꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟹𝟺

802 45 2
                                    

រាងស្ដើងដើរមកដំណាក់ម្ចាស់បងខ្លួនតែម្នាក់ឯងប៉ុណ្ណោះដោយមិនខ្លាចអ្វីផ្សេងព្រោះពេលនេះនាងត្រូវការនិយាយជាមួយគេឲដឹងរឿងប៉ុណ្ណោះ។ មកដល់មុខដំណាក់ភ្លាមអ្នកយាមក៏ហាមនាងបាត់ទៅហើយ។

« ព្រះនាង យាងចូលមិនបានទេក្រាបទូល»

« ហ្អា៎~~ពួកនាយហាមយើងមែនទេ»  រាងស្ដើងសួរដោយមុខឆ្ងល់នេះពួកគេគិតស្អីបានមកហ៊ានហាមនាង។

« គឺ~~អង្គម្ចាស់មានការរវល់ហាមមិនអ្នកចូលនោះទេក្រាលទូល» អ្នកយាមឆ្លើយតបទៅនាងទាំងរាងភ័យព្រោះទឹកមុខនាងប្រែជាមាំហើយ។

« យើងជាអ្នកណានាយក៏ដឹង យើងមិនជឿថាទ្រង់រវល់ទេចេញពីផ្លូវយើង» រាងស្ដើងដំឡើងសម្លេងខ្លាំង។

« គឺ~~មិនបានទេព្រះនាង~សូមទ្រង់អត់អោនឲផងក្រាបទូល» អ្នកយាមទាំងពីរអ្នកស្រាបតែលុតជង្គង់ចុះតែម្ដង។

« ទេ~~ចេញពីផ្លូវរយើងឬចង់ឲប្រើធម៌ក្ដៅ» រាងស្ដើងដំឡើងសម្លេងខ្លាំងដដែរស្របជាមួយទឹកមុខមាំ។

« ក្រាបទូល~~~យាងទ្រង់» ទាំងនាក់មើលមុខគ្នាហើយក៏បើកផ្លូវឲនាងចូលទៅព្រោះយ៉ាងណាក៏ហាមនាងមិនដែរ។

« ល្អ  ក្រោកឡើង» ស្ដីឡើងស្របដំណើរហំហួនដើរចូលទៅខាងក្នុង។

Maikherកំពុងអង្គុយនៅលើសាឡុងអមដោយស្រីៗពីអ្នកអមសងខាងផងដែរម្នាក់បញ្ចុកស្រា ម្នាក់បញ្ចុករបស់ញុំា៕ហើយនូវ
មានភ្លេងកំដរអារម្មណ៍បូកជាមួយភ្លើងពណ៌ដែរគេដាក់តែងនោះ។

MaLaReal ដើរចូលមកឃើញទិដ្ឋភាពក្នុងដំណាក់បងប្រុសខ្លួនធ្វើឲនាងហួសចិត្តឡើងមកតែម្ដងហើយនេះបងប្រុសនាងដល់
ថ្នាក់នេះមែនទេ។នាងដើរមកមុខទៀតក៏បង្ហាញឲឃើញរាងខ្ពស់សង្ហារអង្គុយអមស្រីសងខាងនេះសាហាវលើសនាងគិតទៀត។
រាងស្ដើងទៅរកកន្លែងបិទភ្លេងហើយក៏មកឈរមើលមុខMaikher។ធ្វើឲរាងសង្ហារច្រឡោតឡើងតែម្ដងកំពុងបណ្ដែតអារម្មណ៍តាមភ្លេងមកបិទស្អីពិតជាក្ដៅក្រហាយមែន។

« អ្នកណាថ្លើមធំហ៊ានបិទភ្លេងយើង» Maikherស្រែកសួរព្រោះមើលមុខនាងមិនសូវច្បាស់ដោយសារតែកន្លែងគេពេលនេះសុទ្ធតែភ្លើងពណ៌ដូច្នេះទើបមើលមុខនាងមិនច្បាស់សោះ។

༺ភារកិច្ចបេះដូង༻Where stories live. Discover now