ដំណក់ទឹកភ្លៀង

316 2 0
                                    

<ម៉ោះបងចងសក់អោយឯង>បងប្រុសរបស់ជេសុីគាត់មានឈ្មោះថាជេក
<ចិត្តល្អម្លេះមកធ្វើសក់អោយខ្ញុំហាសបងប្រុស>ជេសុីហុចក្រាសអោយទៅជេកទាំងឆ្ងល់ព្រោះគេខានធ្វើសក់អោយនាងក្រមុំយូរហើយពីមុនជេកតែងតែក្រង់សក់អោយជេសុីការមុនទៅរៀនតែអីឡូវគេជាប់រវល់នឹងការងារទើបមិនដែលចងសក់ រឺក៏ក្រងសក់អោយ
<គឺបងចងអោយឯងក្លាយជាក្មេងស្រីដ៏ស្រស់ស្អាតនោះអី>ជេកអង្កុយក្រងសក់អោយនាងក្រមុំទាល់តែហើយ<រួចហើយ>ជេក
<ខ្ញុំស្អាតទេបងជេក>ជេសុី
<អឺគឺស្អាតហើយ..នៅក្នុងភ្នែកបងប្អូនស្រីបងគឺស្រស់ស្អាតជានិច្ច>ជេកនិយាយហើយក៏ចាប់ទាញថ្ពាល់នាងក្រមុំជេសុីតិចៗ
<លោកអឺយ..មិនបាច់សរសើរខ្ញុំទេខ្ញុំទៅហើយប្រហែលម៉ោង7ខ្ញុំមកវិញ>ជេសុីប្រាប់ជេកទើបប្រញាប់ទៅក្រៅ នាងក្រមុំដើរបណ្ដើររអ៊ូបណ្ដើរ
<ហឺយសង្ឃឹមថាមេឃមិនភ្លៀងទៅចុះតែមេឃមើលទៅស្រឡះល្អប្រហែលជាមិនភ្លៀងទេ>និយាយមិនទាន់ផុតពីមាត់ផងសម្លេងផ្គរលាន់ក៏បំភ្លឺឡើង(ដុង!ដុង)
<អេ៎!!!វាមិនដែលនិយាយមិនទាន់ផុតពីមាត់ផងរលឹមផ្គរបាត់ទៅហើយ>ជេសុីក៏អោនសម្លឹងទៅនាឡិកា<វាស!!!ស្អីគេម៉ោង4កន្លះបាត់ហើយ-ហេតុអីបានជាថេយ៉ុនគាត់មិនទាន់មកទៀត...ផ្ទះគាត់នៅមិនឆ្ងាយពីទីនេះឯណា>ជេសុីរទៅអង្គុយកៅអីនៅជិតសួនផ្កាដែលស្រស់ស្អាតនឹងសម្បូលទៅដោយផ្កាអ័រគីដេ ផ្កាឡាវេនដឺ ផ្កាសាគូរ៉ានឹងផ្កាជាច្រើនទៀតនាងក្រមុំអង្គុយរអ៊ូរទាំនឹងផ្គរលាន់
1ម៉ោងក៏រំលងផុតទៅ...!!!ទឹកភ្នែកដែលខំប្រឹងទប់ថាមិនអោយធ្លាក់ចុះមកតែក៏ធ្លាក់ចុះមកដោយការអាក់អន់ចិត្តព្រោះនេះជាថ្ងៃដំបូងដែលនាងណាត់ជួបគ្នាជាមួយថេយ៉ុន តែមិនឃើញគេមក(ដុង!ដុង!ឆ៊ូ)ភ្លៀងក៏ធ្លាក់ចុះមកដោយមានជេសុីអង្គុយនៅទីនោះ<ហុិកហុិក...!!!ហេតុអីគាត់មិនព្រមមកតាមសន្យាបែបនេះ>ជេសុីអង្គុយយំនៅទីនោះភ្លៀងក៏កាន់តែធ្លាក់មកខ្លាំងទៅៗ ពេលនោះក៏មានឆ័ត្រមួយមកបាំងជេសុីកុំអោយត្រូវទឹកភ្លៀង<ថេយ៉ុង!!>ទឹកមុខដែលដាបដោយទឹកភ្នែកងើយមកញញឹមដូចផ្ការីតែក៏ត្រូវស្រពូនចុះវិញព្រោះមនុស្សដែលបាំងឆ័ត្រអោយគឺជាអ្នកផ្សេងដំណក់ទឹកថ្លាៗក៏ចាប់ផ្ដើមហូរកាត់ថ្ពាល់ម្តងទៀត<លោកជាអ្នកណា???>ជេសុីសួរទៅនាយកម្លោះម្នាក់នោះ
<ខុំគឺជាប្អូនជីដូនមួយរបស់ថេយ៉ុន>ជុងហ្គុក
<លោកមកទីនេះធ្វើអី??ហើយចុះឯណាថេយ៉ុងគាត់នៅឯណា>ជេសុី
<គឺបងថេយ៉ុងគាត់............>ជុងហ្គុក

មួយម៉ោងមុន....!!!!
<ហុិកហុិកកូនយ៉ាងមិចហើយថេយ៉ុន>សំលេងអ្នកស្រីគីមយំខ្លាំងៗទៅកាន់កូនប្រុសរបស់គាត់
<ម៉ាក់>សំឡេងខ្សោយរបស់ថេយ៉ុងបំភ្លឺឡើងព្រមទាំងខំទាញប្រដាប់បញ្ជូលអុកសុីសែនចេញពីរមាត់ ហើយប្រឹងនិយាយមើលទៅដូចជាពិបាកនឹងដក់ដង្ហើមណាស់
<កូននិយាយមកថេយ៉ុង ហុិកហុិក>អ្នកស្រីនិយាយដោយទឹកភ្នែកពេលឃើញកូនប្រុសរបស់ខ្លួននឹងក្នុងសភាពបែបនេះ
<ខ្ញុំចងទៅជួបជេសុីមិត្តស្រីរបស់ខ្ញុំ>ថេយ៉ុងខំប្រឹងនិយាយទាំងស្រក់ទឹកភ្នែកសំឡេងរាងខ្សោយៗ
<មិនបានទេ!កូនឈឺហើយណាថេយ៉ុនកូនត្រូវព្យាបាលជំងឺជាហើយកូនជួបនាងក៏បាន>អ្នកស្រីគីម
<ខ្ញុំដឹងថាគ្មានពេលបានជួបនាងទៀតទេ>ថេយ៉ុន
<ជុងហ្គុក>ថេយ៉ុងបែភ្នែកសម្លឹងទៅជុងហ្គុក
<បាទ បងប្រុសហុិក>ជុងហ្គុកឆ្លើយនឹងថេយ៉ុងទឹកភ្នែកក៏ស្រក់មកជាបន្តបន្ទាប់
<ឯងអាចយកឆ័ត្រដែលបងកាន់នឹងដៃនេះយកទៅទទូលអោយនាងបន្តិចបានទេមេឃមើលទៅជិតភ្លៀងហើយ-គឺជេសុី>ថេយ៉ុននិយាយបានប៉ុន្មានមាត់ដៃដែលហុចឆ័ត្រអោយជុងហ្គុកក៏ធ្លាក់ចុះ ដណ្ហើមក៏លេងមាន ចង្វាក់បេះដូងក៏លេងដើរ ជីបចរទាំងអស់ក៏លេងមានដំណើរការគឺគេស្លាប់បាត់ហើយ
<បានខ្ញុំនឹងយកអោយនាងហុុិក តែបងដឹងខ្លួនវិញមកហុិក>ជុងហ្គុក
សាច់ញាតិគ្រប់គ្នាក៏ទ្រហ៊ោយំចំពោះវត្តមានការស្លាប់របស់ថេយុង
<ថេយ៉ុងក្រោកមកវិញមកហុិក កូនកុំទៅចោលប៉ាម៉ាក់អីថេយ៉ុងហុិក>អ្នកស្រីគីមយំរហូតដល់សន្លប់បាត់ទៅ
_______"មកពេលនេះ"______
ជុងហ្គុកនិយាយរឿងគ្រប់យ៉ាងប្រាប់ទៅជេសុីនាងក្រមុំយំកាន់តែខ្លាំង< ហុិក ហេតុអីគាត់ទៅចោលខ្ញុំហុិក ហុិក>ទៅចោលទាំងមិនបានប្រាប់មួយម៉ាត់ ហុិកហុិក

_______________The End_____________
Write By លី រូហ្សា

Short NovelWhere stories live. Discover now