ភាគ ទី 2

5.4K 244 0
                                    


ក្រោយពីកូនចៅម្នាក់របស់គេដើរចេញទៅផុត មួយសន្ទុះទ្វារត្រូវរបើកឡើងម្តងទៀត ដោយដៃរាងក្រាស់របស់បុរសម្នាក់មានកំពស់ប្រហាក់ប្រហែល 1.81cm     នាយមានមុខមាត់សង្ហារ សក់លើកទៅក្រោយអស់បង្ហាញថ្ងាសធំទូលាយពោរពេញទៅដោយរិទ្ធអំណាច ឬកពារគួរឲខ្លាចសមជាដៃស្តាំរបស់ Leader of Saku ក្រុមកាប់ដាវសាំម៉ូរៃមានឥទ្ធិពលជាងគេនៅទីក្រុង Tokyo។
     នាយគឺ Ram ជាដៃស្តាំចំណិតរបស់ AKi Kim ដែលមានឋានៈជាមេបក្ស, ជាម្ចាស់បនល្បែងធំៗនិងខ្លិបគ្រប់កន្លែងព្រមទាំងជាមេក្រុមនៃក្រុមកាប់ដាវ Saku ដែលអ្នករាល់គ្នាគោរពកោតខ្លាច ញញើតមិនហ៊ានសូម្បីតែលើកដៃប្រឆាំង។
     កំលោះ22ឆ្នាំ Aki Kim, ជាមនុស្សមានអំណាចមហិមាររហូតដល់ទៅច្បាប់មិនអាចធ្វើអី្វនាយបានឡើយ ព្រោះតែនាយមានទាំងលុយឡានផ្ទះ មុខជំនួញធំៗ ព្រមទាំងកូនចៅរាប់សិបនាក់ ថែមទាំងមានមុខមាត់នៅក្នុងសង្គមជាប្រធានសមាគមន៍ដែលតែងតែបរិចាកលុយផ្តាច់មុខអោយជនក្រីក្រនិងក្មេងកំព្រា     នាយក្តោបក្តាប់អំណាចច្រើនយ៉ាងនេះនៅក្នុងដៃ តើមានអ្នកណាទៅហ៊ានក្អកប្រឆាំងនឹងនាយនោះ?....
     Aki ត្រូវឱពុកស្លាប់ចោលកាលប៉ុន្មានឆ្នាំមុននេះ ម្តាយរបស់គេក៏បាត់ដំណឹងសូន្យឈឹងមិនដឹងជាទៅដល់ទីណា។ តែកំលោះបងធំម្នាក់នេះមិនមែនជាកូនទោលទេ ព្រោះនាយនៅមានប្អូនតូចមួយទៀតអាយុ9ឆ្នាំដែលនាយទើបតែបញ្ចូនទៅរៀននៅឯបរទេសកាលពីប៉ុន្មានខែមុននេះ។ នាយស្រលាញ់ថ្នាក់ថ្នមអាល្អិតតូចដូចកែវនេត្រា ហ៊ានតែអ្នកណាប៉ះប្អូនរបស់នាយតែមួយសរសៃរសក់ នាយនឹងជញ្ជ្រាំអ្នកនោះឲខ្ទិចដូចខ្ទឹមមិនឲសល់សូម្បីតែឆ្អឹង។  
(ចូលសាច់រឿង៚)

     «មានការអីមែនទេ?»
Aki អង្គុយលើកៅអីវិលក្នុងបន្ទប់ការរិយាលយ័ទំហំធំអាចប្រៀបបាននឹងបន្ទប់ Condo មួយយ៉ាងចេង នាយលើកបារីដើមធំពណ៌ក្រម៉ៅមកដាក់ចូលក្នុងមាត់ ហើយក៏លើកជើងដាក់កងនៅលើតុកញ្ចក់របស់ខ្លួន រួចងើយសម្លឹងមើលទៅអ្នកដែលកុំពុងតែឈរត្រង់ខ្លួនសម្លឹងមកនាយដូចគ្នាដោយទឹកមុខរាបស្មើរ៖
     «យើងមកនេះ មិនហាម តែមកដាស់តឿន មុននឹងឯងធ្វើអ្វីមួយឯងត្រូវតែគិតឲវេងឆ្ងាយ គ្រែងឯងដឹងហើយថានាងជាមិត្តជិតស្និតរបស់អាYoongi?» Ram សួរទៅអ្នកដែលមានឋានៈជាមេក្រុមផងនិងជាមិត្តផង៖
     «នាងជាមិត្តរបស់អា Yoongi តើវាយ៉ាងមិច? យើងមិនខ្លាច វាគ្រាន់តែជាកូនអុកដែលយើងចង់កម្ចាត់ពេលណាក៏បាន! របស់ដែល Aki ចង់បាន ត្រូវតែបានដោយដាច់ខាត!»
Aki និយាយដោយបោះកន្ទុយបារីចោល ទឹកមុខនៅតែរក្សាស្នាមញញឹមដែលជាស្នាមញញឹមបង្កប់ដោយល្បិចព្រៃផ្សៃ ថែមទាំងបង្ហាញនៅអំណួតអួតអាង
     «យើងនិយាយនេះក្នុងនាមជាមិត្ត យើងដាស់តឿនហើយ Aki-san ប្រយ័ត្នស្តាយក្រោយ»
បន្ទាប់ពីនិយាយគ្នារួច Ram អោនគំនាបបន្តិចមុននឹងដើេចេញទៅវិញ ដោយនៅតែរក្សាទឹកមុខរាបស្មើរនិងម៉ើងម៉ាត់ដដែល។

បំណុល OsakakUnde poveștirile trăiesc. Descoperă acum