End part

54 3 0
                                    

     គ្រឺងៗ សំឡេងកណ្តឹងរោទ៍របស់សាលាបានបន្លឺឡើង បញ្ជាក់ថាដល់ម៉ោងដែលសិស្សនិស្សិតត្រូវចូលថ្នាក់បំពេញការសិក្សាទៅតាមផ្នែកនីមួយៗ។ សិស្សនិស្សិតបាននឹងកំពុងមមាញឹក ញាប់ដៃញាប់ជើង ធ្វើដំណើរទៅរកថ្នាក់បស់ខ្លួនមុនពេលដែលសាស្រាចារ្យ ប្រាកដខ្លួនចូលក្នុងថ្នាក់ ខុសប្លែកតែChaerin នាងជាក្មេងស្រីដែលចូលចិត្តភាពស្ងៀមស្ងាត់ ដូចនេះនាងចូលចិត្តមកសាលាលឿនខុសប្លែកពីសិស្សដទៃ នាងតែងតែមកថ្នាក់សំងំអង្គុយគិតរឿងជាច្រើន ដែលនាងបានឆ្លងកាត់កន្លងមក ពេលខ្លះក៏អង្គុយគិតពីដំណើរសាច់រឿងប្រលោមលោកដែលនាងព្យាយាមសរសេរ។

         អង្គុយសុខៗស្រាប់តែទឹកសន្សឹមដែលរបូតហូរចេញពីរកែវភ្នែករបស់នាងបានរត់ប្រដេញគ្នាទាំងព្រឹកលើផែនថ្ពាល់ពណ៍ផ្កាឈូកប៉ោងក្រពុំប្រៀកបាននិងផ្កាឈូកធៀបនឹងរីកបញ្ចេញសម្រស់.....នេះប្រហែលជារឿងធម្មតាសម្រាប់នាងទៅហើយដែលត្រូវមកសម្ងំយំម្នាក់ឯងបែបនេះរយះពេល 1ឆ្នាំដែលនាងបានចាប់ផ្តើមជីវិតជាសិស្សមហាវិទ្យាល័យមានភាពលំបាកក្នុងការសិក្សា ប៉ុន្តែវាមិនជាបញ្ហាធំសម្រាប់ chaerinទេ អាចថានាងជាមនុស្សឆ្លាតរៀនឆាប់ចេះឆាប់ចាំ ហើយថែមទាំងជាមនុស្សរីករាយទៀតផង ប៉ុន្តែជីវិតមនុស្សម្នាក់វាសនាបានកំណត់រួចទៅហើយថាភាពសប្បាយរីករាយ និងសេចក្តីសុខនិងនៅរស់នៅជាមួយយើងរហូតនោះទេ Chaerinនាងត្រូវបាត់បង់មិត្តម្នាក់ដែលអាចប្រើពាក្យថាបងស្រីជំនួសបាន។
 
       Aris ជាមត្តម្នាក់ដែលមានអត្តចរិកស្រដៀងនិង Chaerinនាងក៏ជាមនុស្សតែម្នាក់ដែលយល់ច្បាស់ពី Chaerin នាងតែងតែ respect និង support អ្វីដែល Chaerin ស្រឡាញ់ និងទទួលយកបានគ្រប់យ៉ាងរបស់ Chaerin ដូចដែលបានដឹងថាពាក្យថា"មក"  តែដតែមានពាក្យថា"ទៅ"ដើរមកពីក្រោយជិវិត Chaerin បានផ្លាសប្តូរទៅស្រពោនត្រៀមស្វិតដូច រុក្ខជាតិនារដូវប្រាំង បន្ទាប់ពីបញ្ចាប់ថ្នាក់វិទ្យាល័យ Aris ត្រូវបានគ្រួសារបញ្ចូនទៅរៀនបរទេស ដូចនេះ chaerin ត្រូវចាប់ផ្តើមជីវិតមួយដែលអ្វីៗត្រូវពឹងផ្អែកទៅលើខ្លួនឯងនាងគ្មានអ្នកជួយដោះស្រាយបញ្ហាជីវិតបាត់បង់នូវពន្លឺ ធ្វើឲងងឹតសូន្យសុងហៅមិនឮ។

You've reached the end of published parts.

⏰ Last updated: Jun 19, 2020 ⏰

Add this story to your Library to get notified about new parts!

I'm fine even I'm hurt Where stories live. Discover now