Taehyung 's scene
«បងនឹកអូន! អូនដឹងទេថាអាមនុស្សល្ងីល្ងើម្នាក់នេះនឹកអូន Jen ,ហេតុអីក៏ធ្វើបែបនេះដាក់បង ហ៊ឺហ៊ឺ...»គេតែងតែផឹករាល់យប់ចាប់តាំងពីដេញJenទៅ ។
គេក៏មិនខុសពីJenដែររាល់ពេលដែលគេផឹកគេតែងតែត្អូញត្អែរម្នាក់ឯង ហើយថែមទាំងយំទៀត
តុក តុក ...សម្លេងគោះទ្វារក៏បន្លឺ
Jimin «អា Taeយើងចូលទៅហើយ...ពុទ្ធោហើយនេះជាបន្ទប់មនុស្សរឺក៏ស្អីវិញបានជារញ៉េរញ៉ៃម្លេះ»ដូចjimin និយាយមិនត្រឹមតែរញ៉េរញ៉ៃទេថែមទាំធុំក្លិនស្រាឡើងឆួល
Tae«យើងនឹកនាងឯងដឹងទេ ហុឺហុឺ...»
Jimin «ហើយបើនឹកមិនទៅរក យីអានេះ»
Tae«តែ តែយើងមិនចង់ឈឺចាប់ម្តងទៀតពេលដែលទៅស្រាប់តែឃើញនាងនិងអាចង្រៃនោះកំពុងធ្វើអ្វីដែលយើងមិនចង់ឃើញ»
Jimin «យើងសួរថាឯងធ្លាប់ទុកចិត្តនាងទេ?»
Tae«យើង យើង...»
Jimin «បានបានហើយមិនបាច់ឆ្លើយក៏យើងដឹងថាឯងមិនទុកចិត្តនាងដែរ»
Tae«អ្នកណាថាយើងមិនទុកចិត្ត》
jimin《ចុះដែលឯងមិនព្រមស្តាប់ហេតុផលរបស់នាង គេមិនហៅថាមិនទុកចិត្តទេអី?!!》
Tae《គឺ...មកពីយើងខឹងខ្លាំងពេក តែ》
jimin《តែយ៉ាងមិច?》
Tae《តែមកពីនាងការពារអាម្នាក់នោះ?》គេក៏ស្រែកទៅjiminវិញ
jimin《ការពារហេស!ឯងនិយាយប្រាប់យើងបន្តិចមកថាការពារត្រង់ណា?អាថេឯងស្តាប់យើងណា យើងក៏នៅទីនោះដែរតែយើងមិនបានលឺនាងនិយាយការពារគេទេតែនាងទះឯងដោយសារអាមាត់សម្អុយរបស់ឯងនាក មើលងាយនាង!》jiminស្រែកទៅ Taehyungយ៉ាងខ្លាំងវិញ
Tae《យើងៗៗ...》
jimin《ឯងមិនដឹងទេហេស!ថានាងរាល់ថ្ងៃនេះឈឺជាងឯងទៅទៀត ពេលណាក៏យំៗហើយនាងហ៉ើយ!!ចាំស្តាប់យើងណានាងមិនអោយឯងទៅទទួលព្រោះនាងមិនចង់អោយឯងឈឺណាមួយនៅពេលយប់ទៀតតែឯងបែរជាគិតថានាងទៅដេកជាមួយអ្នកផ្សេង》
tae《តែចុះដែលការដែលនាងចូលសណ្ឋារគារនោះ》
jimin《នាងចូលទៅខ្ចប់អាហារទេអាល្ងើ》
Tae《ហាស!!ចុះ...ចុះពេលនេះនាងនៅឯណា?》
jimin《ហួសពេលហើយនាងប្រហែលជានៅក្នុងព្រលានយន្តហោះហើយក៏មិនដឹង》
Tae《ឯងនិយាយថាមិច?》
flash back
jen《jiminលោកអាចជួយខ្ញុំបានទេចាត់ទុកថាខ្ញុំសុំអង្វរចុះ!》
jimin《បើសិនជាអាចជួយបានខ្ញុំនឹងជួយ》
jen《អាចទេជួយកក់សំបុត្រយន្តហោះទៅ ជប៉ុនអោយខ្ញុំបន្តិចបានទេ?》
jimin《អឺ...》
jen《ខ្ញុំសុំអង្វរណាហើយក៏ប្រាប់ថេយ៉ុងអី គេប្រហែលជាចង់អោយខ្ញុំចាកចេញខ្លាំងហើយ》
jimin《បើសិនជានាងសម្រេចចិត្តបែបនេះហើយខ្ញុំក៏មិនដឹងនិយាយថាយ៉ាងមិចដែរក្រៅពីយល់ព្រម》
jen《ខ្ញុំអរគុណលោកខ្លាំងណាស់》
Presents
Tae《អូនមិនត្រូវទៅចោលបងទេ jen 》
គេបើកឡានក្នុងល្បឿនលឿនបំផុតតែចៃដន្យភ្លើងស្តុបពណ៌ក្រហមតែគេមិនព្រមឈប់ហើយបែរជាបន្ថែមល្បឿនលឿនជាងមុនទៀតហើយក៏មានឡានមួយបើកយ៉ាងលឿមមកដែរវាធ្វើអោយឡានរបស់ថេយ៉ុងវេរចង្កូតបុកនឹងចញ្ចើមផ្លូវ។ក្បាលរបស់គេទង្គិចនឹងចង្កូតឡានចេញឈាមមក តែគេមិនឈប់ទេបែរជាខំប្រឹងបើកឡានទៅតាម Jennaនៅប្រលានយន្តហោះទៀត
Jenna's scene
Airport
jen《អូនទៅហើយថេសង្ឃឹមថាបងនឹងរកឃើញមនុស្សស្រីដែលបងស្រឡាញ់ពិតប្រាកដ》នាងក៏បែរទៅរកច្រកទ្វារចូលតែ
Tae《Park jenna!!!》
នាងគ្រាន់លឺក៏ស្រាប់តែបែរមកនាងភ្ញាក់ផ្អើរខ្លាំងនៅពេលដែលឃើញក្បាលរបស់គេមានឈាមបែបនេះ
Tae《បងសុំទោសកុំទៅចោលបងបានទេ ហុឹស ហុឹស》
នាងមិននិយាយអ្វីនាងចាំមើលថាគេនឹងធ្វើអ្វីបន្ត
Tae《បងសុំទោសដែលយល់ច្រលំបងសុំទោសដែលល្ងង់មិនព្រមស្តាប់អូនបកស្រាយបងសុំទោសកុំទៅចោលបងបានទេហុឹស ហុឹស》 គេយំយ៉ាងខ្លាំងហើយវិនាទីនោះjenក៏សម្រេចចិត្តរត់មករកគេហើយអោបគេយ៉ាងណែន
jen《អូនក៏ខុសដែលមិនបានប្រាប់បងថាអូនស្រឡាញ់បង ហុឹស ហុឹសអូនធ្វើអោយបងគិតថាអូនអាណិតបងអូនសុំទោស》
Tae《អូនមិនខុសទេ អូនគឺជាមនុស្សដែលល្អឥខ្ចោះសម្រាប់បង បងស្រឡាញ់អូនjen》
បន្ទាប់មកគេក៏លុតជង្គង់នៅមុខនាង
jen《ថេបងធ្វើអីឆាប់ងើបឡើងមកខ្មាស់គេ》
Tae《jenព្រមរៀបការជាមួយបងបានទេ?》
jen《Tae!!បង..》
Everyone 《ព្រមទៅៗ》
jen《អូនព្រម》
ហូហូ!!!!!!!
Tae《បងស្រឡាញ់អូន》
jen《អូនក៏ស្រឡាញ់បងដែរ អ៊ុប》(អុញអីគេនឹង)
គេក៏បំបិទមាត់នាងដោយមាត់របស់គេ
ចប់ដោយបរិបូរណ៍អរគុណអ្នកទាំងអស់គ្នាសម្រាប់ការគាំទ្ររឿងមួយនេះផងដែរង❤🙏👻
Thank you so much for reading our novels please vote and waiting for another novel thank you😘🙏❤
YOU ARE READING
More than Pity (complete ✔)
RomantikThis novel is short novel . Have only 2 to 3part