ផ្តើមរឿង

12.8K 457 3
                                    


          (រឿងរ៉ាវកាលពី10ឆ្នាំមុន)

     វីឡាកូនកាត់មួយខ្នងសង់ឡើងបញ្ឈរនៅចំកណ្តាលបរិវេណដីធ្លីមួយដែលហុំពុទ័្ធទៅដោយព្រៃប្រឹក្សា      បរិយាកាសជុំវិញផ្ទះអំណោយផលទៅដោយធម្មជាតិនិងដើមឈើដុះស្រលឹមៗ ញុំាងឲទិដ្ឋភាពវីឡាដ៏ច្រមិចមួយនេះកាន់តែមានសម្រស់ទាក់ទាញគួរឲចង់រស់នៅ។ តែផ្ទះមួយនេះហាក់បីដូចជាមានភាពស្ងប់ស្ងាត់ខុសពីផ្ទះដ៏ដៃទៀត។ មូលហេតុ មិនមែនមានន័យថាផ្ទះនេះគ្មានម្ចាស់ ព្រោះម្ចាស់របស់វាកំពុងតែបើកឡានចូលមកដោយមានក្មេងប្រុសវ័យប្រហែល10 ឆ្នាំម្នាក់អង្គុយនៅក្បែរនោះ៖
     «Jungkook ចុះមកអូន»
Mayami ដើរចុះពីឡានសម្តៅមកបើកទ្វាខាងក្រោយដើម្បីឲប្អូនប្រុសតូចសែនកំហូចរបស់នាងបានចុះដោយសុវតិ្តភាព។
     អាល្អិតតូចរត់ទ្រេរចូលទៅក្នុងផ្ទះ សម្តៅទៅបន្ទប់ទទួលភ្ញៀវ រួចកាន់ហ្គេមរបស់គេលេងបន្តដោយសម្លេងសើចក្អះក្អាយ។ រីឯអ្នកជាបងស្រី ញញឹមក្រវីក្បាលតិចៗ មុននឹងនាំខ្លួនដែលមានរាងស្តើងដើរតាមពីក្រោយប្អូន។ នាងនាំយកបន្លែផ្លែឈឺយកមកទុកនៅលើតុផ្ទះបាយ ហើយចាប់ផ្តើមធ្វើម្ហូបទាំងខ្លួននៅគ្រងដោយឯកសណ្ឋានធ្វើការនៅឡើយ ។

     Mayami Jeon ជាស្រ្តីវយ័ក្មេងមានអាយុមិនលើសពី20 ឆ្នាំឡើយ។ នាងជាមនុស្សស្រីស្លូតបូតសុភាពរាបសារ មិនសូវចេះនិយាយស្តីច្រើន បានតែសោចញឹមៗ     រីឯរូបសម្រស់វិញក៏ល្អផូរផង់ កំលោះអ្នកមានគគោកតាមចែចង់ញែញងនាង ប៉ុន្តែនាងមិនដែលយកចិត្តទុកដាក់ទៅលើរឿងទាំងនោះឡើយ ក្រៅតែពីខិតខំមើលថែប្អូនប្រុសសំណព្វដែលនាងស្រលាញ់ស្មើរនឹងកែវភ្នែក អ្វីដែលនាងហួងហែងបំផុតនោះគឺ ព្រហ្មចារីនិងកិត្តិយសក្នុងនាមជាស្ត្រី ព្រោះមួយរយៈពេលនេះនាងត្រូវបានបុរសអ្នកមានម្នាក់ជាន់ឈ្លីមើលងាយកិត្តិយសព្រោះគេចង់បានខ្លួននាង។ Mayamiស្បតថា ទោះនាងត្រូវធ្លាក់ខ្លួនក្លាយជាមនុស្សក្រីក្រ តោកយ៉ាក លំបាកយ៉ាងណាក៏ដោយ ក៏នាងមិនព្រមលក់ខ្លួនឲប្រុសអ្នកមានអស់នោះដែរ។
     ចំណែកឯប្អូនប្រុសរបស់នាងវិញមានឈ្មោះថា Jungkook Jeon ជាក្មេងប្រុសវយ័10ឆ្នាំ ធំធាត់ឡើងមកជាមួយតែបងស្រីព្រោះ ឱពុកម្តាយរបស់ពួកគេបានជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតតាំងពីអាល្អិតតូចនៅអាយុមួយខួបមកម្លេះ។

បំណុល OsakakWhere stories live. Discover now