឹកកកនៃមហាសមុទ្រព្រិលទៅវិញ។ មនុស្សប្រុសមកពីណាមិនដឹងមកពឹងឲ្យគេជួយ សុំស្នាក់នៅផ្ទះរបស់គេមួយរយៈ ព្រះអើយនេះគេមកលំហែរកាយណា មិចក៏ត្រូវមកជួ...