I still luv you

799 42 5
                                    


Episode 23

        Jhope អង្គុយនៅលើសាឡុងស្ងៀមៗ គេអង្គុយគិត តើអ្នកណាក៏ហ៊ានម្លេះ ដែលមកបុខ Jimin ស្រស់ៗបែបនេះ

Minta": ទឹក.. ទឹក" Minta ភ្ញាក់ដឹងខ្លួនឡើងក៏ស្រែករកទឹកផឹក ឃើញដូចនេះ Jhope ប្រញ៉ាប់ស្ទុះឡើងទៅចាក់ទឹកអោយនាង

Jhope": យឺតៗណា៎" Jhope ក៏ជួយគ្រា នាងអោយងើបអង្គុយ ហើយក៏ហុចទឹកអោយនាងផឹកថ្នមៗជាទីបំផុត

Minta": កូនរបស់ខ្ញុំយ៉ាងមិចហើយ" Minta ក៏ផ្តើមសំណួរសួរទៅអ្នកសង្ហារភ្លាមធ្វើអោយគេឈរគាំងសម្លឹងមុខនាង

Minta": ឮខ្ញុំសួរទេ?" រាងច្រលឹងក៏បន្ថែមសម្លេងរាងខ្លាំងបន្តិចកាន់តែធ្វើអោយអ្នកកម្លោះតានតឹងជាខ្លាំង

Jhope": ស្ងប់អារម្មណ៍សិនណា៎ ខ្ញុំនិងនិយាយប្រាប់នាង តែខ្ញុំសូមអោយនាងធ្វើចិត្តអោយបានស្រួលបួល។" Jhope ព្យាយាមនិយាយសម្រួលអារម្មណ៍នាងជាមុនសិន ដើម្បីកុំអោយនាងស្លុតចិត្ត

Jhope": កូនរបស់នាងគឺស្លាប់ហើយ"

ដឹប!! គ្រាន់តែពាក្យប៉ុណ្ណេះធ្វើអោយនាងសម្លឹងទៅគេទាំងគាំងក្នុងចិត្ត កូននាងស្លាប់អីចឹងឬ?

Minta": លោកកុំកុហកខ្ញុំណា៎" Minta និយាយទាំងញ័របបូរមាត់ ក្នុងទ្រូងដូចមានអីមកសង្កត់មកអញ្ចឹង

Jhope": ខ្ញុំមិនបានកុហកឡើយ សូមនាងធ្វើចិត្តអោយស្ងប់ណា៎" JHOPE និយាយមិនទាន់បានអីផង រាងច្រលឹងដែលអង្គុយលើគ្រែស្រាប់តែយំយកៗ យំឈឺចិត្តដែលបាត់បង់កូនជាទីស្រលាញ់ទៅ

Minta": ហឹក ហុឺ កូន៕ ហុឺ ហុឺ កូនម៉ាក់" Minta លើកដៃអង្អែលពោះខ្លួនអែងទាំងយំញ៉ែកស្តាយស្រណោះកូនជាទីស្រលាញ់ចាកចោលនាងបែបនេះ

Jhope": កាត់ចិត្តទៅណា ប្រហែលជាគេមិនមាននិស្ស័យជាមួយនាង អោយគេទៅចុះ" Jhope ឃើញនាងយំបែបនេះ ក៏ចូលទៅអោបលួងលោមនាង ដោយដើមទ្រូងកក់ក្តៅរបស់គេ ចំណែក Minta ក៏យំក្នុងទ្រូងរឹងមាំរបស់អ្នកសង្ហារ យ៉ាងគួរអោយសង្វេក។

Minta": Jimin .... Jimin មានមកដែរទេ?" Minta ងើបចេញពីទ្រូងរបស់ Jhope ហើយរហ័សសួរមនុស្សជាទីស្រលាញ់ភ្លាម

Jhope": គេគ្រោះថ្នាក់ចរាចរណ៍ ពេលនេះកំពុងសម្រាកមិនទាន់ដឹងខ្លួននៅឡើយទេ" Minta ហាក់គាំងនិងពាក្យសម្តីរបស់រាងក្រាស់ នាងលើកដៃជូតទឹកភ្នែកអោយជ្រះ រួចបន្តរសួរគេ

Minta": គាត់នៅឯណា? ខ្ញុំចង់ជួបគាត់"

Jhope": ធ្វើចិត្តអោយត្រជាក់ ខ្ញុំនិងនាំទៅជួបវា" Minta ងក់ក្បាលយ៉ាងរហ័ស បន្ទាប់មក Jhope ក៏ជួយគ្រា Minta ទៅបន្ទប់របស់ Jimin

» ក្រាក « សម្លេងបើកទ្វារក៏បន្លឺឡើង ធ្វើអោយអ្នកដែលអង្គុយនៅខាងក្នុងក្រលេកមកមើលរាងស្តើងគ្រប់គ្នា ដោយមាន Jhope ជាអ្នកជួយគ្រានាង

Minta": Jimin .... " រាងស្តើងចូលទៅមើលរាងក្រាស់ដែលត្រូវបង់រុំភ្នែកជិតឈឹង

Jimin": អូនយ៉ាងមិចហើយ?" រាងក្រាស់ស្រវេស្រវា រាវរករាងស្តើងព្រោះភ្នែកមើលមិនឃើញ

Minta": អូនមិនអីទេ ប៉ុន្តែភ្នែកបង? " Minta ជ្រួញចិញ្ចើមចូលគ្នា ហេតុអីបានជារុំបង់នៅនិងភ្នែករបស់គេបែបនេះ

Jimin": មេនហើយ បងពិការភ្នែកហើយ" Jimin ស្រដីឡើងទាំងស្មើរធេង រាងស្តើងចំហរមាត់ មិននឹកស្មានរឿងប្រែក្លាយជាបែបនេះឡើយ

Jimin": អូននៅស្រលាញ់អាខ្វាក់នេះទេ?" Jimin សួរទៅនាងទាំងស្នាមញញឹម ចំណែកឯរាងស្តើងចូលមកកាន់ដៃរបស់រាងក្រាស់ជាប់ ទឹកភ្នែកហូរមកជាខ្លាំង។

Minta": ស្រលាញ់ ស្រលាញ់ណាស់" Minta កាន់ដៃរបស់គេជាប់ ឆ្លើយស្រលាញ់ប្រាប់ទៅគេទាំងដង្ហក់

Jimin": បងសូមទោស .... ប៉ុន្តែកូនយើងយ៉ាងមិចហើយ?" គ្រាន់តែឮសំណួរនេះ កាន់តែធ្វើអោយនាងយំលើសដើម និយាយមិនចង់ចេញឡើយ

Minta": កូនយើងគេទៅបាត់ហើយ Jimin " និយាយចប់ភ្លាមនាងក៏ស្រែកទ្រហូរយំជាខ្លាំង ចំណែកឯ Jimin ក៏គាំងនិយាយលេងចេញ គេបានត្រឹមែបង្ហូរទឹកភ្នែក ហេតុអ្វីរឿងអាក្រក់កើតឡើងផ្ទួនៗបែបនេះ។

Minta": អូនសុំទោស ហុឹក ហុឺ " Jimin ក៏ទាញនាងមកអោបទាំងទឹកភ្នែកហូរឥតឈប់

Jimin": មិនអីទេ ប្រហែលជាគេគ្មាននិស្ស័យជាមួយយើង អោយគេទៅចុះ" Jimin ប្រឹងអោបនិយាយលួងលោមនាង ទាំងដែលក្នុងទ្រូង ស្រែកយំស្ទើស្លាប់ទៅហើយ។

To be continue

Debt Where stories live. Discover now