trailer

71 3 0
                                    

នៅពីក្រោយស្នាមញញឹមរបស់មនុស្សម្នាក់ៗតែងតែបង្កប់នូវហេតុផលនិងមូលហេតុអ្វីមួយ ប៉ុន្តែមនុស្សដែលបានឃើញនូវស្នាមញញឹមទាំងអស់នោះពុំបានដឹងនូវរឿងរ៉ាវ និងមូលហេតុមិនថាល្អ ឬ អាក្រក់ដែលបានចាប់កំណើតឡើងមុនស្នាមញញឹមនោះឡើយ ពួកគេនឹងគិតថាស្នាមញញឹមមួយនោះស្រស់ស្អាត គ្មានអ្វីលាក់បាំងនៅពីក្រោយនោះទេ ហើយក៏រឹតតែមិនដឹងថាមានរឿងរ៉ាវជាច្រើនទាំងល្អ និងអាក្រក់ដែលត្រូវវៃជំនៈត្រូវប្រើនូវកម្លាំងកាយ&ចិត្ត ដើម3ប្តូរនូវស្នាមញញឹមស្រស់ស្អាតដូចផ្ការីកត្រូវទឹកសន្សឹម។ តើស្នាមញញឹមទាំងនោះជាស្នាមញញឹមចេញពីចិត្ត ជាស្នាមញញឹមដែល ស ស្អាតគ្មានអ្វីលាក់បាំងពីខាងក្នុង? ចម្លើយ ស្នាមញញឹមប្រៀបដូចគ្រឿងលំអមួយដែលប្រើសម្រាប់បិតបាំង នូវសេចក្តីទុក្ខ លោក បញ្ហារាប់រយជំពូក ការឈឺចាប់ ការបាត់បង់ ការអាក់អន់ស្រពោនចិត្ត និងបញ្ហាជាច្រើនដែលរកដំណោះស្រាយពុំទាន់ឃើញ..។ស្នាមញញឹមប្រៀបដូចគ្រឿងសំអាង ដែលមនុស្សយកមកវាមកបិតបាំងនូវផ្នែកមិនស្រស់ស្អាតនៃមុន។ បើនិយាយពីវ័យដែលមនស្សចូលចិត្តយកគ្រឿងលំអេនះមកប្រើប្រាស់ ច្បាស់ណាស់ប្រាកដជាមនុស្សវ័យជំទង់ និងវ័យកណ្តាល។ វ័យទាំង2នេះជាវ័យដែលមនុស្ស ទទួលបាននូវសំពាធ និងកំពុងរៀនស្វែងយល់ពីបញ្ហា និងមេរៀនជីវិត។ មនុស្សជំទង់ជាវ័យមួយដែលមនុស្សពោរពេញទៅដោយសសៃឈាមមួយដែលរត់ចលនាពេញរៀងកាយ សសៃឈាមទាំងអស់នោះហៅថាសសៃឈាមរាវ។ សសៃឈាមនេះជាមួយក្នុងមូលហេតុធំៗ ដែលបណ្តាលឲមនុស្សវ័យជំទង់មានសភាពរឹងរូស ចង់សាក ចង់ដឹងនូវអ្វីដែលថ្មី អ្វីដែលមានក្នុងសង្គមបច្ចុប្បន្ន ជាក់ស្តែងដោយសារ ហេតុផលទាំងអស់នេះទើបបណ្តាលអោយយុវជន និងយុវតីយមួយចំនួនទទួលរងនូវបញ្ហានិងសំពាធរហូតក្លាយជាជំងឺមួយដែលជាឃាតករលាក់មុខ ដែលពួនសម្ងំក្នុងផ្លូវចិត្តរបស់មនុស្សប្រៀកដូចអន្ទោលតាមប្រាណ ជំងឺទាំងអស់នេះដែលជាផ្លូវធ្វើអោយមនុស្សសម្រេចចិត្តជ្រើសយកcommit suicide ដើម្បីបញ្ចប់បញ្ហា។បើក្រឡេមកមើលពីជីវិតរបស់ក្មេងស្រីវ័យជំទង់ម្នាក់ដែលកំពុងអង្គុយមុខកុំព្យូទ័ររបស់ខ្លួន ក្នុងបន្ទប់របស់ខ្លួនដែលមានការរៀបចំសោះក្រោះ មានបរិយាកាសអាបអួរ និងពន្លឺពីអំពូលដែលមកផែនផ្ទៃតុរបស់នាងតែប៉ុណ្ណោះ។ ប៉ឹកៗ ប៉ឹកៗ សម្លេងនែការបញ្ជាររបស់នាងទៅលើkeyboardរបស់កំព្យូទ័រ បានរំលេចអោយឃើងនូវតួអក្សរជាច្រើនបង្ហាញខ្លួននៅលើអេក្រង់កំព្យូទ័ទៅតាមអ្វីដែលនាងព្យាយាមសរសេរ។

Lee Chaerin នាងជានិស្សិតផ្នែកគ្រប់គ្រងឆ្នាំទី1 ហើយក៏ជាអ្នកសរសេរប្រលោមលោកដែល មិនទទួលបានការគ្រាំងទ្រពីគ្រួសារ។ Chaerin ក៏ជាក្មេងស្រីម្នាក់ក្នុងចំណោមក្មេងស្រីដែលមានចរិតរឹងរូស មានគំនិតបូករួមទាំងការតែងខ្លួនមិនដូចអ្នកដទៃ ទើបអ្នកដទៃតែងតែមើលមកនាងដោយក្រសែភ្នែកចម្លែក។ នាងចូលចិត្តធ្វើអ្វីដែលខ្លួនចង់ បង្កើតនូវstyle តែងខ្លួន និងរបៀបរបបនៃការរស់នៅទោតាមរបៀបដែលខ្លួនចូលចិត្ត ហើយក៏ជាមនុស្សចូលចិត្តលាក់អារម្មណ៍ មិនងាយនឹងបញ្ចេញនូវបញ្ហាផ្ទាល់ខ្លួនដល់មនុស្សជុំវិញខ្លួន។

I'm fine even I'm hurt Where stories live. Discover now