ចំណងស្នេហ៍សិសិររដូវ

379 42 4
                                    

/ហ្វីនឡេន/

       ពេលព្រឹកព្រលឹមផ្ទៃមេឃពពេញទៅដោយអព្ទ័ ខ្យល់ត្រជាក់លាយឡំជាមួយនឹងដំណក់ព្រិលធ្លាក់មកលើភពផែនដីបង្កើតបានទៅជាស្រទាប់ពណ៌សរដ៏សែនស្រស់ស្អាត កាយតូចដែលកំពុងគេងលង់លក់យ៉ាងស្កប់ស្កល់ក្រោមសីតុណ្ហភាពកៅ្ដល្មមដែលអាចទប់ទល់នឹងភាពត្រជាក់នៅខាងក្រៅបាន ត្របកភ្នែកស្ដើងបើកយឺតៗសម្លឹងមើលពិដានពណ៌សរលើជញ្ជាំង ជើងស្រលូនស្អាតទំលាក់ចុះងើបដើរចេញពីគ្រែសំដៅទៅរកបង្អួច ដៃតូចៗទាំងពីរចាប់ទាញវាំងននចេញពីគ្នាបង្ហាញឲ្យឃើញនៅទេសភាពនៅខាងក្រៅដែលពពេញទៅដោយភាពអ៊ូរអរ សំលេងសើចក្អើកក្អាយរបស់ក្មេងៗដែលរត់លេងនៅខាងក្រៅ លើព្រិលមើលទៅពិតជារីករាយណាស់

" វ៉ូស! វ៉ូស! " កំពុងតែស្លុងអារម្មណ៍ក៏ស្រាប់តែមានកូនឆ្កែតូចរោមស្រម៉ូវពណ៌សរមួយក្បាលរត់មកព្រូសដាក់គេធ្វើឲ្យអារម្មណ៍អន្លង់អន្លោចត្រូវបាបកាត់ផ្ទាល់ រាងតូចញញឹមបន្លិចហើយក៏ឱនចាប់លើកកូនឆ្កែមកថើបមុននឹងស្រដីឡើង

" ឃ្លានហើយត្រូវទេមីហ្គី កូនប៉ា "
" វ៉ូស! " ទោះបីមីហ្គីជាសត្វតែរយៈពេលមួយសប្ដាហ៍ដែលគេមកដល់ទីនេះ មីហ្គី នឹងគេហាក់យល់ពីគ្នាទៅវិញទៅមក ហូស៊ុកមក ហ្វីនឡេនតែម្នាក់ឯង ហើយត្រូវបានជីមីននែនាំផ្ទះនេះឲ្យគេ នៅម្នាក់ឯងយល់ថាឯកោពេកគេក៏ទិញសត្វឆ្កែមកចិញ្ជឹមលេងបានជាគ្នា មីហ្គី ឆ្លាតហើយស្ដាប់បង្កប់គេណាស់

" ល្អ! ចឹងយើងទៅញាំអាហារពេញព្រឹកជាមួយគ្នាល្អទេ " ហូស៊ុកកាន់កូនឆ្កែដើរចេញពីបន្ទប់ខ្លួនចុះទៅក្រោម គេទុកកូនឆ្កែនៅបន្ទាប់ទទួលភ្ញៀវ ហើយក៏ដើរចូលទៅផ្ទះបាយទាញកំប៉ុងត្រីធូណាចាក់ដាក់ចានយកទៅឲ្យមីហ្គីដែលកំពុងអង្គុយនៅជ្រុងតុក្បែរសាឡុង ក្រោយមកក៏ត្រលប់មកធ្វើអាហារពេលព្រឹកសំរាប់ខ្លួនឯង

     ហូស៊ុក ឆាមីអុីតាលីដាក់ចានហើយឆុងសូកូឡាក្ដៅៗរៀបដាក់ថាសលើកចូលមកបន្ទប់ទទួលភ្ញៀវដាក់លើតុមុននឹងទាញ lap top ម៉ាក apple មកមើលរឿងកំប្លែង គេញាំបណ្ដើរសើចបណ្ដើរ វាពិតជាមានក្ដីសុខខ្លាំងណាស់ រហូតធ្វើឲ្យគេភ្លេចអស់ទុក្ខសោកដែលបានកើតឡើងកាលពីប៉ុន្មានថ្ងៃមុន

ចំណងស្នេហ៍សិសិររដូវ Où les histoires vivent. Découvrez maintenant