Short Novel
#អាផាតមិនជូសុីនឆូ...!!
តំណក់ទឹករយលានតំណក់កំពុងប្រណាំងប្រជែងសម្រូតចុះមកប៉ះនឹងរាងកាយហាប់ណែនពោលពេញ
ដោយមន្តស្នេហ៍របស់អ្នកកម្លោះវ័យ27ឆ្នាំដែលកំពុង
ឈរបង្អួតរាងនៅក្រោមទឹកផ្កាឈូកសាច់ដុំរឹងមាំមាន
ទាំងabsកង់ៗទាក់ទាញអារម្មណ៍នេះបើមានស្រីណា
មកឃើញនាយស្ឋិតក្នុងសភាពបែបនេះមុខជាសន្លប់
ឈរមិនខានទេ!រុីង!! រុីង!! សម្លេងទូរសព្ទ័រោទិ៍ឡើងកាត់ផ្តាស់អារម្មណ៍
រវើរវាយរបស់នាយកម្លោះឨ្យងាកមកលោកនៃការពិតវិញរាងក្រាស់ទាញយកកន្សែងមករុំល្វែងខាងក្រោម
មុននឹងដើរទៅយកទូរសព្ទ័មកមើលបបូមាត់បានរូប
ផ្តិតជាប់ជាស្នាមញញឹមលាក់គំនួចមុននឹងចុចទទួល[ អាឡូ!ជុងគុកនៅឯណានេះកម្មវធីគេជិតចាប់ផ្តើមហើយណ៎ា! ]
<< ខ្ញុំប្រាប់ថាទៅគឺទៅហើយម៉ាក់មិនបាច់បារម្ភទេថា
តែអនាគតស្វាមីម៉ាក់ទៅ! >>[ មនុស្សរបស់ម៉ាក់!ម៉ាក់ចេះដោះស្រាយហើយមិន
បាច់ឯងដាស់តឿនទេថាតែឯងទៅប្រកដទេថានឹងមកមិនមែននិយាយហើយលេបសម្តីវិញទេមែនទេ? ]<< ម៉ាក់ក៏ដឹងថាខ្ញុំជាមនុស្សបែបណា៎ ចន ជុងគុក
មិនចេញនិយាយបាតដៃខ្នងដៃទេ!បើខ្ញុំថាទៅគឺទៅ
ហើយ! >>[ បើបែបនឹងក៏ល្អ!មកឨ្យមកម៉ាក់ចាំប្រយ័ត្នខក! ]
មិននិយាយច្រើននាំខាតពេលអ្នកកម្លោះចុចផ្តាច់
មុននឹងទុកវាទៅលើតុវិញវិនាទីបន្ទាប់ក៏បោះជំហាន
សម្តៅទូសម្លៀកបំពាក់នឹងយកអាវសុឺមីពណ៌សមួយ
ចេញមកអមដោយអាវគ្រ័ហ្សេពាក់ជាប់ពីក្រៅជាមួយ
ខោសាច់ក្រណាត់ពណ៌ខ្មៅសុីគ្នានឹងក្រវ៉ាតកពណ៌
ឈាមជ្រូកដិតដែលពេលស្ថិតនៅលើខ្លួននាយហើយ
សង្ហារឥតខ្ចោះបែបទាក់អារម្មណ៍តែម្តង!<< ដល់ពេលហើយ!បន្តិចទៀតជួបគ្នាណ៎ាលោកប៉ា
ចុងបណ្តូលចិត្ត! >> ជុងគុកនិយាយបង្ហើបចោលផ្ទៃមុខសង្ហារលេចចេញស្នាមញញឹមចុងមាត់បែប
លាក់គំនួចមកជាមួយ!#សណ្ឋាគារជេ.សុី.ជេ...!!
រាងកាយតូចច្រឡឹងក្នុងឈុតគ្រ័ហ្សេតម្លៃថ្លៃកំពុង
បោះជំហានមួយៗទាំងក្នុងចិត្តធ្ងន់កណ្តុកដូចត្រូវលី
ទូលភ្នំមួយបង្គោលម្នាក់ឯងមុខមាត់ស្រស់ស្អាតបែប
ធម្មតាតែលាក់បង្កប់នូវភាពមួហ្មងនៅក្នុងនោះដែល
មិនបាច់ឨ្យស្មានក៏ដឹងថាកំពុងកើតទុកក្នុងចិត្តរឿង
អ្វីមួយមិនខាន!