" ប៉ា មិនដឹងថានិយាយជាមួយកូនយ៉ាងមិចទៀតទេ ឃ្យូរី "" ... " ខ្ញុំមិនមាត់ ហើយរង់ចាំស្តាប់ប៉ាស្តីអោយបន្តព្រោះខែនេះខ្ញុំប្រលងធ្លាក់មុខវិជ្ជារគណិតដែលជាមុខវិជ្ជារដែលខ្ញុំស្អប់ជាងគេ ប្រាប់តាមត្រង់ទៅចុះខ្ញុំរៀនមិនចេះតែម្តង មិនចម្លែកទេដែលប៉ាស្តីអោយព្រោះខ្ញុំប្រលងធ្លាក់សិងតែរាល់ខែទៅហើយ
" ឯងឃើញកូនគេទេ ? គេរៀនពូកែ មិនដែលធ្លាក់រាល់ខែដូចជាឯងនោះទេ !" ប៉ាស្រែកអោយខ្ញុំតែខ្ញុំមិនបានអន់ចិត្តនិងសម្រែកនេះទេ តែអ្វីដែលជាបញ្ហារនោះគឺពាក្យថា កូនគេ!
ខ្ញុំប្រឹងទប់ទឹកភ្នែកជាងកន្លះម៉ោងព្រោះមិនចង់បង្ហាញភាពទន់ជ្រាយចេញមក ហើយខ្ញុំក៌រត់សម្តៅមកបន្ទប់របស់ខ្ញុំហើយយំចេញមក ព្រោះទឹកភ្នែកនោះវាមិនចង់នៅក្នុងភ្នែកដ៌តូចចង្អៀតរបស់ខ្ញុំទៀតនោះទេ ខ្ញុំផ្តេកខ្លួនយំលើពូក បន្តិចក្រោយមកបងប្រុសកណ្តាលនិងបងទីមួយកំពូលហេងស៊យរបស់ខ្ញុំបើកធ្វាចូលមក បំណងរបស់ពួកគាត់ខ្ញុំទាយដឹងច្បាស់ណាស់ថាមិនមែនចង់មកលួងលោមខ្ញុំនោះទេ គឺមានតែ មកឌឺថែម ខ្ញុំមិនសម្លឹងមើលពួកគាត់ ធ្វើជាមិនឃើញហើយបឹទភ្នែកដេក
" ឯងមិនគិតខំរៀនទេឬ? " ទៀតហើយ!!បន្ទាប់ពីសំណួរនេះគាត់ប្រកដជាជាមានឃ្លាមកឌឺជាមិនខានឡើយ
" ពួកបងខំរៀនតែឯងទៅ ខ្ញុំត្រូវការដេកមិនចង់ស្តាប់ពាក្យអត់ប្រយោជន៌របស់ពួកបងឡើយ " និយាយចប់ខ្ញុំបិទភ្នែកដេកបន្តរ តែប្រយោគដែលគាត់និយាយបន្ទាប់ពីនោះវាធ្វើអោយចិត្តខ្ញុំរង្គោះរង្គើមែនទែន មិននឹកស្មានថាគាត់ចេះនិយាយអីបែបនេះដែរសង្ស័យតែទៅជាន់ផ្នូរនាក់ណាមក
" បងដឹងណា៎ ថាឯងអន់ចិត្តនិងប៉ា តែគាត់ធ្វើនេះក៌ព្រោះតែគាត់ស្រឡាញ់ឯង "បងប្រុសទីមួយនិយាយឡើង ឯបងកណ្តាលបានតែឈរសម្លឹងមកខ្ញុំដោយក្រសែរភ្នែកលួងលោម
ខ្ញុំងើបអង្គុយភ្លាមៗហើយមើលពួកគាត់វិញ
បងទីពីរនិយាយម្តងថា
" មានលំហាត់អីទេ? ម៉ោះបងជួយបង្រៀន " នេះខ្ញុំកំពុងតែសុបិនហ៎
YOU ARE READING
꧁patals វេទមន្ត꧂
Romanceដោយសារតែស្រទាប់ផ្កានេះហើយ ទើបខ្ញុំទៅដល់ពិភពមួយដែលខ្ញុំគិតថាវាមានតែក្នុងតុក្កតាព្រះនាង.....